03/01/2022 - 08:13

ជួយ​សិស្សា​នុ​សិស្ស​ជម្នះ​លំ​បាក​រៀន​សូត្រ​បាន​ល្អ​

គាំ​ទ្រកម្ម​វិធី​ “សេវា​អីុន​​ធឺ​ណិតនិង​ម៉ាស៊ី​ន​កុំ​ព្យូទ័រ​សម្រាប់​ប្អូន​ៗ​” សម្ព័ន្ធ​ប្រៃសណីយ៍​និង​ទូរ​គមនា​គមន៍​វៀត​ណាម​ (VNPT) បាន​ជំនួយ​ថេប្លេត​ដល់​សិស្សា​នុ​សិស្ស​ដែល​មាន​ស្ថាន​ភាព​លំ​បាក​លើ​ភូមិ​សាស្រ្ត​ខេត្ត​សុក​ត្រាំង​។​

សិស្សា​នុ​សិស្ស​ទទួល​ថេប្លេតនិង​ស៊ី​មកាត​ Vinaphone ៤G។​

កម្មវិធី​ “សេវា​អីុន​ធឺ​ណិតនិង​ម៉ាស៊ីន​កុំ​ព្យូទ័រ​សម្រាប់​ប្អូន​ៗ​” អា​ស្រ័យ​នាយក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិបាល​ បំ​ផុស​នៅ​ថ្ងៃ ​១៩/២/ ២០២១ យោង​តាម​នោះ​ ក្រសួង​ព័ត៌​មាន​ និង​សារ​គមនា​គមន៍​ សហការ​ជា​មួយ​ក្រសួង​អប់​រំ និង​បណ្តុះ​បណ្តាល​រួម​ជា​មួយ​គ្រប់​ភូមិ​ភាគ​រៀប​ចំ​អនុវត្ត​។​ មក​ទល់​នឹង​បច្ចុប្បន្ន​ សម្ព័ន្ធ​ប្រៃសណីយ៍និង​ទូរ​គមនាគ​មន៍​វៀត​ណាម​ បាន​ជំនួយ​ថេប្លេត​ចំ​នួន ​៣៧.០០០ គ្រឿង​ និង​ស៊ីម​កាត ​៤G ចំ​នួន​៣៧.០០០ ដល់​សិស្សា​នុ​សិស្ស​ដែល​មាន​ស្ថាន​ភាព​លំ​បាក​ក្នុង​ទូទាំង​ប្រ​ទេស​ គិត​ជាទឹក​ប្រាក់​សរុប​ជាង​ ១០០ ពាន់​លាន​ដុង​។​ ដោយ​ឡែក​នៅ​ខេត្ត​សុក​ត្រាំង​ សិស្ស​ដែល​ជួប​ការ​លំ​បាក​ចំ​នួន ​២.៦៣៧ នាក់​ ក៏​ទទួល​បាន​ថេប្លេត និង​ស៊ីម​កាត​ Vinaphone 4G គិត​ជាតម្លៃ​ទឹក​ប្រាក់​សរុប ​៧ ពាន់​លាន​ដុង​។​ តាម​ប្រ​សាសន៍​លោក​ង្វៀង​ខាក់ពុង ប្រ​ធាន​តំ​ណាង​សម្ព័ន្ធ​VNPT ប្រ​ចាំ​នៅ​ខេត្ត​សុក​ត្រាំង​ បាន​ឱ្យ​ដឹង​៖ កម្ម​វិធី​នេះ​មាន​អត្ថ​ន័យ​មនុស្ស​ធម៌​យ៉ាង​ជ្រាល​ជ្រៅ​ ម៉្លោះ​ហើយ​កម្មា​ភិបាល​ បុគ្គ​លិករបស់​សម្ព័ន្ធ​ VNPT បាន​ព្រួត​ដៃ​រួម​ចំ​ណែក​ជួយ​ប្អូន​ៗ​សិស្សា​នុ​សិស្ស​រៀន​សូត្រ​បាន​ល្អ​។​ អំ​ណោយ​ទាំង​នេះ​ គឺ​ជា​កម្លាំង​ចលករ​ដើម្បី​ជួយ​ប្អូន​ៗ​សិស្សា​នុ​សិស្ស​ដែល​មាន​ស្ថាន​ភាព​លំ​បាក​មាន​លក្ខណៈ​រៀន​សូត្រ​ក្លាយ​ជា​ពលរដ្ឋ​ល្អ​នៅ​អនា​គត​។​

ទន្ទឹម​នឹង​នោះ​ សម្ព័ន្ធ​ VNPT នៅ​ទាំង​ឈាន​ដល់​ការ​គ្រប​ដណ្តប់​សេវា​អីុន​ធឺ​ណិត​នៅ​តំ​បន់​ដែល​ពុំ​ទាន់​មាន​សេវា​ទៅ​ដល់​និង​លើក​កម្ពស់​គុណ​ភាព​សេវា​អីុន​ធឺ​ណិត សំ​ដៅ​អនុវត្ត​ទិស​ដៅ​ឌីជី​ថល​ក្នុង​ការ​សិក្សា​។​ ប្អូន​ឡឹម​ធីត្រា​មី សិស្ស​ថ្នាក់​ទី ៩ សាលា​អនុ​វិទ្យា​ល័យ​តឹង​ហឹង​ ស្រុក​ឡុង​ភូ ឱ្យ​ដឹង​៖ “ទទួល​បាន​ថេប្លេត និង​ស៊ីម​កាត​ ៤G ប្អូន​ពិត​ជា​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​។​ នេះ​គឺ​ជាអំ​ណោយ​ដ៏​វិសេស​វិសាល​និង​ចាំ​បាច់​ណាស់​ ពីព្រោះ​ជួយ​ឱ្យ​ប្អូន​មាន​ម៉ាស៊ីន​សម្រាប់​រៀន​សូត្រ​ សម្រាលបាន​បន្ទុក​ដល់​គ្រួ​សារ​។​ អំ​ណោយ​គឺ​ជាប្រ​ភព​កម្លាំង​ជំរុញ​ស្មារតី​ប្អូន​និង​មិត្ត​ភក្តិ​ខិត​ខំ​ប្រឹង​ប្រែង​រៀន​សូត្រ​ឱ្យ​បាន​ល្អ​ ដើម្បី​អនា​គត​បាន​ភ្លឺ​ស្វាង​និង​ល្អ​ប្រ​សើរ​”។​

តាម​ប្រ​សាសន៍​លោក​ស្រី​ហ្វិនធីយ៉ីម​ង៉ុក​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង​ រយៈ​ពេល​កន្លង​ ខេត្ត​បាន​រៀប​ចំ​ចលនា​ អំ​ពាវ​នាវ​រាល់​ប្រ​ភព​កម្លាំង​ក្នុង​សហគម​ន៍ ដើម្បី​ផ្គត់​ផ្គង់​ឧបត្ថម្ភ​ម៉ាស៊ីន​កុំ​ព្យូទ័រ​ ឧបករណ៍​បច្ចេក​​វិទ្យា​មូល​ដ្ឋាន​គ្រឹះ​បច្ចេក​វិទ្យា​ សេវា​ទូរ​គមនាគមន៍​ដល់​សិស្សា​នុសិស្ស​ដែល​មាន​ស្ថាន​ភាព​លំ​បាក​មិន​ទាន់​ទទួល​បាន​ក្នុង​លើក​នេះ​។​ ការ​ដែល​សម្ព័ន្ធ​ VNPTឧបត្ថម្ភ​ថេប្លេត ភ្ជាប់​ដោយ​ស៊ីម​កាត​ ៤G និង​កញ្ចប់​ថ្លៃ​សេវា​ដល់​សិស្សា​នុ​សិស្ស​ដែល​មាន​ស្ថាន​ភាព​លំ​បាក​របស់​ខេត្ត​ មិន​ត្រឹម​តែជួយ​សិស្សា​នុសិស្ស​ដែល​មាន​ស្ថាន​ភាព​លំ​បាក​នៅ​តំ​បន់​ឆ្ងាយ​ដាច់​ស្រយាល​មាន​លក្ខណៈ​រៀន​សូត្រ​បាន​ល្អ​ប៉ុណ្ណោះ​ទេ នៅ​ទាំង​រួម​ចំ​ណែក​ជួយ​ដល់​ផ្នែក​អប់​រំជម្នះ​លំ​បាក​ ដោយ​សារ​ផល​ប៉ះ​ពាល់​នៃ​ជំងឺ​រាត​ត្បាត​ អនុវត្ត​សម្រេច​ភារកិច្ច​ឆ្នាំ​សិក្សា​ ២០២១-២០២២៕​

ចែករំលែកអត្ថបទ