02/08/2021 - 08:32

ជូន​អង្ករ​ ១ តោន​ដល់​គ្រួ​សារ​ខ្មែរ​ដែល​កំ​ពុង​អនុ​វត្ត​គម្លាត​សង្គម​

កម្មា​ភិបាល​ យុទ្ធ​ជន​ការ​ពារព្រំ​ដែន​ចុះ​ទៅ​តាម​ផ្ទះ​ ដើម្បី​ជូន​អំ​ណោយ​ដល់​គ្រួ​សារ​ខ្មែរ​ក្រី​ក្រ​លើ​ភូមិ​សាស្ត្រ​ សង្កាត់​ ២ ទីរួម​ខេត្ត​វិញ​ចូវ​។​

វរសេនីយ៍​ត្រី​ លីវ៉ាន់​តៀង​ ស្នង​ការ​នយោ​បាយ​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​វិញ​ចូវ​ កង​ទ័ព​ការ​ពារ​ព្រំ​ដែន​សុក​ត្រាំង​ ឱ្យ​ដឹង​៖ អង្គ​ភាព​ទើប​ជូន​អង្ករ​ ១ តោន​ដល់​ប្រ​ជា​ជន​ខ្មែរ​ ១០០ គ្រួ​សារ​ដែល​មាន​ជីវ​ភាព​លំ​បាក​ខ្លាំង​លើ​ភូមិ​សាស្ត្រ​សង្កាត់​ ២ ទីរួម​ខេត្ត​វិញ​ចូវ​។​ ក្នុង​មួយ​គ្រួ​សារ​ទទួល​បាន​អង្ករ​ ១០ គ.ក និង​សម្ភារៈ​ប្រើ​ប្រាស់​ចាំ​បាច់​មួយ​ចំ​នួន​។​ អំ​ណោយ​ខាង​លើ​ អា​ស្រ័យ​អង្គ​ភាព​ចលនា​ពី​សប្បុរស​ជន​ ឧប​ត្ថម្ភ​ដល់​គ្រួ​សារ​ខ្មែរ​ដែល​មាន​ជីវ​ភាព​លំ​បាក​ខ្លាំង​លើ​ភូមិ​សាស្ត្រ​ព្រំ​ដែន​សមុទ្រ​ ដែល​កំ​ពុង​អនុវត្ត​គម្លាត​សង្គម​តាម​បទ​បញ្ជា​លេខ​ ១៦/CT-TTg របស់​នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល​ រួម​ចំ​ណែក​ព្រួត​ដៃ​ជួយ​គ្រួ​សារ​ក្រី​ក្រលំ​នឹង​ជីវ​ភាព​ ក្នុង​ប៉ុន្មាន​ថ្ងៃ​ដែល​អនុវត្ត​គម្លាត​សង្គម​៕​

                         យ្វី​អាញ- លីសៀ 

ចែករំលែកអត្ថបទ