09/08/2021 - 08:12

កង់​អគ្គិ​សនីតុល្យ​ភាព​ចរាចរ​តាម​ផ្លូវ​

កង់​អគ្គិ​សនីតុល្យ​ភាព​ គឺ​ជា​មធ្យោ​បាយ​មួយ​ដែល​បាន​ប្រើ​ច្រើន​នា​បច្ចុ​ប្បន្ន​ ពិសេស​ចំ​ពោះ​យុវ​ជន​ យុវ​នារី​ ពីព្រោះ​កង់​បាន​រចនា​ មាន​ភាព​សង្ហា​ឆើត​ឆាយ​។​ ជា​ប្រ​ភេទ​កង់​ដែល​តែង​ឃើញ​នៅ​តាម​សួន​កម្សាន្ត​ សួន​ច្បារ​ឬ​ក៏​កន្លែង​មាន​បរិវេណ​ទីធ្លាធំ​ទូលាយ​ជាដើម​។​ អ្នក​ប្រើ​គ្រាន់​តែ​ឈរ​ពី​លើ​កាន់​ចង្កូត​និង​រក្សា​តុល្យ​ភាព​ គឺ​អាច​នឹង​បញ្ជា​ទៅ​មុខ​ ថយ​ក្រោយ​ បត់​ឆ្វេង​ បត់​ស្តាំ​តាម​ត្រូវ​ការ​។​ លោក​ង្វៀង​វ៉ាន់​ទូ នៅ​សង្កាត់​ភឿក​ធើយ ខណ្ឌ​អូរ​ម៉ូង​ ឱ្យ​ដឹង​៖ “ជួន​កាល​ក្នុង​ពេល​ធ្វើ​ចរា​ចរ​ ខ្ញុំ​តែង​ជួប​អ្នក​បញ្ជា​កង់​អគ្គិ​សនី​តុល្យ​ភាព​ចរា​ចរតាម​ផ្លូវ​ រួម​ដំណើរ​ជា​មួយ​មធ្យោ​បាយ​ដទៃ​ទៀត​ដែរ​។​ បើ​តាម​ខ្ញុំ​ការ​បញ្ជា​កង់​អគ្គិ​សនី តុល្យ​ភាព​ចរា​ចរ​តាម​ផ្លូវ​ គឺ​មិន​ធានា​សុវត្ថិ​ភាព​ដល់​អ្នក​បើក​បរ ក៏​ដូច​ជា​អ្នក​ដែល​ចូល​រួម​ចរា​ចរ​ឡើយ​”។​

 អ្នក​បញ្ជា​កង់​អគ្គិ​សនី​តុល្យ​ភាព​ចរា​ចរ​តាម​ផ្លូវ​ខេត្ត​៩២២។​

ត្រង់​កថា​ខ័ណ្ឌ​ ១៧, ១៨, ១៩ និង​២០ មាត្រា​ ៣ ច្បាប់​ចរា​ចរណ៍​ផ្លូវ​គោក​ ឆ្នាំ ​២០០៨ បាន​ចែង​៖ មធ្យោ​បាយ​ចូល​រួម​បើក​បរ​ផ្លូវ​គោក​រួម​មា​ន៖ រថ​យន្ត យាន​យន្ត​ដឹក​ជញ្ជូន​ រ៉ឺ​ម៉ក​ឬ​រថ​យន្ត​បន្តោង​រ៉ឺ​ម៉ក​ យាន​យន្ត​ដឹក​អូស​ ទោចក្រ​យាន​យន្ត​ ត្រី​ចក្រ​យាន​យន្ត​ យាន​ជំនិះ​ (រួម​ទាំង​កង់​អគ្គិ​សនី​ផង​) និង​ប្រ​ភេទ​យាន​ជំនិះ​ ប្រ​ហាក់​ប្រ​ហែល​ឯទៀត​កង់​(រួម​ទាំង​កង់​ ម៉ាស៊ីន​ផង​)  ស៊ី​ក្លូ រទេះ​រមៀល​សម្រាប់​អ្នក​មាន​ពិការ​ភាព​ រទេះ​អូស​ដោយ​សត្វ​ពាហនៈ​ និង​ប្រ​ភេទ​រទេះ​ប្រ​ហាក់​ប្រ​ហែល​យាន​យន្ត​ប្រើ​ប្រាស់​ទូទៅ​។​ បើ​តាម​ប្រ​សាសន៍​មេ​ធាវី​ ង្វៀង​វ៉ានត្វឹង​ ក្រុម​មេ​ធាវី​ក្រុង​កឹង​ធើ កង់​អគ្គិ​សនី​តុល្យ​ភាព​មិន​មែន​ជា​មធ្យោ​បាយ​ដែល​អាច​ចូល​រួម​បើក​បរផ្លូវ​គោក​នោះ​ទេ ម្ល៉ោះ​ហើយ​មិន​មាន​ការ​អនុ​ញ្ញាត​ឱ្យ​ធ្វើ​ចរា​ចរ​តាម​ផ្លូវ​ឡើយ​។​  “បច្ចុប្បន្ន​ បទ​ប្បញ្ញត្តិ​ស្តី​ពី​ការ​ពិន័យ​ចំ​ពោះ​ការ​ចរា​ចរ​ប្រ​ភេទ​កង់​នេះ​តាម​ផ្លូវ​មិន​ទាន់​បាន​កំ​ណត់​ច្បាស់​លាស់​ក្នុង​លិខិត​ ​បទ​ដ្ឋាន​ច្បាប់​ណា​ឡើយ​។​  អា​ស្រ័យ​ហេតុ​នោះ​ ការ​ដែល​ត្រួត​ពិនិត្យ​ ចំ​ណាត់​ការ​របស់​ស្ថា​ប័ន​សមត្ថ​កិច្ច​ ខណៈ​ជួប​ប្រ​ទះ​កង់​ទាំង​នេះ​ចរា​ចរ​តាម​ផ្លូវ​ គឺ​គ្រាន់​តែ​ធ្វើ​ការ​ក្រើន​រំលឹក​ប៉ុណ្ណោះ​” - លោក​ត្វឹង​​ ឲ្យ​ដឹង​ដូច្នេះ​។​

ទង្វើ​ប្រើ​ប្រាស់​កង់​អគ្គិ​សនី​តុល្យ​ភាព​ចរាចរ​តាម​ផ្លូវ​ អាច​នឹង​បង្ក​គ្រោះ​ថ្នាក់​ដល់​អ្នក​ប្រើ​ផង​ និង​អ្នក​ចូល​រួម​បើក​បរឯ​ទៀត​ផង​។​ ហេតុ​ដូច្នោះ​ អ្នក​ប្រើ​ប្រាស់​ប្រ​ភេទ​កង់​នេះ​ គប្បី​មាន​ស្មារ​តី​ភ្ញាក់​រលឹក​ដើម្បី​ធានា​សុវត្ថិ​ភាព​ដល់​ខ្លួន​ឯង​ក៏​ដូច​ជា​អ្នក​ដទៃ​ ជៀស​វាង​ការ​កើត​មាន​គ្រោះ​ថ្នាក់​ជាយ​ថា​ហេតុ​៕​

                                 ចឹងហ៊ឹង​ - លីសៀ

ចែករំលែកអត្ថបទ