យោងតាមបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនសុកត្រាំង ក្នុងអំឡុង ៦ ខែដើមឆ្នាំ ២០២១ កងទ័ពការពារព្រំដែនខេត្ត បានចង្អុលការម៉ឺងម៉ាត់ការគ្រប់គ្រងការពារព្រំដែនសមុទ្រ ការពារសុវត្ថិភាពអង្គភាព ភូមិសាស្រ្ត បំផុតគឺក្នុងឱកាសទិវាបុណ្យព្រឹត្តិការណ៍នយោបាយសំខាន់ៗរបស់ខេត្ត និងរបស់ប្រទេសជាតិ ផ្សព្វផ្សាយរៀនសូត្រ បញ្ជ្រាបអនុវត្តនូវសេចក្តីសម្រេចចិត្តមហាសន្និបាតលើក XIII របស់បក្ស និងសេចក្តីសម្រេចចិត្តមហាសន្និបាតបក្សគ្រប់លំដាប់ថ្នាក់ អាណត្តិកាល ២០២០-២០២៥ ។
កម្មាភិបាល យុទ្ធជនការពារព្រំដែនចុះទៅដល់រាល់គ្រួសារចលនាប្រជាជនតំបន់ពំ្រដែន
កងទ័ពការពារព្រំដែនបានសើុបអង្កេត ចាត់វិធានការដោះស្រាយករណីល្មើសច្បាប់ចំនួន ៥៥ ពិន័យរដ្ឋបាលចំនួន ៥៣ ករណី មានមុខសញ្ញា ១៦៤ នាក់ គិតជាទឹកប្រាក់ជាង ៦០០ លានដុង រឹបអូសវត្ថុតាង រួមមាន៖ ប្រេងម៉ាស្សូត ២៥.៨៦០ លីត្រ ដីខ្សាច់សមុទ្រចំនួន ៣៥០ ម៣ និងទឹកប្រាក់ ៣៧.៥២៥.០០០ ដុង។ល។ ទន្ទឹមនឹងនោះ កងទ័ពការពារព្រំដែនខេត្ត បង្កើនការផ្សព្វផ្សាយ ចលនាប្រជាជនចូលរួមការពារអធិបតេយ្យដែនដី សន្តិសុខព្រំដែនជាតិ ផ្សព្វផ្សាយ បង្ការប្រឆាំងជំងឺ COVID-១៩។ល។ ព្រមទាំងប្រគល់ជូនផ្ទះមហាសាមគ្គីចំនួន ៤ ខ្នងដល់គ្រួសារដែលមានស្ថានភាពលំបាកខ្លាំង អាហារូបករណ៍ចំនួន ៤០ ចំណែក ក្នុងមួយចំណែកៗគឺ ១ លានដុង និងកង់ចំនួន ១០ គ្រឿងដល់សិស្សក្រីក្រ តំបន់ព្រំដែនសមុទ្រ៕
យុីអាញ-វិមាន