17/08/2020 - 16:46

បំ​ប៉ន​ចំ​ណេះ​ដឹង​ខាង​ជន​ជាតិ​ជូន​កម្មា​ភិបាល​ជាមុខ​សញ្ញា​៣ និង​៤ចំ​នួន​ ១៦០ នាក់

ទិដ្ឋ​ភាព​វគ្គ​បំ​ប៉ន​ចំ​ណេះ​ដឹង​ខាង​ជន​ជាតិ​។​

គណៈ​កម្មា​ធិការ​ជន​ជាតិ​ ទើប​បើក​វគ្គ​បំ​ពាក់​បំ​ប៉ន​ចំ​ណេះ​ដឹង​ខាង​ជន​ជាតិ​ជូន​កម្មា​ភិបាល​ជាមុខ​សញ្ញា ​៣ ​និង​ ៤ របស់​ខេត្ត​សុក​ត្រាំង​ចំ​នួន​ ១៦០ នាក់។​ ក្នុង​រយៈ​ពេល ៥ ថ្ងៃ​ សិក្ខា​កាម​បាន​ស្ដាប់​អ្នក​ជំ​នា​ញ​ការ​នៃ​គណៈ​កម្មា​ធិការ​ជន​ជាតិ​ ឧទ្ទេស​នាម​បធាន​បទ​ចំ​នួន ៧ មាន​ដូច​៖ ទស្សនៈ​គោ​លការ​ណ៍​ គោ​លមាគ៌ា​របស់​បក្ស​អំ​ពី​បញ្ហា​ជន​ជាតិ​និង​ការ​ងារ​ជន​ជាតិ​; ទស្សនៈ​ជាទូទៅ​ពី​បណ្តា​ជន​ជាតិ​ភាគ​តិច​វៀត​ណាម; ច្បាប់​និង​គោ​លនយោ​បាយ​របស់​រដ្ឋ​ ស្ដី​ពី​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិច​; ការ​ងារ​គ្រប់​គ្រង​វប្បធម៌​បណ្តា​ជន​ជាតិ​ភាគ​តិច​; កសាង​ប្រ​ព័ន្ធ​នយោ​បាយ​មូល​ដ្ឋាន​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិ​ច​រឹង​មាំ; ការ​ងារ​ការ​ពារ​ប្រ​ទេ​ស​ សន្ដិសុខ​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិ​ច​ និង​របាយ​ការ​ណ៍ពី​ស្ថាន​ភាព​នៃ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​របស់​ខេត្ត​សុក​ត្រាំង​។​

វគ្គ​បំ​ប៉ន​នេះ​សំ​ដៅ​ផ្ដល់​ចំ​ណេះ​ដឹង​ដល់​សិក្ខា​កាម​ រួម​ចំ​ណែក​អនុវត្ត​គោ​លនយោ​បាយ​ជន​ជាតិ​នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​៕​ 

លីធាន​ - ថាច់​ធី

ចែករំលែកអត្ថបទ