រយៈពេលពីរឆ្នាំកន្លង ជំងឺ COVID-១៩ បានបង្កមហន្តរាយយ៉ាងធ្ងន់ធ្ងរដល់វិស័យទេសចរណ៍វាលរាបទន្លេគឺវឡុង។ ទោះបីនៅជួបការលំបាក ប៉ុន្តែផ្នែកទេសចរណ៍ខេត្តក្រុងទាំង ១៣ នៅតំបន់តីណាមបូ នៅតែខិតខំស្វែងរកដំណោះស្រាយជំរុញល្បឿនស្តារឡើងវិញនិងអភិវឌ្ឍក្នុងលក្ខណៈប្រក្រតីភាពថ្មី។
ឆ្លងកាត់បទពិសោធន៍ទេសចរសហគមន៍នៅកោងជីម ខេត្តត្រាវិញ។ រូបថត: CTV
ឆ្នាំ ២០១៩ ផ្នែកទេសចរណ៍តំបន់វាលរាបទន្លេគឺវឡុង ទទួលភ្ញៀវទសចរជាង ៤៧ លានលើកនាក់ ប៉ុន្តែដល់ឆ្នាំ ២០២០ ភ្ញៀវទេសចរមានតែប្រមាណ ២៨ លានលើកនាក់ប៉ុណ្ណោះ ថយចុះជាង ៤០%។ ដោយឡែក ឆ្នាំ ២០២១ ផ្នែកទេសចរណ៍របស់តំបន់ទទួលភ្ញៀវទេសចរប្រមាណ ២៣ លានលើកនាក់។ ភាគច្រើនចំនួនភ្ញៀវទេសចរទាំងនេះ គឺនៅ ៣ ខែដើមឆ្នាំ។ ប្រាក់ចំណូលទេសចរណ៍របស់តំបន់ក្នុងឆ្នាំ ២០១៩ មានចំនួនជិត ៣០ ពាន់ពាន់លានដុង ឆ្នាំ ២០២០ នៅត្រឹម ២២ ពាន់ពាន់លានដុងប៉ុណ្ណោះ។ មកដល់ឆ្នាំ ២០២១ ថយចុះមកនៅត្រឹម ៩.៥០០ ពាន់លានដុង មិនបាន ៥០%ឆ្នាំមុន។ ជាក់ស្ដែងបណ្ដុំភាគខាងលិច (កឹងធើ អាងយ៉ាង គៀងយ៉ាង កាម៉ាវ បាកលីវ សុកត្រាំង ហូវយ៉ាង) - កន្លែងដែលទាក់ទាញចំនួនភ្ញៀវទេសចរជាង ២/៣ និងចំណូលពីទេសចរណ៍របស់តំបន់រងផលប៉ះពាល់យ៉ាងខ្លាំង។ ក្នុងឆ្នាំ ២០១៩ ចំនួនភ្ញៀវទេសចរសរុបទៅកាន់បណ្ដុំខាងលិចនៃវាលរាបទន្លេគីវឡុង គឺជាង ៣៣ លាននាក់ ស្មើនឹង ៧៣% នៃចំនួនភ្ញៀវទេសចរសរុបនៃវាលរាបទន្លេគឺវឡុង។ ប្រាក់ចំណូលបានជាង ២៤ ពាន់លានដុង ស្មើនឹង ៨២% នៃប្រាក់ចំណូលទេសចរណ៍នៃតំបន់វាលរាបទន្លេគឺវឡុង។ ប៉ុន្តែដល់ឆ្នាំ ២០២០ ចំនួនភ្ញៀវទេសចរសរុបគឺជិត ២២ លាននាក់ ហើយឆ្នាំ ២០២១ នៅតែ ១២ លាននាក់។ ប្រាក់ចំណូលសរុបពីទេសចរណ៍បណ្ដុំភាគខាងលិចក្នុងឆ្នាំ ២០២០ គឺជិត ១៩.២០០ពាន់លានដុង ឆ្នាំ ២០២១ បានតែជាង ៩.៣០០ ពាន់លានដុងប៉ុណ្ណោះ។
លោកង្វៀងហុងហ៊ីវ នាយកក្រុមហ៊ុនចំកាត់សមាជិកមួយពាណិជ្ជកម្មសេវាទេសចរណ៍ហ៊ុង ហ៊ីវ (Hieutour Co., Ltd) ឱ្យដឹង៖ “ក្តីកង្វល់របស់យើងបច្ចុប្បន្ន គឺផលិតផលនិងធនធានមនុស្សក្នុងតំបន់។ ផលិតផលទេសចរណ៍នៅតំបន់វាលរាបទន្លេគឺវឡុង មិនទាន់មានការចងសម្ព័ន្ធគ្នា។ ដូច្នេះ យើងត្រូវអង្គុយរួមគ្នាគិតគូររវាងស្ថាប័នគ្រប់គ្រង និងអាជីវកម្មទេសចរណ៍ ដើម្បីរកដំណោះស្រាយនិងបង្កើតផលិតផលសម្រាប់ចងសម្ព័ន្ធ ដែលមានលក្ខណៈពិសេស ដើម្បីតំបន់វាលរាបទន្លេគឺវឡុងក្លាយជាគោលដៅអេកូទេសចរណ៍ពិតប្រាកដ។ ខ្ញុំយល់ថា យើងត្រូវតម្រង់ទិសបង្កើតកញ្ចប់សេវាកម្ម ដើម្បីខេត្តក្រុងទាំង ១៣ នៅតំបន់វាលរាបទន្លេគឺវឡុង ស្វែងរកតម្លៃរួម គំនិតរួម សម្រាប់ផលប្រយោជន៍សហគមន៍ ទើបអាចពង្រីកបានប្រសិទ្ធភាពក្នុងការចងសម្ព័ន្ធ”។
ដើម្បីពន្លឿនការស្តារឡើងវិញវិស័យទេសចរណ៍នៅតំបន់វាលរាបទន្លេគឺវឡុង ផ្តើមពីភាពជាក់ស្តែងនៃសកម្មភាពទេសចរណ៍នៅភូមិភាគ លោកង្វៀងមិញត្វឹង នាយករងមន្ទីរវប្បធម៌កីឡា និងទេសចរណ៍ក្រុងកឹងធើ បានស្នើនិងសំណូមពរដល់ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ អគ្គនាយកដ្ឋានទេសចរណ៍ ប្រកាសឯកភាពបែបបទស្វាគមន៍ភ្ញៀវទេសចរក្នុងស្រុក និងអន្តរជាតិ។ គោលនយោបាយឧបត្ថម្ភអាជីវកម្មទេសចរណ៍និងកម្លាំងពលកម្មក្នុងផ្នែកនេះ។ ឧបត្ថម្ភនិងតភ្ជាប់ភូមិភាគនានា ដើម្បីរៀបចំនិងផ្សព្វផ្សាយប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីជំរុញតម្រូវការទេសចរណ៍និងដំណើរការផ្សព្វផ្សាយ។ល។ សមាគមទេសចរណ៍វាលរាបទន្លេគឺវឡុង ពង្រីកព័ត៌មានផ្សព្វផ្សាយទេសចរណ៍វាលរាបទន្លេគឺវឡុង និងនៅលើបណ្តាញសង្គមដូចជា Zalo ហ្វេសប៊ុក យូធូប។ល។ ទន្ទឹមនឹងនោះ ចលនាអាជីវកម្មទេសចរណ៍សកម្មចូលរួមព្រឹត្តិការណ៍ សកម្មភាពពិសេសៗ ដែលខេត្តក្រុងក្នុងបណ្ដុំរៀបចំឡើង ដើម្បីទាក់ទាញភ្ញៀវទេសចរមកកាន់តំបន់វាលរាបទន្លេគឺវឡុង៕
កេវម៉ាយ-លេងមី