24/01/2022 - 08:40

វត្ត​អំ​ពូយា-កន្លែង​អភិ​រក្ស​វប្ប​ធម៌​ជន​ជាតិ​

វត្ត​អំ​ពូយា នៅ​ឃុំ​ថាញភូ ស្រុក​មីស្វៀង​ ខេត្ត​សុក​ត្រាំង​ គឺ​ជា​កន្លែង​អភិរក្ស​វប្ប​ធម៌​ ប្រ​ពៃណី​របស់​ជន​ជាតិ​ខ្មែរ​។​

មួយ​ជ្រុង​នៃ​សួន​ច្បារ​វត្ត​អំ​ពូយា។​

វត្តអំ​ពូយា ត្រូវ​បាន​កសាង​ឡើង​នៅ​ឆ្នាំ​ ១៩១១ ឆ្លង​កាត់​ព្រះ​ចៅ​អធិ​ការ​ជាច្រើន​ជំនាន់​។​ ព្រះ​ចៅ​អធិ​ការ​គ្រប់​ព្រះ​អង្គ​សុទ្ធ​សឹង​មាន​ការ​រួម​ចំ​ណែក​យ៉ាង​ធំ​ធេង​ក្នុង​ដំណើរ​ការ​កសាង​និង​ជួស​ជុល​ ដូច្នេះ​វត្ត​រក្សា​បាន​ស្ថាបត្យ​កម្ម​ពិសេស​របស់​ជន​ជាតិ​ខ្មែរ​។​ ព្រះ​តេជព្រះ​គុណ​ឡឹម​សឿង ព្រះ​ចៅ​អធិការ​វត្ត​អំ​ពូយា មាន​ថេរដី​កា​៖ “វត្ត​ជាមជ្ឈ​មណ្ឌល​ សកម្ម​ភាព​វប្ប​ធម៌​និង​សាសនា​។​ ជាកន្លែង​សម្រាប់​ព្រះ​សង្ឃ​បួស​រៀន​ និង​សម្រាប់​ពុទ្ធ​បរិស័ទ​គោរព​ប្រ​តិបត្តិ​ព្រះ​ពុទ្ធ​សាសនា​។​ ជាទីបង្អែក​ផ្នែក​ខាង​ស្មារតី​របស់​ពុទ្ធ​បរិស័ទ​មក​បំ​ពេញ​ទាន​សាង​កុសល​។​ ដោយ​ការ​រស់​នៅ​លាយ​ឡំ​ សាមគ្គី​គ្នា​” មាមីង​ពុទ្ធ​បរិស័ទ​ទាំង​បីជន​ជាតិ​ គឺ​កិញ - ខ្មែរ​ - ចិន​ បាន​ព្រួត​ដៃ​គ្នា​ កសាង​វត្ត​យ៉ាង​សម​រម្យ​ និង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ពេល​ជួប​ការ​លំ​បាក​។​ ពុទ្ធ​បរិស័ទ​បាន​ប្រ​គេន​អង្ករ​ជាង​ ៧ តោន​ និង​សម្ភារៈ​ប្រើ​ប្រាស់​ចាំ​បាច់​ជាច្រើន​ដូច​៖ មុង ភួយ ខ្នើយ​ជាដើម​ ដើម្បី​វត្ត​ជំនួយ​ដល់​គ្រួ​សារ​ក្រី​ក្រដែល​រង​ផលប៉ះ​ពាល់​ដោយ​សារ​ជំងឺ​ COVID-១៩ ”។​

ទូក​-ងវត្ត​អំ​ពូយា (ខ្សែ​ទឹក​ខាង​ក្រៅ​) កំ​ពុង​អុំ​ប្រ​ណាំង​ និង​ទទួល​បាន​រង្វាន់​លេខ​
ពីរក្នុង​ពិធី​បុណ្យ​អកអំ​បុក​ប្រ​ណាំង​ទូក​-ងខេត្ត​សុក​ត្រាំង​ឆ្នាំ​២០១៦។

វត្ត​អំ​ពូយា តែង​បើ​ក​ថ្នាក់​បង្រៀន​ភាសា​បាលី និង​អក្សរ​ខ្មែរ​ ដើម្បី​ព្រះ​សង្ឃ​និង​កូន​ចៅ​ខ្មែរ​រៀន​សូត្រ​ រួម​ចំ​ណែក​អភិរក្ស​ភាសា​ និង​អក្សរ​សាស្ត្រ​ជន​ជាតិ​។​ ទន្ទឹម​នឹង​នោះ​ វត្ត​ក៏​បាន​បោះ​ទូក​-ង ដើម្បី​ចូល​រួម​ពិធី​ប្រ​ណាំង​តាម​ប្រ​ពៃណីរបស់​ជន​ជាតិ​ខ្មែរ​ផង​ដែរ​។​ តាម​ថេរដី​កា​ព្រះ​តេជព្រះ​គុណ​ ឡឹម​សឿង កីឡា​ប្រ​ណាំង​ទូក​-ង ជាកីឡា​ប្រ​ពៃណី​របស់​ជន​ជាតិ​ខ្មែរ​ ជានិមិត្ត​រូប​នៃ​សាម​គ្គី​ភាព​ក្នុង​សហគមន៍​ភូមិ​ ស្រុក​។​ ព្រោះ​អី​ បើ​ចង់​លេង​កីឡា​ប្រ​ភេទ​នេះ​ ត្រូវ​ប្រ​មូល​ដៃ​អុំ​នៅ​តាម​ភូមិ​នានា​មក​វត្ត​ហាត់​សម​ ហើយ​កីឡា​ករគ្រប់​រូប​ត្រូវ​សាម​គ្គី​ ចិត្ត​មួយ​ ថ្លើ​ម​មួយ​ពេល​ចូល​រួម​ប្រ​ណាំង​។​ ទន្ទឹម​នឹង​នោះ​ វត្ត​បាន​អភិរក្ស​ភ្លេង​ពិណពាទ្យ​ចំ​នួន​ពីរវង់​ ដែល​ជាបេតិ​កភណ្ឌ​វប្ប​ធម៌​អរូបី​របស់​ជន​ជាតិ​។​ ចំ​ពោះ​មាមីង​ខ្មែរ​ ពេល​ឮ​សូរ​ភ្លេង​ពិណពាទ្យ​ គឺ​ដឹង​ថា​ទីនោះ​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ នឹង​មាន​ប្រារព្ធ​ពិធី​បុណ្យ​ទាន​ផ្សេង​ៗ​  ដូច្នេះ​ហើយ​ ទើប​ព្រះ​សង្ឃ​និង​គណៈ​កម្ម​ការ​វត្ត​ ខិត​ខំ​អភិរក្ស​ភ្លេង​នេះ​ឱ្យ​បាន​គង់​វង្ស​។​

 លោក​កាវ​ដូរ៉ា ប្រ​ធាន​គណៈ​កម្ម​ការ​វត្ត​អំ​ពូយា ឱ្យ​ដឹង​៖ “ក្នុង​រយៈ​ពេល​ជាង​ ១១១ ឆ្នាំ​ កសាង​និង​អភិវឌ្ឍន៍វត្ត​អំ​ពូយា មិន​ត្រឹម​តែជា​កន្លែង​សកម្ម​ភាព​សាសនា​និង​អភិរក្ស​វប្ប​ធម៌​របស់​ជន​ជាតិ​ វត្ត​នៅ​ទាំង​បាន​គណៈ​កម្មា​ធិការ​បក្ស​ និង​រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​វាយ​តម្លៃ​ថា​ គឺ​ជាកន្លែង​ពង្រីក​តួនាទី​ឃោស​នាដល់​ប្រ​ជា​ជន​ខ្មែរ​អំ​ពី​គោល​ការ​ណ៍​ គោល​មា៌គារ​បស់​បក្ស​ គោល​នយោ​បាយ​ និង​ច្បាប់​របស់​រដ្ឋ​”៕​

                                  យ្វីអា​ញ-លេង​មី

ចែករំលែកអត្ថបទ