(ហូវយ៉ាង) ក្រោយពីរយៈកាលជាង ៦ ខែផ្សព្វផ្សាយអនុវត្ត មន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ ទើបថតចប់ស្រេចបាច់ភាពយន្តឯកសារ “ហូវយ៉ាងរក្សានិងអភិរក្សសិល្បៈចម្រៀងអាយ៉ៃ” ដើម្បីបម្រើការងារ បូកសរុប ៥ ឆ្នាំអនុវត្តគម្រោង “បង្រៀននិងអភិរក្សសិល្បៈចម្រៀងអាយ៉ៃរបស់ជនរួមជាតិខ្មែរហូវយ៉ាង ដំណាក់កាល ២០១៦-២០២០” នៅខែវិច្ឆិកាខាងមុខ នឹងធ្វើសំណុំបែបបទឱ្យបានគ្រប់សព្វ ដើម្បីដាក់ជូនក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ ស្នើពិនិត្យ ទទួលស្គាល់ជាកេរដំណែលវប្បធម៌អរូបីថ្នាក់ជាតិ។
សិល្បៈចម្រៀងអាយ៉ៃ ជាជំហានៗត្រូវបានអភិរក្សនិងពង្រីកនៅកន្លែងដែលមាន
ជនរួមជាតិខ្មែររស់នៅកុះករក្នុងខេត្តហូវយ៉ាង។
ភាពយន្តឯកសារនេះ ចំណាយថវិកាអស់ ២៥០ លានដុង រយៈពេល ៤០ នាទី បង្ហាញពីលក្ខណៈពិសេសនៃសិល្បៈចម្រៀងអាយ៉ៃរបស់ជនរួមជាតិខ្មែរ កំពុងប្រឈមនឹងការសាបរលាបក្នុងសហគមន៍ ដោយបានខេត្តហូវយ៉ាងស្តារឡើង អភិរក្សនិងពង្រីក។
ចាប់តាំងពីឆ្នាំ ២០១៦ មកទល់នឹងបច្ចុប្បន្ន មន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្តហូវយ៉ាង បានផ្សព្វផ្សាយអនុវត្តគម្រោង “បង្រៀននិងអភិរក្សសិល្បៈចម្រៀងអាយ៉ៃរបស់ជនរួមជាតិខ្មែរហូវយ៉ាង” តាមរយៈនោះ ខេត្តក៏បានបើកវគ្គបំប៉ន បង្រៀនបាន ៣ ថ្នាក់ ដោយមានសិក្ខាកាមជាង ១០០ នាក់ជាជនជាតិខ្មែរនៅលើភូមិសាស្រ្តទីរួមខេត្តឡុងមី ស្រុកឡុងមី។ ឆ្លងតាមរយៈនោះ ជាជំហានៗជួយឱ្យសិល្បៈអាយ៉ៃ មានភាពរស់រវើកឡើងវិញ បង្ហាញវត្តមានក្នុងពិធីបុណ្យផ្សេងៗរបស់ជនរួមជាតិខ្មែរ។ ការបេ្តជ្ញាចិត្តរបស់ផ្នែកវប្បធម៌ គឺដាក់ទម្រង់សិល្បៈនេះទៅក្នុងពិធីប្រឡងសមោសរសិល្បៈមហាជន…៕
យោង៖ http://www.baohaugiang.com.vn-មុនី