14/03/2022 - 14:35

ក្លិប​រាំវង់​ភូមិ​កិញ​ណាំ

រយៈ​ពេល​ជាង​ ៤ ឆ្នាំ​មក​នេះ​ ចាស់​ៗ​នៅ​ក្លិប​រាំវង់​ភូមិ​កិញ​ណាំ ឃុំ​អាង​មិញ​បាក់​ ស្រុក​អ៊ូ​មិញ​ទឿង ខេត្ត​គៀង​យ៉ាង​ បាន​ហាត់​ក្បាច់​រាំប្រ​ជា​ប្រិយ​ខ្មែរ​ដល់​យុវ​ជន​ជំនាន់​ក្រោយ​នៅ​ក្នុង​និង​ក្រៅ​ភូមិ​ រួម​ចំ​ណែក​រក្សា​និង​ពង្រីក​ប្រ​ពៃណី​វប្ប​ធម៌​ជន​រួម​ជាតិ​ខ្មែរ​។​

សមាជិក​ក្លិប​រាំវង់​ខ្មែរ​ភូមិ​កិញ​ណាំ កំ​ពុង​ពត់ពេន​ចាក់​ក្បាច់​រាំ​វង់​ប្រ​ជា​ប្រិយ​ខ្មែរ​។​

បន្ទាប់​ពីអនុវត្ត​គម្លាត​សង្គម​ ជីវ​ភាព​បាន​វិល​មក​ដូច​ដើម​វិញ​ ក្លិប​រាំវង់​ភូមិ​កិញ​ណាំ​ក៏​ដំណើរ​ការ​ឡើង​វិញ​ដែរ​ ក្រោយ​ពីផ្អាក​មួយ​រយៈ​។​ ទោះ​បីមាន​វ័យ​ ៧០ ឆ្នាំ​ក៏​ដោយ​ ប៉ុន្តែ​លោក​ពូយ័ញ​ធីម នៅ​ភូមិ​កិញ​ណាំ ជា​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​ នៅ​តែ​បញ្ចេញ​កាយ​វិកាយ​ចាក់​ក្បាច់​រាំវង់​យ៉ាង​ទន់ភ្លន់​ រួម​ជា​មួយ​សមាជិក​ក្នុង​ក្លិប​។​ លោក​ពូយ័ញ​ធីម សប្បាយ​ចិត្ត​ពេល​បាន​ចូល​រួម​ច្រៀង​រាំជា​មួយ​មាមីង​កូន​ក្មួយ​ក្នុង​ក្លិប​នូវ​បទ​ច្រៀង​ ក្បាច់​រាំប្រ​ជាប្រិយ​របស់​ជន​រួម​ជាតិ​ខ្មែរ​។​

លោក​ពូយ័ញ​ធីម ឱ្យ​ដឹង​៖ “ក្បាច់​រាំប្រ​ជា​ប្រិយ​ខ្មែរ​ សុទ្ធ​សឹង​នាំ​មក​នូវ​ភាព​សប្បាយ​រីក​រាយ​ តាម​រយៈ​ការ​បញ្ចេញ​កាយ​វិការ​ដៃ​ជើង​ ស៊ី​សង្វាក់​គ្នា​ រស់​រវើក​តាម​ចង្វាក់​ភ្លេង​។​ ការ​រាំទៀត​សោត ចួន​កាល​រាំ​បន្ត​បន្ទាប់​គ្នា​ជុំ​វិញ​តុផ្កា​ ឬ​រាំ​ជាជួរ​ ហើយ​មិន​កំ​ណត់​ចំ​នួន​អ្នក​រាំទេ។​ រាំវង់​ប្រ​ជា​ប្រិយ​ខ្មែរ​ជាចំ​ណែក​មួយ​ដ៏​សំ​ខាន់​ក្នុង​ការ​ប្រ​ជុំ​ជីវ​ភាព​សមូហ​ភាព​ ផ្សា​រភ្ជាប់​ជា​មួយ​នឹង​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ​ ក៏​ដូច​ជា​ពិធី​បុណ្យ​ទាន​ផ្សេង​ៗ​ មាន​ចូល​ឆ្នាំ​ថ្មី​ សែន​ដូន​តា អក​អំ​បុក​ ឬ​ពិធី​ប្រ​ពៃណី​ផ្សេង​ៗ​ទៀត​របស់​ជន​រួម​ជាតិ​ខ្មែរ​”។​

លោក​ពូយ័ញ​ធីម និង​អ្នក​មីង​ធីសៀង​ រាំបង្ហាញ​ពីក្បាច់​រាំប្រ​ជា​ប្រិយ​របស់​ជន​រួម​ជាតិ​ខ្មែរ​ ដើម្បី​យុវ​ជន​ក្នុង​ក្លិប​រៀន​តាម​។​

ហេតុ​នេះ​ រយៈ​ពេល​កន្លង​ លោក​ពូយ័ញ​ធីម និង​អ្នក​មីង​ធីសៀង​ នៅ​ភូមិ​កិញ​ណាំ មិន​ធុញ​ទ្រាន់​នឹង​ការ​លំ​បាក​នឿយ​ហត់​ បាន​ជួយ​បង្ហាត់​រាំច្រៀង​ប្រ​ជា​ប្រិយ​ខ្មែរ​ដល់​យុវ​ជន​ជំនាន់​ក្រោយ​។​ អ្នក​មីង​សៀង​ រៀប​រាប់​៖ “ភាគ​ច្រើន​យុវ​ជន​ក្នុង​ភូមិ​ ទោះ​បីចូល​ចិត្ត​រាំច្រៀង​ តែ​ពួក​គេមិន​ទាន់​បាន​រៀន​ពីក្បាច់​រាំ ទំ​នុក​ច្រៀង​ប្រ​ជា​ប្រិយ​របស់​ជន​ជាតិ​បាន​ត្រឹម​ត្រូវ​នោះ​ទេ ហេតុ​នេះ​ ខ្ញុំ​ចេះ​ខ្លះ​ៗ​ក៏​ជួយ​បង្ហាត់​បង្ហាញ​កូន​ក្មួយ​ទៅ​។​ បញ្ហា​លំ​បាក​សព្វ​ថ្ងៃ​ គឺ​ក្លិប​គ្មាន​ថវិកា​ទិញ​ឧបករណ៍​ភ្លេង​ និង​សម្លៀក​បំ​ពាក់​ខ្មែរ​ ដើម្បី​បម្រើ​ក្នុង​ឱកាស​ធ្វើ​សកម្ម​ភាព​”។​

ខ្វះ​ឧបករណ៍​ភ្លេង​ លោក​ពូយ័ញ​ធីម ក៏​យក​សម្ភារៈ​ប្រើ​ប្រាស់​ប្រ​ចាំ​ថ្ងៃ​ ដូច​ជាល​លា​ដ៍ដូង​ ធុង​ជ័រ​ គោះ​ជា​ចង្វាក់​ភ្លេង​សម្រាប់​បង្ហាត់​រាំ ច្រៀង​។​ ទោះ​បីជួប​ការ​លំ​បាក​ ប៉ុន្តែ​យុវ​ជន​ក្នុង​ក្លិប​សប្បាយ​រីក​រាយ​នៅ​ពេល​បាន​ចូល​រួម​រាំច្រៀង​។​ ប្អូន​ធីប៊ិត​ទីវ សមាជិក​ក្លិប​រាំវង់​ភូមិ​ កិញ​ណាំ ទោះ​ធ្វើ​ការ​នៅ​ក្រុម​ហ៊ុន​ឆ្ងាយ​ពីផ្ទះ​ តែពេល​មក​ផ្ទះ​ម្ដង​ៗ​ស្រប​ឱកាស​ក្លិប​ប្រ​ជុំ​ជីវ​ភាព​ ឬ​ក្នុង​ឱកាស​ថ្ងៃ​បុណ្យ​ទាន​ គឺ​ប៊ិត​ទីវ តែង​ចូល​រួម​រាំច្រៀង​ជា​មួយ​សមាជិក​ក្លិប​ជា​និច្ច​។​ “ប្អូន​បាន​ពូមីង​ គាត់​ជួយ​ហាត់​ឱ្យ​ចេះ​រាំច្រៀង​ និង​បាន​ទៅ​រាំច្រៀង​បម្រើ​ក្នុង​ឱកាស​ថ្ងៃ​បុណ្យ​ទាន​ក្នុង​ភូមិ​ស្រុក​ ម្ល៉ោះ​ហើយ​ប្អូន​ចូល​ចិត្ត​ណាស់​” - ប៊ិតទីវ បាន​រៀប​រាប់​ដូច្នេះ​៕​

យោង​តាម​កាសែត​គៀង​យ៉ាង​-ពេជ្រ​សឿន​

ចែករំលែកអត្ថបទ