ដោយកំណត់តួនាទីដ៏សំខាន់របស់ប្រជាជនក្នុងការការពារអធិបតេយ្យ សន្តិសុខព្រំដែនជាតិ រយៈពេលកន្លង កម្មាភិបាល យុទ្ធជនប៉ុស្តិ៍ការពារព្រំដែនខាញ់តៀង (ស្រុកអ៊ូមិញ ខេត្តកាម៉ាវ) បានអនុវត្តល្អនូវការចលនាមហាជន បង្កើនការច្បាមភូមិសាស្រ្ត ទទួលទានរួម រស់នៅរួម ធ្វើការរួមជាមួយប្រជាជន ជួយប្រជាជនចាកផុតពីភាពក្រីក្រ និងរួមចំណែកជាមួយនឹងភូមិភាគកសាងជនបទថ្មីសម្រេចជោគជ័យ។
កម្មាភិបាល យុទ្ធជនប៉ុស្តិ៍ការពារព្រំដែនខាញ់តៀង ជួយប្រជាជនជួសជុលផ្ទះសម្បែង។
ស្លាកស្នាមនៃយុទ្ធជនពាក់សក្តិខៀវ
លោកង្វៀនថាញវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំខាញ់តៀង (ស្រុកអ៊ូមិញ) ឱ្យដឹង ឃុំមានភូមិចំនួន ១២ (ក្នុងនោះមានភូមិជាប់មាត់សមុទ្រចំនួន ៨ ) មានលក្ខណៈងាយស្រួលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកសិ-រុក្ខ-នេសាទកម្ម។ រយៈពេលកន្លង គណៈកម្មាធិការបក្សនិងគណៈកម្មាធិការប្រជាជនឃុំ បានសហការយ៉ាងជិតស្និទ្ធជាមួយនឹងប៉ុស្តិ៍ការពារព្រំដែនខាញ់តៀង ផ្សព្វផ្សាយអនុវត្តបានល្អនូវខ្លឹមសារ”ទិវាការពារព្រំដែនទូទាំងប្រជាជន” យោងតាមកិច្ចចង្អុលការរបស់ថ្នាក់លើ និងស្ថានភាពជាក់ស្តែងរបស់ភូមិភាគ ដើម្បីធ្វើឱ្យជាក់ស្តែងទៅជាទិសដៅភារកិច្ច គោលការណ៍វិធានការដឹកនាំ ចង្អុលការ ចាត់តាំងអនុវត្តមានប្រសិទ្ធភាពក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ពង្រឹងការពារប្រទេស សន្តិសុខនិងកសាងជនបទថ្មីនៅលើភូមិសាស្រ្ត។
ខាញ់តៀង បានទទួលស្គាល់ជាសម្រេចបទដ្ឋានជនបទថ្មីកាលពីចុងឆ្នាំ ២០១៩ ។ ផ្លូវគមនាគមន៍ជនបទត្រូវបានក្រាលបេតុងយ៉ាងរឹងមាំ តភ្ជាប់ពីភូមិមួយទៅភូមិមួយ។ បំផុតគឺនៅតាមបណ្តោយមាត់សមុទ្រខាងលិចមានប្រវែងជិត ២០ គីឡូម៉ែត្រ បានក្រាលបេតុងរួចរាល់ ទំហំផ្លូវ ៥ ម៉ែត្រ តភ្ជាប់ពីទំនប់ទឹកតេវយឿ ឆ្ពោះទៅហឿងម៉ាយ និងមជ្ឈមណ្ឌលឃុំ។ ក្រៅពីនោះ នៅតាមដងផ្លូវតភ្ជាប់ភូមិ មានផ្ទះឥដ្ឋបានសាងសង់ឡើងជាបន្តបន្ទាប់ ញុាំងឱ្យមុខមាត់ជនបទកាន់តែផ្លាស់ថ្មីពីមួយថ្ងៃទៅមួយថ្ងៃ។
លទ្ធផលខាងលើ មានការរួមចំណែកយ៉ាងសកម្មរបស់កម្មាភិបាល យុទ្ធជនប៉ុស្តិ៍ការពារព្រំដែនខាញ់តៀង។ “ជាច្រើនឆ្នាំមកនេះ មានកម្មាភិបាល យុទ្ធជនរាប់រយលើកនាក់ រួមជាមួយនឹងប្រជាជនជីកដីទប់ធ្វើផ្លូវ។ ពេលមានផ្លូវដីធ្វើដំណើរទៅមក បងៗកងទ័ពបន្តចលនាប្រជាជនរួមវិភាគទានប្រាក់ កម្លាំងពលកម្ម ដើម្បីរួមជាមួយនឹងភូមិភាគកសាងផ្លូវគមនាគមន៍។ បច្ចុប្បន្ន ឃុំមានផ្លូវជនបទរាប់សិបគីឡូម៉ែត្រ ត្រូវបានក្រាលបេតុងរួចរាល់ តភ្ជាប់ពីមជ្ឈមណ្ឌលឃុំទៅ ភូមិនានា” - លោកង្វៀនថាញ់វ៉ូវ ឱ្យដឹងដូច្នេះ។
កសាងជំហរយុទ្ធសាស្រ្តការពារព្រំដែនទូទាំងប្រជាជនរឹងមាំ
វរសេនីយ៍ទោ យឿងវ៉ាន់ក្វី ប្រធានប៉ុស្តិ៍ការពារព្រំដែនខាញ់តៀង ឱ្យដឹង៖ ច្រើនឆ្នាំកន្លង អង្គភាពបានសហការយ៉ាងជិតស្និទ្ធ ផ្សព្វផ្សាយព្រមៗគ្នានូវវិធានការការពារព្រំដែន សម្រេចភារកិច្ចនយោបាយដែលថ្នាក់លើប្រគល់ឱ្យបានល្អប្រសើរ។ សកម្មចូលរួមជាមួយនឹងរដ្ឋអំណាចភូមិភាគ ធ្វើបានល្អការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ផ្សារភ្ជាប់នឹងកសាងជនបទថ្មី។ ដើម្បីអនុវត្តល្អភារកិច្ចនេះ រៀងរាល់ថ្ងៃក្រុមការងាររបស់អង្គភាព តែងច្បាមភូមិសាស្រ្ត ដោះដូរបទពិសោធន៍ជាមួយនឹងប្រជាជនអំពីរបៀបដាំដុះ ចិញ្ចឹមសត្វ ធ្វើយ៉ាងណាដើម្បីនាំមកប្រសិទ្ធភាព។ តួយ៉ាងដូច គ្រួសារលោកឡេថាញ់ហុង គ្រួសារលោកង្វៀនវ៉ាន់គឺ នៅភូមិ ១២ គ្រួសារពួកគាត់មានផ្ទៃដីធ្វើស្រែគួបផ្សំនឹងចិញ្ចឹមបង្កង ក្ដាមពី ៣-៥ ហិកតា និងមានផ្ទៃដីដាំដើមឈើពី ៧-១០ ហិកតា។ គ្រួសារលោក ង្វៀនឡុងរៀល មានផ្ទៃដីធ្វើស្រែគួបផ្សំនឹងចិញ្ចឹមបង្កង ក្ដាមចំនួន ១,៥ ហិកតា និងផ្ទៃដីដាំដើមឈើ ១០ ហិកតា។ ផ្តើមពីទម្រង់ស្រូវ-បង្កង គ្រួសារទាំងនេះមានប្រភពចំណូលលំនឹងពី ១៥០-២០០ លានដុងរៀងរាល់ឆ្នាំ។ ពេលមានប្រភពចំណូលលំនឹង មាមីងបានវិនិយោគដាំដើមឈើ និងឈើហូបផ្លែតាមភ្លឺទំនប់។ តាមការប៉ាន់ស្មានក្រោយពី ៤ ឆ្នាំ គ្រួសារទាំងនេះនឹងរកបានប្រាក់ចំណូលរាប់ពាន់លានដុងពីការទាញយកផលព្រៃឈើ។
លោកឡេថាញ់ហុង កម្មាភិបាលរណសិរ្សមាតុភូមិ ភូមិ ១២ ឃុំខាញ់តៀង ឱ្យដឹង៖ “តំបន់នេះកាលពីមុនសុទ្ធតែឈើព្រៃ ស្មៅព្រៅស៊ុមទ្រុម ហើយគ្រួសារប្រជាជនដែលរស់នៅទីនេះ ភាគច្រើនមកពីភូមិភាគដទៃក្នុងស្រុក គ្មានដីធ្លីធ្វើស្រែចម្ការមកស្នាក់នៅទីនេះកាប់គាស់រានដីដើម្បីមានជីវភាពលំនឹង។ អាស្រ័យខិតខំធ្វើការរកស៊ី បំផុតគឺប៉ុន្មានឆ្នាំជិតៗនេះ រដ្ឋក៏មានគោលការណ៍ បង្វែររចនាសម្ព័ន្ធផលិតកម្ម ព្រមជាមួយនឹងការឧបត្ថម្ភរបស់កងទ័ពការពារព្រំដែន ទើបមាមីងគួបផ្សំធ្វើស្រែជាមួយនឹងចិញ្ចឹមបង្កង ក្ដាម កំណត់ព្រំខ័ណ្ឌចិញ្ចឹមត្រីបន្ថែម ម្ល៉ោះហើយជីវភាពកាន់តែធូរធារពីមួយថ្ងៃទៅមួយថ្ងៃ”។
តាមប្រសាសន៍លោកហុង ប្រជាជនក្នុងភូមិតែងនឹងនរចិត្តពលកម្មផលិត គឺអាស្រ័យស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់លំនឹង មនោសញ្ចេតនារវាងអ្នកភូមិផងរបងជាមួយស្អិតល្មួត សាមគ្គី។ ភូមិ ១២ នៅទាំងជាភូមិបានប៉ុស្តិ៍ការពារព្រំដែនខាញ់តៀង ជ្រើសកសាងជាភូមិគំរូគ្មានបាបគ្រោះសង្គម ធានាសន្តិសុខនិងបានទទួលស្គាល់ជាភូមិសម្រេចបទដ្ឋានវប្បធម៌តាមលក្ខឋាន ថ្មី។
កិច្ចសហការស្អិតល្មួតរវាងគណៈកម្មាធិការបក្ស រដ្ឋអំណាចភូមិភាគគ្រប់លំដាប់ថ្នាក់និងប៉ុស្តិ៍ការពារព្រំដែនខាញ់តៀង រយៈពេលកន្លង បាននាំមកប្រសិទ្ធភាពជាក់ស្តែង។ ឆ្លងតាមរយៈនោះ ធ្វើឱ្យជាក់ស្តែងនូវទស្សនៈគោលការណ៍របស់បក្ស រដ្ឋ ក្នុងការអនុវត្តនូវគោលនយោបាយសង្គមចំពោះប្រជាជនលើភូមិសាស្រ្តព្រំដែន សមុទ្រ ទន្ទឹមនឹងនោះ អនុវត្តប្រកបដោយប្រសិទ្ធភាពកម្មវិធីកងទ័ពការពារព្រំដែន រួមកម្លាំងចូលរួមកសាងជនបទថ្មី និងកសាងជំហរយុទ្ធសាស្រ្តការពារព្រំដែនទូទាំងប្រជាជនរឹងមាំ៕
អាងវី-វិមាន
ចែករំលែកអត្ថបទ |
|
អគ្គនិពន្ធនាយក: ត្រឿងវ៉ាំងច្វៀន អគ្គនិពន្ធនាយករងទទួលបន្ទុកភាសាខ្មែរ: ង្វៀងថាញត្វឹង
លិខិតអនុញាតលេខ៧៨៩/GP-BTTTT អាស្រ័យក្រសួងពត៌មាននិងសារគមនាគមន៍ផ្តល់ថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ ទីក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព"សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពីwebsite នេះ។