12/04/2021 - 19:56

អំណរ​ឆ្នាំ​ថ្មី មិន​ភ្លេច​បង្ការ​ប្រ​ឆាំង​ជំងឺ COVID-១៩

បច្ចុប្បន្ន ថ្វី​បើ​ស្ថាន​ភាព​ជំងឺ COVID-១៩​ ក្នុង​ប្រ​ទេស​បាន​ស្ងាត់​បន្តិច​ក៏​ពិត​មែន​ ប៉ុន្តែ​ពុំ​មែន​ដូច្នោះ គ្រប់​ភូមិ​ភាគ​ គណៈ ​ផ្នែក​គ្រប់​លំ​ដាប់​ថ្នាក់​ ប្រ​ហែស​ធ្វេស​ក្នុង​ការ​ងារ​បង្ការ​ប្រ​ឆាំង​ជំងឺ​ឆ្លង​នោះ​ទេ។ ស្ថិត​ក្នុង​ស្ថាន​ភាព​រួម​នោះ  ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ ធានា​បាន​នូវ​ការ​អំ​ណរ​បុណ្យ​ឆ្នាំ​ថ្មី​ប្រ​កប​ដោយ​សុ​វត្ថិ​ភាព​។

កម្លាំង​នគ​រ​បាល​រួម​ជា​មួយ​នឹង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ ចុះ​ទៅ​ផ្សព្វ​ផ្សាយ​បង្ការ​ ប្រ​ឆាំង​ជំងឺ​ COVID-១៩ នៅ​គ្រួ​សារ​លោក​ថាច់​ធូ នៅ​ឃុំ​តឹង​មី ស្រុក​ត្រា​អូង​ ខេត្ត​វិញ​ឡុង​។ រូប​ថត៖ ថាញ់​ង្វៀង​

យោង​តាម​ថេរ​ដី​កា​ព្រះ​តេជ​ព្រះ​គុណ តាំង​សា​វង្ស​ អនុ​ប្រ​ធាន​សមា​គម​ព្រះ​សង្ឃ​សាម​គ្គី​ស្នេ​ហា​ជាតិ​ខេត្ត​បាក​លីវ​ ៖ សមា​គម​និង​រដ្ឋ​អំ​ណាច​គ្រប់​លំដាប់​ថ្នាក់​ក្នុង​ខេត្ត បាន​ជំ​រុញការ​ងារ​ផ្សព្វ​ផ្សាយ​អំ​ពី​បង្ការ​ប្រ​ឆាំង​ជំងឺ​ COVID-១៩ ជូន​ដល់​ពុទ្ធ​បរិស័ទ។ ជា​ពិ​សេស ប៉ុន្មាន​ថ្ងៃ​ជិត​ដល់​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណីខ្មែរ​ ព្រះ​ចៅ​អធិ​ការ​និង​គណៈ​កម្ម​ការ​នៅ​តាម​វត្ត​ តែង​តែរំលឹក​ពុទ្ធ​បរិស័ទ​ពេល​មក​កាន់​វត្ត​ត្រូវ​អនុ​វត្ត​តាម​សារ ៥K ។ នៅ​តាម​វត្ត​អា​រាម​ ត្រូវ​រៀប​ចំ​ឱ្យ​មាន​អាល់​កុល​លាង​ដៃ​ទុក​នៅ​ច្រើន​កន្លែង មា​មីង​ពុទ្ធ​បរិស័ទ​ជា​អា​ណិក​ជន​ ពេល​វិល​មក​ស្រុក​កំ​ណើត​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ត្រូវ​រាយ​ការណ៍​អំ​ពីសុខ​ភាព ឬ​ធ្វើ​ចត្តា​ឡី​ស័ក​តាម​សេច​ក្ដី​កំ​ណត់ ដើម្បី​ធា​នាសុខ​ភាព​ផ្ទាល់​ខ្លួន​និង​សហ​គមន៍​។

នៅ​ខេត្ត​ត្រា​វិញ ផ្នែក​សមត្ថ​កិច្ច​ខេត្ត​សហ​ការ​ជា​មួយ​នឹង​រដ្ឋអំ​ណាច​ភូមិ​ភាគ​ ចាត់​តាំង​ផ្សព្វ​ផ្សាយ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​ស្ដី​ពីការ​ងារ​បង្ការ​ប្រ​ឆាំង​ជំងឺ COVID-១៩ ត្រូវ​តាម​សេច​ក្ដី​កំ​ណត់​។  លោក​ថាច់​មុនី អនុ​ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​ត្រា​វិញ ឱ្យដឹង​៖ គណៈ​ជន​ជាតិ​បាន​ចុះ​ទៅ​សួរ​សុខ​ទុក្ខ​ផ្ទាល់​ដល់​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​ ៤៤៩ នាក់។ ព្រម​ជា​មួយ​នោះ និមន្ត​ព្រះ​ចៅ​អធិការ​ចំ​នួន ១៤៣ វត្ត​សហ​ការ​ផ្សព្វ​ផ្សាយ​អំ​ពី​បង្ការ​ ប្រ​ឆាំង​ជំងឺ​ COVID-១៩។ គ្រួ​សារ​ណា​មានសាច់​ញាតិ​នៅ​បរ​ទេស ពេល​វិល​មក​ភូមិ​ភាគ​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី គឺ​ត្រូវ​រាយ​ការណ៍​អំ​ពី​សុខ​ភាព​។ "ដើម្បី​បង្ការ​ ប្រ​ឆាំង​ជំងឺ​ប្រ​កប​ដោយ​សុ​វត្ថិ​ភាព ប្រ​សិទ្ធ​ភាព បុណ្យ​ចូល​ឆ្នាំ​ថ្មី​របស់​ជន​រួម​ជាតិ​ខ្មែរ​នៅ​ខេត្ត​ត្រា​វិញ​ឆ្នាំ​នេះ  ចាត់​តាំង​ឡើងដោយ​ទ្រង់​ទ្រាយ​សម​ល្មម​ មិន​មាន​មនុស្ស​កុះ​ករ​ដូច​ជាប៉ុន្មាន​ឆ្នាំ​មុន​ៗ។ កាត់​ប​ន្ថយ​រាល់​ស​កម្ម​ភាព​លេង​កម្សាន្ត​ រក្សា​ត្រឹម​តែ​លក្ខណៈ​វប្ប​ធម៌​ប្រ​ពៃ​ណី" លោក​ថាច់​មុនី​ ឱ្យ​ដឹង​ដូច្នោះ​។

វរសេនីយ៍​ទោ ថាច់​សុហ្វិន​ នគរ​បាល​ស្រុក​ត្រា​អូង ខេត្ត​វិញ​ឡុង ឱ្យ​ដឹង៖ ប៉ុន្មាន​ថ្ងៃ​កន្លង​ គ្រប់​អង្គ​ភាព​វិជ្ជា​ជីវៈ​នគរ​បាល​ខេត្ត​ សហ​ការ​ជា​មួយ​នឹង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ ចលនា​ព្រះ​សង្ឃ គណៈ​កម្ម​ការ​វត្ត​ ពុទ្ធ​បរិ​ស័ទ អ្នក​មាន​ប្រជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ សំ​ដៅ​ផ្សព្វ​ផ្សាយ​បង្ការ​ ប្រឆាំង​ជំងឺ​ COVID-១៩​។ ចំ​ពោះ​ព្រះ​សង្ឃ​និមន្ត​ទៅ​សិក្សា​តាម​នា​នា​វត្ត​ វិល​ត្រឡប់​មក​ពី​បរ​ទេស ​កូន​ចៅ​ទៅ​រក​ស៊ី​នៅ​កន្លែង​ដែល​កើត​មាន​ជំងឺ​ឆ្លង ពេល​វិល​ត្រ​ឡប់​មក​ភូមិ​ភាគ​ត្រូវ​រាយ​ការណ៍​អំពី​សុខ​ភាព​តាម​សេចក្ដី​កំ​ណត់​។ លោក​ថាច់​ធូ នៅ​ឃុំ​តឹង​មី ស្រុក​ត្រា​អូង មាន​កូន​កំ​ពុង​រស់​នៅ​បរ​ទេស​។ បាន​កម្លាំង​នគរ​បាល​សហ​ការ​ជា​មួយ​នឹង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ចុះ​មក​សួរ​សុខ​ទុក្ខ​ ផ្សព្វ​ផ្សាយ​អំ​ពី​បង្ការ​ ប្រ​ឆាំង​ជំងឺ​ COVID-១៩ គាត់​សន្យា​នឹង​អនុវត្ត​ត្រឹម​ត្រូវ​តាម​សេចក្ដី​កំ​ណត់​អំ​ពី​ការ​រាយ​ការណ៍​អំ​ពីសុខ​ភាព​ ខណៈ​ពេល​មាន​សាច់​ញាតិ​នៅ​បរទេស​ វិល​ត្រ​ឡប់​ភូមិ​កំ​ណើត​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​។  “នេះ​ជា​ការ​ងារ​ធ្វើ​ជាក់​ស្ដែង​របស់​កម្លាំង​នគរ​បាល​ក្នុង​ការ​បង្ការ​ ប្រ​ឆាំង​ឆ្លង​ដែន​ខុស​ច្បាប់​ សំ​ដៅ​លើក​កម្ពស់​ស្មារតី​ ភារ​កិច្ចរ​បស់​ប្រ​ជា​ជន​ ព្រួត​ដៃ​ជា​មួយ​នឹង​ផ្នែក​សមត្ថ​កិច្ច​ ម្ចាស់​ការ​បង្ការ​ ប្រ​ឆាំង​ជំ​ងឺ​ ​ COVID-១៩ មិន​ទុក​ឱ្យ​ជំងឺ​ឆ្លង​រាល​ដាល​ក្នុង​សហ​គមន៍​" លោក​ថាច់​ធូ បាន​ចែក​រំ​លែក​ដូច្នោះ៕​

ប្រែសម្រួល៖ ថាច់​ធី

ចែករំលែកអត្ថបទ