08/08/2022 - 16:04

“ការ​ងារ​ស្រាល​ប្រាក់​ខែ​ខ្ពស់​” គ្រាន់​តែ​ជា​ល្បិច​បោក​ប្រាស់​

នៅ​អំ​ឡុង​ខែមេសា​ ឆ្នាំ​ ២០២២ ឆ្លង​តាម​រយៈ​សមាគម​ស្វែង​រក​ការ​ងារ​ធ្វើ​លើ​បណ្តាញ​សង្គម​ ត្រឹង​ថេ​វិញ​ នៅ​ខេត្ត​ត្រា​វិញ​ ត្រូវ​បាន​បុរស​ម្នាក់​ឧទ្ទេស​នាម​ការ​ងារ​ធ្វើ​ជា​អ្នក​គ្រប់​គ្រង​ហាង​អីុន​ធឺ​ណិត​មួយ​កន្លែង​នៅ​ក្រុង​ហូជី​មិញ​ ជា​មួយ​នឹង​កម្រិត​ប្រាក់​បៀ​វត្ស ២៥ លាន​ដុង​/ខែ។​ ទោះ​បី​មិន​បាន​សាច់​ញាតិ​យល់​ព្រម​ ប៉ុន្តែ​ថេ​វិញ​ នៅ​តែ​ចចេស​អនុវត្ត​តាម​បំ​ណង​របស់​ខ្លួន​ ដោយ​លប​គេច​ទៅ​ក្រុង​ហូជី​មិញ​ទាំង​យប់​។​

 ​ ប្អូន​ត្រឹង​ថេវិញ​ (អាវ​ក្រហម​) ស្នាក់​នៅ​ភូមិ​រ៉ាច់​ប៊េវ ឃុំ​ឡុង​ឌឹក ក្រុង​ត្រា​វិញ​ គឺ​ជាជន​រង​គ្រោះ​ម្នាក់​ដែល​បាន​វិលមក​ជួប​ជុំ​គ្រួ​សារ​ បន្ទាប់​ពីចាញ់​បោក​គេ​ឆ្លង​ទៅ​ធ្វើ​ការ​នៅ​ប្រ​ទេស​កម្ពុជា​ ដោយ​ការ​សន្យា​ឱ្យ​ធ្វើ​ “ការ​ងារ​ស្រាល​ ប្រាក់​ខែ​ខ្ពស់​”។​

តាម​ការ​រៀប​រាប់​របស់​ថេ​វិញ​ នៅ​ពេល​ទៅ​ដល់​ចំ​ណត​ឡាន​មៀង​តី ថេវិញ​ ទាក់​ទង​ទៅ​អ្នក​ទទួល​ការ​ងារ​ ហើយ​ត្រូវ​បាន​គេ​នាំ​ទៅ​កាន់​ផ្ទះ​សំ​ណាក់​រួម​ជា​មួយ​នឹង​មនុស្ស​មួយ​ចំ​នួន​ទៀត​។​ យប់​នោះ​ ពួក​គាត់​ត្រូវ​គេ​ឃុំ​ក្នុង​ផ្ទះ​សំ​ណាក់​មួយ​កន្លែង​នៅ​ទីតាំង​ស្ងាត់​ក្បែរ​ច្រក​ទ្វារ​ព្រំ​ដែន​ម៉ុក​បាយ​ ខេត្ត​តី​និញ។​ លុះ​ពេល​យប់​ជ្រៅ​ ពួក​គាត់​ត្រូវ​គេនាំ​ចូល​ព្រៃ​កៅ​ស៊ូ​ រង់​ចាំ​ឱកាស​ដើម្បី​ឆ្លង​ដែន​ទៅ​ប្រ​ទេស​កម្ពុជា។​ ទោះ​បីដឹង​ថា​មាន​រឿង​មិន​ល្អ​ក៏​ដោយ​ ប៉ុន្តែ​ ថេ​វិញ​មិន​អាច​ទាក់​ទង​ទៅ​គ្រួ​សារ​បាន​ ពីព្រោះ​ត្រូវ​មនុស្ស​មួយ​ក្រុម​បង្ខាំង​ផ្ដាច់​ការ​ទាក់​ទង​។​

ឆ្លង​ដល់​ប្រ​ទេស​កម្ពុជា​ ថេ​វិញ​ត្រូវ​បាន​នាំ​ទៅ​កាន់​អគារ​ខ្ពស់​មួយ​នៅ​ក្រុង​ភ្នំ​ពេញ ហើយ​បង្ខាំង​នៅ​ក្នុង​បន្ទប់​មួយ​រួម​នឹង​មនុស្ស​ ៨ នាក់​ទៀត​ នៅ​ខេត្ត​នានា​នៃ​តំ​បន់​ភាគ​ខាង​ត្បូង​និង​ភាគ​ខាង​ជើង​។​ ជា​មួយ​នឹង​ភារ​កិច្ច​ឡើង​បណ្តាញ​សង្គម​បោក​ប្រាស់​ជន​វៀត​ណាម​ដទៃ​ទៀត​ចុះ​ខសន្យា​ទិញ​ទំ​និញ​លើ​ប្រ​ព័ន្ធ​អន​ឡាញ​។​ ម៉ោង​ធ្វើ​ការ​ចាប់​ពី​ពេល​ព្រឹក​ដល់​ម៉ោង​ ១០ យប់​ មិន​អាច​ចេញ​ពី​បន្ទប់​បាន​ទេ។​ តាម​សម្តី​អ្នក​នៅ​ក្នុង​បន្ទប់​ជាមួយ​និយាយ​ប្រាប់​ ថេ​វិញ​ដឹង​ថា​ចាញ់​បោក​គេ​ហើយ​ក៏​មាន​ការ​ភ័យ​ខ្លាច​ ព្រោះ​ឮ​ថា​ មាន​អ្នក​ខ្លះ​ត្រូវ​បាន​គេ​យក​ទៅ​លក់​ ២-៣ ដង រហូត​ចេញ​ទៅ​ដល់​សមុទ្រ​។​

ថេ​វិញ​ ព្យា​យាម​ទាក់​ទង​មក​គ្រួ​សារ​និយាយ​ប្រាប់​ពី​ការ​ពិត​។​ ពេល​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត​ ថេវិញ​សួរ​អ្នក​គ្រប់​គ្រង​ចង់​ត្រ​ឡប់​មក​វៀត​ណាម​វិញ​ តើត្រូវ​ការ​ល័ក្ខ​ខ័ណ្ឌ​អ្វី​ខ្លះ​។​ ហើយ​ក៏​ទទួល​បាន​ចម្លើយ​គឺ​ប្រាក់​លោះ​ខ្លួន ​២.៥០០ USD។​ ទោះ​គ្រួ​សារ​ជួប​ការ​លំ​បាក​ តែឪ​ពុក​ម្តាយ​ថេ​វិញ​បាន​ទៅ​រក​បុល​ ខ្ចី​ប្រាក់​ដើម្បី​ផ្ទេរ​គណ​នេយ្យ​ទៅ​ឱ្យ​មុខ​សញ្ញា​នៅ​កម្ពុជា​ ព្រម​ទាំង​ជួល​រថ​យន្ត​ទៅ​ដឹក​ថេ​វិញ​មក​វៀត​ណាម​វិញ​។​ ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ មាន​យុវ​ជន​ម្នាក់​នៅ​ហា​យ៉ាង​ នៅ​បន្ទប់​ជា​មួយ​ថេ​វិញ​ ក៏​បាន​គ្រួ​សារ​ទៅ​លោះ​មក​ស្រុក​ដែរ​។​

បង​ស្រី​ម៉ាត់​ហ្វាង​ថាវ ម្តាយ​របស់​ត្រឹង​ថេ​វិញ​ ឱ្យ​ដឹង​៖ គ្រួ​សារ​ក៏​ “ប្រ​ថុយ​” ពេល​ផ្ទេរ​ប្រាក់​ទៅ​គណ​នេយ្យ​តាម​ការ​បញ្ជា​របស់​មុខ​សញ្ញា​នៅ​កម្ពុជា​ ព្រោះ​ភ័យ​ខ្លាច​បើ​នៅ​តែអែ​អង់​ ប្រាក់​លោះ​អាច​កើន​ឡើង​ដល់​ ៥.០០០ USD ឬ​ ១០.០០០ USD ដូច​ករណី​ផ្សេង​ទៀត​ គ្រួ​សារ​មិន​អាច​រែក​ពុន​បាន​ឡើយ​។​ ហើយ​គ្រួ​សារ​ក៏​មាន​ការ​បារម្ភ​ខ្លាំង​ណាស់​ ប្រ​សិន​បើ​ពន្យា​ពេល​វិញ​នឹង​ត្រូវ​គេ​វាយ​ដំច្រំ​ធាក់​ កេង​ប្រ​វ័ញ្ច ឬ​យក​ទៅ​លក់​នៅ​កន្លែង​ផ្សេង​ពិបាក​ទាក់​ទង​។​

វរសេនីយ៍​ឯក​ឡេ​វ៉ាន់​តឺ នាយក​រង​នគរ​បាល​ខេត្ត​ត្រា​វិញ​ បាន​ចង្អុល​ការ​ដល់​នគរ​បាល​ព្រហ្ម​ទណ្ឌ​ សហ​ការ​ជា​មួយ​នឹង​នគរ​បាល​នៅ​តាម​អង្គ​ភាព​នានា​ និង​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​ ប្រតិ​បត្តិ​ការ​ដំ​ណាក់​ការ​ចំ​ណុច​ខ្ពស់​បង្ក្រាប​បទ​ល្មើស​ជួញ​ដូរ​មនុស្ស​ ដើម្បី​ម្ចាស់​ការ​ក្តោប​ក្តាប់​ស្ថាន​ភាព​ មិន​ទុក​ឱ្យ​បទ​ល្មើស​នេះ​កើត​មាន​បង្ក​ភាព​ស្មុគ​ស្មាញ​ឡើយ​៕​

                      យោង​៖កាសែត​ត្រា​វិញ​-មុនី​

ចែករំលែកអត្ថបទ