29/11/2021 - 08:06

ពង្រីក​តម្លៃ​វប្ប​ធម៌​ប្រ​ពៃណី​ផ្សារ​ភ្ជាប់​នឹង​ទេស​ចរណ៍

ខេត្ត​គៀង​យ៉ាង​ ទើប​តែផ្សព្វ​ផ្សាយ​ផែន​ការ​លេខ​ ១៤៦/KH-UBND អនុវត្ត​គម្រោង​ “អភិ​រក្ស​ និង​ពង្រីក​តម្លៃ​វប្ប​ធម៌​ប្រ​ពៃណី​ដ៏​ល្អ​របស់​ជន​ជាតិ​ភាគ​តិច​ ផ្សា​រភ្ជាប់​នឹង​ការ​អភិ​វឌ្ឍទេស​ចរណ៍”។​ រយៈ​ពេល​នៃ​ការ​អនុវត្ត​គម្រោង​ចាប់​ពីឆ្នាំ​ ២០២២ ដល់​ឆ្នាំ​ ២០២៥។​

សកម្ម​ភាព​សិល្បៈ​ កីឡា​ប្រ​ពៃណី​របស់​ជន​រួម​ជាតិ​ខ្មែរ​នៅ​ពិធី​បុណ្យ​អកអំ​បុក​ ខេត្ត​គៀង​យ៉ាង​ ត្រូវ​បាន​ចាត់​តាំង​ឡើង​នៅ​ស្រុក​ហ្គក្វាវនឹង​បាន​គម្រោង​ឧប​ត្ថម្ភ​ (រូប​ថត​កាល​ជំងឺ​ COVID-១៩ មិន​ទាន់​ផ្ទុះ​រាល​ដាល​)។​

យោង​តាម​ប្រ​សាសន៍​លោក​យ័ញ​ភុក ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​គៀង​យ៉ាង​ គម្រោង​នេះ​ផ្តោត​លើ​ការ​អភិ​រក្ស​ និង​ពង្រីក​តម្លៃ​វប្ប​ធម៌​ប្រ​ពៃណី​របស់​ជន​ជាតិ​ភាគ​តិច​។​ ផ្តើម​ពីនោះ​ កសាង​ជីវ​ភាព​វប្ប​ធម៌​ស្មារ​តី​តំ​បន់​ជន​ជាតិ​ភាគ​តិច​ បំ​ពេញ​តាម​តម្រូវ​ការ​ជាក់​ស្តែង​។​ ក្រៅ​ពីកសាង​ប្រ​ព័ន្ធ​គោល​នយោ​បាយ​សម​ស្រប​ គម្រោង​នេះ​ក៏​ផ្តល់​អា​ទិភាព​ដល់​អ្នក​ដែល​សកម្ម​ក្នុង​ការ​អភិ​រក្ស​ និង​ពង្រីក​តម្លៃ​វប្ប​ធម៌​ប្រ​ពៃណី​។​ ស្តីពី​ខ្លឹម​សារ​នៃ​ការ​ពង្រីក​វប្ប​ធម៌​របស់​ជន​ជាតិ​ខ្មែរ​ គម្រោង​មាន​ខ្លឹម​សារ​ឧបត្ថម្ភ​សកម្ម​ភាព​របស់​ក្រុម​សិល្បៈ​ ប្រ​ពៃណី​ក្នុង​សហគមន៍​ភូមិ​ស្រុក​ខ្មែរ​; កសាង​មជ្ឈ​មណ្ឌល​សំ​ដែង​វប្ប​ធម៌​ សិល្បៈ​ខ្មែរ​នៅ​រមណីយ​ដ្ឋាន​បេតិ​កភ័ណ្ឌមូយ​ណាយ​ (ក្រុង​ហា​តៀង​)។​ គម្រោង​នៅ​ទាំង​ផ្តោត​ការ​កសាង​ខ្លឹម​សារ​ ដោយ​បោះ​ពុម្ព​សៀវ​ភៅ​ និង​ថត​ភាព​យន្ត​ឯក​សារ​អំ​ពី​វប្ប​ធម៌​ប្រ​ពៃណី​របស់​ជន​រួម​ជាតិ​ខ្មែរ​។​ ខ្លឹម​សារ​ទាំង​នេះ​នឹង​ត្រូវ​បាន​បោះ​ពុម្ព​ផ្សាយ និង​ចែក​ចាយ​ដល់​សហគមន៍។​ល។​

លោក​យ័ញ​តៀង​ សិប្ប​ករឆ្នើម​នៅ​ឃុំ​ឌិញ​ហ្វា ស្រុក​ហ្គ​ក្វាវ មាន​សេច​ក្តី​រំភើប​ឱ្យ​ដឹង​៖ “ក្នុង​ផែន​ការ​របស់​គម្រោង​ ខ្ញុំ​ឃើញ​មាន​មួយ​ចំ​ណែក​ឧបត្ថម្ភ​ដល់​ការ​អភិ​រក្ស​ពិធី​បុណ្យ​អក​អំ​បុក​នៅ​ខេត្ត​គៀង​យ៉ាង​ ដែល​ប្រារព្ធ​ឡើង​នៅ​ស្រុក​ហ្គក្វាវ តាម​ទិស​ដៅ​ទាញ​យក​ផលនិង​កសាង​ផលិត​ផលសម្រាប់​អភិ​វឌ្ឍ​ទេស​ចរណ៍។​ ដើម្បី​អភិ​រក្ស​ពិធី​បុណ្យ​ត្រូវ​មាន​វណ្ណ​កម្ម​បង្កើន​កម្រិត​ ឆ្លង​តាម​រយៈ​ការ​ឧបត្ថម្ភ​ដល់​ក្រុម​សិល្បៈ​មហា​ជន​ និង​ចលនា​កីឡា​អប់​រំកាយ​ប្រ​ពៃណី​។​ ព្រម​ជា​មួយ​នោះ​ ឧបត្ថម្ភ​សម្ភារៈ​ មធ្យោ​បាយ​ ឧប​ករណ៍​ដល់​បណ្តា​ក្រុម​សិល្បៈ​ និង​ក្រុម​កីឡា។​ល។​ ដើម្បី​ហាត់​សម​ជា​ប្រ​ចាំ​។​ ភាព​ទាក់​ទាញ​នៃ​ពិធី​បុណ្យ​អកអំ​បុក​នៅ​ស្រុក​ហ្គក្វាវ​រយៈ​ពេល​កន្លង​ គឺ​ជាបុព្វ​បទ​ដ៏​សំ​ខាន់​ដើម្បី​យើង​ជឿជាក់​ថា​ ខ្លឹម​សារ​នេះ​របស់​គម្រោង​នឹង​ទទួល​បាន​ជោគ​ជ័យ​”។​

យោង​តាម​ប្រ​សាសន៍​លោក​យ័ញ​ភុក ឆ្លង​តាម​រយៈ​នៃ​ការ​ស្ទង់​មតិ​វាយ​តម្លៃ​ផល​ប៉ះ​ពាល់​ គម្រោង​នេះ​ទទួល​បាន​ការ​ឯក​ភាព​ពីជន​ជាតិ​ភាគ​តិច​ទាំង​អស់​។​ អ្នក​ស្រី​ធីបឹង​ នៅ​ឃុំ​ឌិញ​អាង​ បាន​ឱ្យ​ដឹង​៖ “ខ្ញុំ​បាន​ឮ​ថា​ រដ្ឋ​នឹង​រៀប​ចំ​ពិធី​បុណ្យ​អកអំ​បុក​កាន់​តែធំ​ជាង​ទៀត​ ហេតុ​នេះ​នរណា​ក៏​រីក​រាយ​ទាំង​អស់​។​ បាន​រដ្ឋ​យក​ចិត្ត​ទុក​ដាក់​ថែរក្សា​ និង​លើក​តម្កើង​វប្ប​ធម៌​ប្រ​ពៃណី​ជន​រួម​ជាតិ​ខ្មែរ​ដឹង​គុណ​ដល់​រដ្ឋ​ណាស់​”៕​

                         ហាថាញ-បកប្រែ៖ សុផន

ចែករំលែកអត្ថបទ