ដំណាក់សុខាភិបាលឃុំវៀងអាង ស្រុកត្រឹងដេ ខេត្តសុកត្រាំង បានអនុវត្តល្អភារកិច្ចពិនិត្យសុខភាពជូនប្រជាជន និងខ្នះខ្នែងក្នុងការបង្ការ ប្រឆាំងជំងឺ COViD- ១៩ លើភូមិសាស្ត្រ។
កម្មាភិបាលពេទ្យនៃដំណាក់ពិនិត្យជំងឺជូនប្រជាជន។
ដំណាក់សុខាភិបាលវៀងអាង បានពិនិត្យ និងផ្តល់ថ្នាំជូនអ្នកជំងឺជាង ១.២០០ លើកនាក់/ខែ។ ភាគច្រើនគឺអ្នកជំងឺសម្ពាធឈាមខ្ពស់ ទឹកនោមផ្អែម ឈឺសន្លាក់ឆ្អឹង៘ ដំណាក់សុខាភិបាលវៀងអាង បានអនុវត្តល្អការងារផ្សព្វផ្សាយសំដៅធានាការបង្ការ ប្រឆាំងជំងឺ COVID-១៩ ដូច៖ ប្រជាជនត្រូវរាយការណ៍ សុខាភិបាល; រក្សាគម្លាតយ៉ាងហោចណាស់ ២ ម៉ែត្រ។ល។ លោកឡឹមផល្លា ប្រធានដំណាក់សុខាភិបាលវៀងអាង ឱ្យដឹង៖ “អ្នកជំងឺនៅឃុំជិតខាងនិងនៅភូមិតំបន់ក្រហម តំបន់លឿង ត្រូវតែធ្វើតេស្តរហ័សនិងពិនិត្យជំងឺនៅបន្ទប់ដាច់ដោយឡែក។ ពិសេស កម្មាភិបាលពេទ្យធ្វើការពិនិត្យជំងឺមានសម្លៀកបំពាក់ការពារដើម្បីធានាការបង្ការ ប្រឆាំងជំងឺ COVID-១៩”។
ដំណាក់សុខាភិបាលធ្វើតេស្តរហ័សដល់មាមីងក្នុងសហគមន៍។
ក្នុងដំណាក់កាលពិនិត្យជំងឺ កម្មាភិបាលក្នុងដំណាក់ឆ្លៀតផ្សព្វផ្សាយឱ្យប្រជាជនបានដឹងពីរបៀបបង្ការ ប្រឆាំងជំងឺ COVID–១៩ និងប្រភេទជំងឺផ្សេងៗទៀត។ ផ្តើមពីនោះ ការងារបង្ការ ប្រឆាំងជំងឺរាលដាល ដូច៖ ជំងឺគ្រុនឈាម ជំងឺពងដៃ – ជើង– មាត់ ជំងឺពោះវៀន រលាកផ្លូវដកដង្ហើម។ល។ ត្រូវបានទប់ស្កាត់ជានិច្ច។ អ្នកមីងឡឹមធីហាក់ នៅភូមិបើដឹប មកពិនិត្យជំងឺ ឱ្យដឹង៖ “ខ្ញុំសម្ពាធឈាមខ្ពស់ មកពិនិត្យជំងឺ បានគ្រូពេទ្យណែនាំអស់ពីចិត្តពីរបៀបថែទាំសុខភាពនិងរបៀបបង្ការប្រភេទជំងឺឆ្លងរាលដាល។ ពិសេសគឺបង្ការ ប្រឆាំងជំងឺ COVID–១៩ ម្ល៉ោះហើយខ្ញុំអនុវត្តយ៉ាងម៉ឺងម៉ាត់តាមសារ ៥Kជានិច្ច។ ពិសេស ការធ្វើដំណើរចេញផ្លូវ លុះត្រាតែមានកិច្ចការចាំបាច់ ដើម្បីធានាសុខភាពផ្ទាល់ខ្លួន”។ ពូឡឹមផែន នៅភូមិទីបញឹក ឱ្យដឹង៖ “ខ្ញុំដឹងពីផលប៉ះពាល់នៃជំងឺ COVID–១៩ ម្ល៉ោះហើយអនុវត្តការធ្វើតេស្តរហ័សតាមសំណូមពររបស់ដំណាក់សុខាភិបាល។ ការធ្វើតេស្តរហ័សសំដៅឆាប់ប្រទះឃើញជំងឺ ដើម្បីបញ្ជូនទៅព្យាបាល ចៀសវាងឆ្លងរាលដាលដល់សាច់ញាតិនិងសហគមន៍”។
លោកឡឹមផល្លា ចែករំលែក៖ “ស្ថានភាពជំងឺ COVID–១៩ ប្រែប្រួលយ៉ាងស្មុគស្មាញ ដូច្នេះកម្មាភិបាលពេទ្យត្រូវធ្វើការ ២៤/២៤ ដើម្បីប្រឆាំងនឹងជំងឺ។ ទោះបីនឿយហត់ក៏ពិតមែន ប៉ុន្តែយើងខ្ញុំតែងលើកទឹកចិត្តគ្នា ដើម្បីឆ្លងកាត់ការលំបាក”៕
លីធាន-លីសៀ