28/12/2020 - 08:58

មក​ទស្ស​នា​វត្ត​ខ្មែរ​នៅ​រដ្ឋ​ធា​នី​ហា​ណូយ

​ប្រ​ជា​ជន​ទូ​ទាំង​ប្រ​ទេស​វៀត​ណាម​តែង​ដឹង​ស្គាល់​វត្ត​ខ្មែរ​ នៅ​តំ​បន់​ដី​ណាម​បូ​ប៉ុណ្ណោះ ​ប៉ុន្តែ​ចាប់​តាំង​ពី​ឆ្នាំ ២០១៣  មក​ វត្ត​ខ្មែរ​ក៏​បាន​កសាង​នៅ​រដ្ឋ​ធានី​ហា​ណូយ​ផង​ដែរ​។ វត្ត​បាន​កសាង​យ៉ាង​សម​រម្យ​ ដោយ​មាន​ក្បូរ​ក្បាច់​រចនា​​ស្ថា​បត្យ​កម្ម​ជា​លក្ខណៈ​វប្ប​ធម៌​របស់​ជន​ជាតិ​ខ្មែរ​ និង​ជា​ទី​តាំង​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​ទាំង​ក្នុង​និង​ក្រៅ​ប្រ​ទេស​មក​​ទស្សនា​ ពេល​មក​កាន់​រដ្ឋ​ធា​នី​ហា​ណូយ​។

ទិដ្ឋ​ភាព​ព្រះ​វិ​ហារ​វត្ត​ខ្មែរ​នៅ​រដ្ឋ​ធា​នី​ហា​ណូយ​។

វត្ត​ខ្មែរ​ឋិត​នៅ​ក្នុង​ភូមិ​វប្ប​ធម៌​ - ទេស​ចរណ៍​បណ្ដា​ជន​ជាតិ​វៀត​ណាម​ (ដុង​ម៉ូ សើុង​តី​ ហា​ណូយ​) នៅ​លើ​ផ្ទៃ​ដី​ ០,៨ ហិក​តា។ វត្ត​នេះ​បាន​កសាង​តាម​លំ​នាំ​ស្ថា​បត្យ​កម្ម​របស់​វត្ត​ឃ្លាំង​ (ខេត្ត​សុក​ត្រាំង​)។ ព្រះ​វិ​ហារ​ត្រូវ​បាន​សាង​សង់​នៅ​ចំ​កណ្ដាល​ ជុំ​វិញ​ព្រះ​វិ​ហារ​មាន​ចេតិយ​​ចំ​នួន ៤  ខាង​ឆ្វេង​ព្រះ​វិ​ហារ​ មាន​ស្រះ​ឈូក​ សួន​ច្បារ​ និងឈា​បនដ្ឋាន​ រី​ឯ​ខាង​ស្តាំ​មាន​សា​លាគោ​រព​បូជា​។ ចំ​ណែក​ខាង​ក្រោយ​ព្រះ​វិហារ​វិញ​ គឺ​មាន​កុដិសា​លា​និង​រោង​ដាក់​តាំង​ទូក​-ង​របស់​ជន​ជាតិ​ខ្មែរ​។ ព្រះ​វិ​ហារ​នេះ​កសាង​​ដេក​បណ្ដោយ​ថ្ងៃ​ បែរ​មុខ​ទៅ​ទិស​ខាង​កើត​ មាន​ខឿន  ៣ ជាន់​។ ខាង​ក្នុង​ព្រះ​វិ​ហារ​ មាន​ព្រះ​ជីវ៍​គង់​លើ​បល្ល័ង្ក​ ផ្កា​ឈូក​ និង​មាន​គំ​នូរ​ពុទ្ធ​ប្បវត្តិ​លើ​ជញ្ជាក់​តាំង​ពី​ប្រ​សូត​ រហូត​ដល់​ទ្រង់​បរិនិញ្វន​។

ប្រ​ជុំ​សំ​ណង់​វត្ត​ខ្មែរ​ គឺ​ជា​ទី​តាំង​វប្ប​ធម៌​ផ្លូវ​ចិត្ត​របស់​ជន​ជាតិ​ខ្មែរ​នៅ​ហា​ណូយ​ និង​ជា​កន្លែង​ផ្សារ​ភ្ជាប់​រវាង​ជន​ជាតិ​ខ្មែរ​ជា​មួយ​នឹង​សហគមន៍​បណ្ដា​ជន​ជាតិ​ដ​ទៃ​ទៀត​ និង​ភ្ញៀវ​ទេស​ចរ​ទាំង​ក្នុង​ប្រ​ទេស​និង​អន្តរ​ជាតិ​។

ខាង​ក្រោម​នេះ គឺ​ជា​រូប​ភាព​មួយ​ចំ​នួន​ពី​វត្ត​ខ្មែរ​នៅ​លើ​ទឹក​ដីរដ្ឋ​ធា​នី​ហា​ណូយ​៕

                                                 លី​ធាន-​វិ​មាន​

 

ភ្ញៀវ​ទេស​ចរ​ថត​រូប​អនុស្សាវ​រីយ៍​នៅ​មុខ​វត្ត​ខ្មែរ​។

  ភ្ញៀវ​ទេស​ចរ​ទស្ស​នា​របាំ​របស់​ជន​ជាតិ​ខ្មែរ​នៅ​វត្ត​ខ្មែរ​ រដ្ឋ​ធានី​ហា​ណូយ​។

ចែករំលែកអត្ថបទ