16/05/2022 - 14:23

មក​វ៉ុង​លីម​ទស្សនា​សួន​ច្បារ​ផ្ទះ​ពូសៅរ៍

ប៉ុន្មាន​ឆ្នាំ​មក​នេះ​ សួន​ច្បារ ​“លោក​សៅរ៍​យ៉ឹង” ឬ​ “សួន​ច្បារ​ផ្ទះ​ពូសៅរ៍” ជា​គោល​ដៅ​មួយ​កំ​ពុង​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​មក​ស្រុក​វ៉ុង​លីម ខេត្ត​វិញ​ឡុង​។​ សួន​ច្បារ ​“លោក​សៅរ៍​យ៉ឹង” ជា​ឈ្មោះ​ហៅ​ជិត​ស្និទ្ធ​ដែល​ប្រ​ជា​ជន​នៅ​ភូមិ​ភាគ​ តែង​និយម​ហៅ​មណ្ឌល​អនុ​ស្សាវ​រីយ៍​ អតីត​នាយក​រដ្ឋ​មន្រ្តី​ វ៉វ៉ាន់​គៀត។​

បរិវេណ​មណ្ឌល​អនុ​ស្សាវរីយ៍​ ​អតីត​នាយក​រដ្ឋ​មន្ត្រី​ វ៉វ៉ាន់​គៀត។​

ភ្ញៀវទេស​ចរ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​ ៥៣ ពី​មជ្ឈ​មណ្ឌល​ក្រុង​វិញ​ឡុង​ដល់​ផ្លូវ​បែក​អាង​ញើុង ភូមិ​ផុង​ថើយ​ ទីរួម​ស្រុក​វ៉ុង​លីម នោះ​គឺ​ដល់​បណ្ដុំ​សំ​ណង់​វប្ប​ធម៌​គួរ​ឱ្យ​ចាប់​អា​រម្មណ៍​របស់​ខេត្ត​វិញ​ឡុង​។​ ទីនេះ​មាន​សិលាចារិក​ណាម​គី​គើយ​ងៀ ស្តូបឡេកឹង​-ង្វៀង​យ៉ាវ និង​មណ្ឌល​អនុស្សាវ​រីយ៍​ អតីត​នាយក​រដ្ឋ​មន្ត្រី​ វ៉វ៉ាន់​គៀត។​

ស្តូប​ឡេកឹង​-ង្វៀង​យ៉ាវ បាន​កសាង​ក្នុង​ឆ្នាំ​ ២០០៤ មាន​កម្ពស់​ ៧,៥ ម៉ែ​ត្រ ដោយ​វត្ថុ​ធាតុ​ស្ពាន់​ ហើយ​មាន​ទម្ងន់​ ២១,៥ តោន​។​ មេ​បញ្ជា​ការ​យោ​ធា​ឡេកឹង​ និង​ង្វៀង​យ៉ាវ គឺ​ជាវីរ​បុរស​ទាំង​ពីរ​រូប​ដែល​តស៊ូ​ប្រ​ឆាំង​នឹង​អា​ណានិគម​បារាំង​។​ ទល់​មុខ​នឹង​ស្ដូប​វីរ​ជន​ទាំង​ពីរ​រូប​ គឺ​សួន​ច្បារ​”លោក​សៅរ៍​យ៉ឹង”។​ មណ្ឌល​សួន​ច្បារ​មាន​ផ្ទៃ​ដី​ ១,៧ ហិក​តា​ រួម​មាន​សំ​ណង់​ជា​ច្រើន​ ដូច​៖ អគារ​តាំង​ពិព័រណ៍​ ទីចាត់​ការ​មណ្ឌល​សក្ការ​បូជា​ សួន​ច្បារ​ដ៏​ស្រស់​ស្អាត​ ស្រឡះ​ស្រឡំ។​ មណ្ឌល​រំលឹក​វិញ្ញា​ណក្ខ័ន្ធ គឺ​ជា​សំ​ណង់​វប្ប​ធម៌​ មាន​បរិវេណ​ស្រឡះ​ស្រឡំ និង​មាន​ភាព​ស្និទ្ធ​ស្នាល​។​ មណ្ឌល​រំលឹក​វិញ្ញា​ណក្ខ័ន្ធ បង្ហាញ​ពីភាព​ឱឡា​រិក​ និង​ជិត​ស្និទ្ធ​។​ នេះ​ជាកន្លែង​កម្សាន្ត​ លំ​ហែអា​រម្មណ៍​របស់​ប្រ​ជា​ជន​នៅ​ភូមិ​ភាគ​ សម​ស្រប​តាម​ឆន្ទៈ​របស់​អតីត​ នាយក​រដ្ឋ​មន្ត្រី​ កាល​លោក​នៅ​មាន​ជីវិត។​ បង​ស្រី​សើុង​ធីង៉ុក​ហឿង នៅ​ឃុំ​ត្រុង​ថាញ់ ឱ្យ​ដឹង​៖ “ពេល​រសៀល​ ខ្ញុំ​តែង​នាំ​កូន​ទៅ​សួន​ច្បារ​របស់​ពូសៅរ៍ ដើម្បី​ទទួល​ខ្យល់​អា​កាស​បរិសុទ្ធ​ និង​បង្រៀន​កូន​អំ​ពី​ប្រ​វត្តិ​សាស្រ្ត​ភូមិ​ភាគ​ ពីវីរបុរស​ឡេកឹង​ ង្វៀង​យ៉ាវ និង​ពីពូសៅរ៍-ជាកុល​បុត្រ​មួយ​រូប​របស់​ទឹក​ដី​វ៉ុង​លឹម”។​

ចំ​ណុច​លេច​ធ្លោ​ក្នុង​មណ្ឌល​វប្ប​ធម៌​គឺ​អគារ​រំលឹក​វិញ្ញាណក្ខ័ន្ធ និង​ទី​ចាត់​ការ​របស់​នាយក​រដ្ឋ​មន្ត្រី​ កាល​លោក​នៅ​មាន​ជីវិត។​ នៅ​អគារ​តាំង​ពិព័រណ៍​មាន​ឯក​សារ​ វត្ថុ​តាំង​ និង​រូប​ភាព​ជា​ច្រើន​ ដែល​បង្ហាញ​ពីភាព​រស់​រវើក​នៃ​ដំណើរ​ការ​សកម្ម​ភាព​បដិវត្តន៍​របស់​អតីត​នាយក​រដ្ឋ​មន្ត្រី​។​ ក្នុង​នោះ​ លេច​ធ្លោ​បំ​ផុត​គឺ​រូប​ថត​របស់​អតីត​នាយក​រដ្ឋ​មន្ត្រី​ ដែល​មាន​ស្នាម​ញញឹម​ ដ៏​ស្រស់​ស្រាយ​។​ ឆ្នាំ​ ២០១៥ សមាគម​ទេស​ចរណ៍​វាល​រាប​ទន្លេ​គឺ​វឡុង​ បាន​ទទួល​ស្គាល់​មណ្ឌល​រំលឹក​វិញ្ញា​ណក្ខ័ន្ធ គឺ​ជា​គោល​ដៅ​ទេស​ចរណ៍​ដ៏​ឆ្នើម​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺ​វឡុង​។​

ឃ្លាត​ពីបណ្ដុំ​វប្ប​ធម៌​ ភ្ញៀវ​ទេស​ចរ​អាច​បន្ត​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​ ៥៣ ឆ្ពោះ​ទៅ​ខេត្ត​ត្រា​វិញ​ មាន​ចម្ងាយ​ផ្លូវ​ប្រ​ហែល​ ២ គីឡូ​ម៉ែត្រ​ទៀត​ នឹង​បាន​ឃើញ​វត្ត​ពុទ្ធ​សាសនា​ខ្មែរ​ដែល​មាន​ក្បូរ​ក្បាច់​រចនា​ដ៏​ស្រស់​ស្អាត​ នោះ​គឺ​វត្ត​សង្ឃ​មង្គល​ ដែល​លាក​ខ្លួន​ក្រោម​ម្លប់​ឈើ​ត្រឈឹង​ត្រឈៃមាន​អា​យុ​កាល​រាប់​រយ​ឆ្នាំ​៕​            

                                  ហាថាញ-ទីទុយ​

ចែករំលែកអត្ថបទ