25/10/2021 - 08:57

ហាណូយ​រដូវ​ស្លឹក​ឈើ​ជ្រុះ​

មាន​ឱកាស​មក​កាន់​ហា​ណូយ​នៅ​រដូវ​ស្លឹក​ឈើ​ជ្រុះ ​(សរ​ទរដូវ​) មិត្ត​នឹង​មាន​អា​រម្មណ៍​រំភើប​រីក​រាយ​ ដោយ​បរិយា​កាស​ផ្កា​ឈើ​ជ្រុះ​តាម​ដង​វិថី​ក្រុង​។​ រដូវ​ស្លឹក​ឈើ​ជ្រុះ​នៅ​ហា​ណូយ​ អា​កាស​ធាតុ​ត្រជាក់​ ប្រិយ​មិត្ត​គួរ​ពាក់​អាវ​រងា​ដ៏​ស្រស់​ស្អាត​ ហើយ​បង្អួត​សម្រស់​ក្រោម​ពន្លឺ​ព្រះ​អា​ទិត្យ​ពណ៌​មាស​។​ 

ចូល​ធ្វើ​សក្កា​របូជា​ប្រាង្គតម្កល់​សពអ៊ំ​ហូ។​  (រូប​ថត​កាល​មិន​ទាន់​មាន​ជំងឺ ​COVID-១៩)

យើង​ខ្ញុំ​ជ្រើស​ពេល​ទៅ​ទេស​ចរណ៍​នៅ​ហា​ណូយ​នា​ដើម​រដូវ​ស្លឹក​ឈើ​ជ្រុះ​។​ ពី​ព្រ​លាន​យន្ត​ហោះ​កឹង​ធើ​ទៅ​ព្រលាន​យន្ត​ហោះ​ណូយ​បាយ​ ចំ​ណាយ​ពេល​រវាង​ ២ ម៉ោង​។​ យើង​ខ្ញុំ​កក់​រថយន្ត​តាម​ការ​ឧទ្ទេស​នាម​របស់​បុគ្គ​លិក​បម្រើ​ការ​ងារ​នៅ​ព្រលាន​យន្ត​ហោះ​។​ អ្នក​បើក​បរ​រួស​រាយ​ នាំ​យើង​ខ្ញុំ​ទៅ​ហូប​អា​ហារ​ឆ្ងាញ់​ៗ​នៅ​ហាង​ដែល​ល្បី​ឈ្មោះ​បោះ​សំ​ឡេង​ មុន​នឹង​ចូល​មជ្ឈ​មណ្ឌល​រដ្ឋ​ធានី​ ប្រ​ការ​នេះ​ បង្ក​បាន​នូវ​ការ​ចំ​ណាប់​អា​រម្មណ៍ដ៏​ល្អ​ចំ​ពោះ​កន្លែង​ដែល​យើង​ទើប​បោះ​ជំហាន​ឈាន​ជើង​មក​ដល់​ដំបូង​។​ ដំណើរ​ចូល​កាន់​មជ្ឈ​មណ្ឌល​ គឺ​ជាដំ​ណើរ​ដ៏​អស្ចារ្យ​ តែរំភើប​អា​រម្មណ៍​បំ​ផុត​គឺ​នៅ​ពេល​ដែល​រថយន្ត​បើក​បរ​មួយ​ជុំ​បឹង​ហូ​តៃ រួច​ត្រឡប់​មក​សណ្ឋា​គារ​ក្បែរ​បឹង​ហូហ្គឺម កន្លែង​ដែល​យើង​ខ្ញុំ​កក់​បន្ទប់​សំ​ណាក់​។​

ខាង​ក្នុង​បរិវេណ​វិហារ​វប្ប​ធម៌​ក្វឹក​ទឺ​យ៉ាប។​ (រូប​ថត​កាល​មិន​ទាន់​មាន​ជំងឺ ​COVID-១៩)

ដើម្បី​ស្រូប​យក​ខ្យល់​អា​កាស​ត្រ​ជាក់​ ភ្លៀង​ធ្លាក់​ស្រិចៗ​ស្រោច​ស្រព​លើ​ដើម​ឈើ​ធំ​ៗ​ដែល​មាន​មែក​សាខា​ យើង​ខ្ញុំ​ជួល​ម៉ូតូ​ជិះ​ជុំ​វិញ​ហា​ណូយ។​ ដំណើរ​កម្សាន្ត​នេះ​ញុាំង​ឱ្យ​អា​រម្មណ៍​ស្រស់​ស្រាយ​ ពិត​ជា​អស្ចារ្យ​មិន​អាច​ពណ៌​នា​បាន​ឡើយ​។​ ចំ​ពោះ​ខ្ញុំ​ រដូវ​ស្លឹក​ឈើ​ជ្រុះ​នៅ​ហាណូយ​ គឺ​មាន​ខ្យល់​ត្រជាក់​រំភើយៗ​ បក់​បោក​ស្លឹក​ឈើ​ជ្រុះ​គន់​គាប់​នេត្រា​ ពេល​ខ្ញុំ​ពិសា​កាហ្វេ​នៅ​វិថី​ត្រឹង​ហឹង​ដាវ គន់​មើល​ចរន្ត​មនុស្ស​ ធ្វើ​ដំណើរ​ទៅ​មក​ជាន់​លើ​ស្លឹក​ឈើ​ឮ​ស្រោក​ស្រាក។​ ប្រ​ហែល​មក​ពី​អ្នក​ក្រុង​ហា​ណូយ​មិន​ប្រ​ញឹក​ ឬ​ក៏​ព្រោះ​សង្រែក​ផ្កា​ដែល​យុវ​នារី​រែក​លើ​ដងវិថី​ក្រុង​ បាន​ទាក់​ចិត្ត​ភ្ញៀវ​ទេស​ចរ​។​

តែបណ្តូលផ្កាឈូក។

នៅ​ហា​ណូយ​សម្រាប់​មនុស្ស​ជា​ច្រើន​នៅ​ទាំង​មាន​រមណីយ​ដ្ឋាន​បឹង​ហូតៃ ពោរ​ពេញ​ដោយ​ផ្កា​ឈូក​រីក​ បឹង​ហូហ្គឹម ទឹក​រលក​អង្កាញ់​ៗ​។​ មក​ដល់​ហាណូយ​បើ​មិន​បាន​ទៅ​វត្ត​ក្វាង​ថាញ វិហារ​វប្ប​ធម៌​ក្វឹក​ទឺ​យ៉ាប វត្ត​សរ​សរ​មួយ​ ប្រាង្គ​តម្តល់សព​អ៊ំ​ហូ។​ល។​ គឺ​ជាកង្វះ​ខាត​ដ៏​ធំ​មួយ​។​ ដូច្នេះ​ មិត្ត​គ្រាន់​តែចំ​ណាយ​ពេល​ត្រឹម​មួយ​ថ្ងៃ​ប៉ុណ្ណោះ ​គឺ​អាចដើរ​សព្វ​កន្លែង​ទាំង​នេះ​។​ ហើយ​ពេល​មិត្ត​ឃ្លាន​ គួរ​ឆៀង​ចូល​ហូប​នំបញ្ចុក​សាច់​ទាកាប៉ា​ក្តៅ​ឈ្ងុយ​ឆ្ងាញ់​នៅ​ហាង​ក្បែរ​ផ្លូវ​។​

នៅ​រដូវ​ស្លឹក​ឈើ​ជ្រុះ​ ហាណូយ​មាន​លក់​នំអំ​បុក​សម្រាប់​មិត្ត​ទិញ​ផ្ញើ​ញាតិ​មិត្ត​ ប៉ុន្តែ​ខ្ញុំ​ជ្រើស​ទិញ​តែ​បណ្តូល​ផ្កា​ឈូក​បឹង​ហូតៃ។​ សរ​សៃ​តែបៃ​តង​ហាល​គ្រប់​កម្តៅ​ដាក់​ក្នុង​ត្រ​បកផ្កា​ឈូក​បឹង​ហូតៃ ទើប​កាច់​មក​ថ្មី​នៅ​ជាប់​ទឹក​សន្សើម វេច​ខ្ចប់​ដោយ​ស្លឹក​ឈូក​ចាស់​។​ ស្លឹក​ឈូក​បន្ទាប់​ពីហាល​ឱ្យ​ស្លោកៗ​ ត្រូវ​បាន​យក​ទៅ​ខ្ចប់​គាប​ទាំង​អស់​។​ ពេល​មក​ដល់​ភូមិ​ ស្រុក​នៅ​ភូមិ​ភាគ​ខាង​លិច ​គឺ​តែនៅ​តែស្រស់​ រសជាតិ​ផ្អែម​ចត​និង​ក្លិន​ក្រអូប​ផ្កា​ឈូក​ឈ្ងុយ​ឈ្ងប់៕

                                ហាថាញ-មុនី

ចែករំលែកអត្ថបទ