កងទ័ពការពារព្រំដែនកាម៉ាវ កំណត់ការងារបង្ការទប់ស្កាត់និងកាត់បន្ថយគ្រោះធម្មជាតិស្វែងរកជំនួយសង្រ្គោះលើផ្ទៃសមុទ្រ គឺជាភារកិច្ចប្រយុទ្ធប្រឆាំងក្នុងសម័យសន្តិភាព។
ប៉ុស្ដិ៍ការពារព្រំដែនសុងដុកចែកខិតប័ណ្ណផ្សព្វផ្សាយជូននេសាទករលើកកម្ពស់ស្មារតីបង្ការទប់ស្កាត់និងកាត់បន្ថយគ្រោះធម្មជាតិ។
តំបន់សមុទ្រកាម៉ាវមានទំហំផ្ទៃ ៨០.០០០ គីឡូម៉ែត្រការ៉េ មានប្រជុំកោះក្បែរឆ្នេរ ចំនួន ៣ រួមមាន ៖ ប្រជុំកោះហងខ្វាយ ប្រជុំកោះហងជូយ និងហងដាបាក។ លើភូមិសាស្រ្ត មានដៃទន្លេតូចធំជិត ១០០ ភ្ជាប់នឹងសមុទ្រងាយស្រួលដល់ការរកស៊ី ដោះដូរទំនិញរបស់ប្រជាជនក្នុងនិងក្រៅខេត្ត។ ក្រៅពីមធ្យោបាយ ៤.៦០០ គ្រឿងរបស់អ្នកនេសាទខេត្តកាម៉ាវនៅមានមធ្យោបាយក្រៅខេត្តប្រមាណ ១០.០០០ គ្រឿង សកម្មភាពរាល់ថ្ងៃនៅទីនេះ។ ព្រោះហេតុនោះ ពេលមានដំណឹងសម្ពាធទាប ឬខ្យល់ព្យុះ គឺខេត្តកាម៉ាវទទួលមធ្យោបាយរាប់ពាន់គ្រឿងចូលតាមច្រកសមុទ្រក្នុងខេត្ត មានដូច៖ សុងដុក រ៉ាច់ហ្គូក ខាញ់ហោយជាដើម ដើម្បីបញ្ចៀសខ្យល់ព្យុះ។ វរសេនីយ៍ទោ ផាងស្វឹងហ្វៀង ប្រធានប៉ុស្ដិ៍ការពារព្រំដែនសុងដុក ស្រុកត្រឹងវ៉ាន់ថើយ ឱ្យដឹង៖ “មធ្យមភាគក្នុងមួយឆ្នាំ ប៉ុស្ដិ៍ត្រួតពិនិត្យព្រំដែនសុងដុក ធ្វើបែបបទចេញចូលច្រកសមុទ្រជូនមធ្យោបាយជាង ១០.០០០ គ្រឿង ដោយមានមនុស្សរាប់ពាន់នាក់។ ពេលទទួលបានដំណឹងមានព្យុះសម្ពាធទាប ចំនួនមធ្យោបាយនៅខេត្តឯទៀតមកចូលជ្រក អាចកើនរាប់ពាន់គ្រឿងបន្ថែម”។
បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនកាម៉ាវ មានផែនការទប់ស្កាត់រាល់ស្ថានភាព។ ព្រមជាមួយនោះ ចង្អុលការគ្រប់អង្គភាពមូលដ្ឋាន ត្រួតពិនិត្យយ៉ាងហ្មត់ចត់ចំនួនទូកកប៉ាល់លើភូមិសាស្រ្តចេញចូលសកម្មភាពលើផ្ទៃសមុទ្រ បំផុតគឺរយៈពេលបង្កើនការបង្ការប្រឆាំងជំងឺ COVID-១៩ និងទប់ស្កាត់ការឆ្លងដែនខុសច្បាប់។ សហការហ្មត់ចត់ជាមួយនឹងកម្លាំងភូមិភាគជំរុញការផ្សព្វផ្សាយ ចលនានេសាទករអនុវត្តល្អនិងធានាមានឧបករណ៍សុវត្ថិភាពដល់មនុស្ស ទូកកប៉ាល់ មុនពេលនេសាទលើផ្ទៃសមុទ្រ។ ចាត់កម្មាភិបាល យុទ្ធជន ហ្វឹកហាត់វិធានការ វិនិច្ឆ័យរាល់ហេតុការណ៍កើតឡើងពេលមានខ្យល់ព្យុះ ទឹកជំនន់ ស្វែងរកជំនួយសង្រ្គោះ បង្ការទប់ស្កាត់អគ្គិភ័យ ។ល។ តួយ៉ាងដូចករណីកប៉ាល់នេសាទ CM ៩៩៥៥២ TS ត្រូវរលកវាយលិចលើផ្ទៃសមុទ្រ នៅចម្ងាយពីច្រកសុងដុកប្រមាណ ៣ ម៉ៃល៍ នៅថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២១។ ក្រោយពីទទួលបានព័ត៌មាន ប៉ុស្ដិ៍ការពារព្រំដែនសុងដុក បានកែនកប៉ាល់នេសាទ ២ គ្រឿងរបស់នេសាទករភូមិភាគ និងកម្មាភិបាល យុទ្ធជន ៥ នាក់ អាស្រ័យអនុសេនីយ៍ឯក ឡេថាញ់អ៊ុក អនុប្រធានប៉ុស្ដិ៍វិជ្ជាជីវៈជាអ្នកដឹកនាំទៅសមុទ្រ ស្វែងរកជំនួយសង្រ្គោះ ស្រង់បានសមាជិកនាវិក ៩ នាក់ និងនាំមកកាន់ច្រាំងដោយសុវត្ថិភាព៕
ឡេដាំងខ្វា - ថាច់ធី