ជាសិប្បករវ័យក្មេងម្នាក់ អាស្រ័យមានការយល់ដឹងជ្រៅជ្រះផ្នែកខាងសិល្បៈស្ថាបត្យកម្មប្រវេណី ម្ល៉ោះហើយបងសើុងទេពសុភា តែងបានវត្តខ្មែរជាច្រើនក្នុងខេត្តត្រាវិញ អញ្ជើញមកសាងសង់សំណង់ផ្សេងៗក្នុងវត្ត។ ជាមួយនឹងការប្ដេជ្ញាចិត្ត បងសុភា រួមជាមួយនឹងក្រុមជាងក៏បានជួសជុលកសាងសំណង់ថ្មីៗជាច្រើន។
បងសើុងទេពសុភា (ឆ្វេង) កំពុងណែនាំសិក្ខាកាមលាបពណ៌កិន្នរ។
កើតក្នុងគ្រួសារដែលមានប្រវេណីប្រកបមុខរបរសាងសង់វត្តអារាម កាលពីនៅតូច បងទេពសុភា បានបង្ហាញពីទេពកោសល្យ ចម្លាក់ក្បាច់រចនា។ ពេលធំដឹងក្ដី បងបានឪពុកនិងជីតា ណែនាំពីររៀបឆ្លាក់រូបចម្លាក់។ ជីតាគឺ សិប្បករជំនាញខាងគំនូរ។ ចំណែកឪពុកគឺសិប្បករជំនាញខាងឆ្លាក់រូបគំនូរក្បាច់ បានជួយបងកាន់តែមានចំណេះដឹងរឹងប៉ឹងដើម្បីបន្តពង្រីករបរប្រពែណីរបស់គ្រួសារ។
បងសើុងទេពសុភា (ខាងឆ្វេង)កំពុងឆ្លាក់ក្បូរក្បាច់។
ពេលទទួលកសាងសំណង់ណាមួយ ដូចជា ព្រះវិហារ កុដិ សាលាជាដើម។ ការងារដំបូង ដែលបងទេពសុភា យកចិត្តទុកដាក់គឺឆ្លាក់ពុម្ពក្បាច់។ បងទេពសុភា ឱ្យដឹង៖ “សំណង់វត្តខ្មែរ គឺត្រូវការប្រើក្បូរក្បាច់ច្រើន។ ក្រៅពីនោះ មានសំណង់មួយចំនួននៅទាំងបន្តុបរចនាបន្ថែម ដូច ជារូបនាគ គ្រុឌ កិន្នរជាដើម ដែលទាក់ទងនឹងរឿងរ៉ាវក្នុងសាសនាជាដើម។ អាស្រ័យហេតុនោះ ខ្ញុំត្រូវចំណាយពេលច្រើនសម្រាប់រចនាពុម្ព ដើម្បីចាក់ក្បូរក្បាច់ រូបចម្លាក់ឱ្យសមស្របជាមួយនឹងសំណង់នីមួយៗ។ ឆ្នាំ២០០៩ ខ្ញុំទទួលកសាងថ្មីសំណង់វត្តសិលាទ្រថ្មទល់ នៅសង្កាត់៩ ក្រុងត្រាវិញ។ សំណង់ត្រូវបានកសាងសម្រេចនៅឆ្នាំ២០១១។ ខ្ញុំនិងបងប្អូនក្រុមជាងទាំងអស់ សាងសង់ព្រះវិហារប្រកបដោយក្បូរក្បាច់រចនារបស់ខ្មែរណាមបូ”។
ក្រៅពីចំណេះដឹងរៀនពីដូនតា បងទេពសុភា ក៏មានការប្រឹងប្រែងសិក្សាស្រាវជ្រាវ ដើម្បីអនុវត្តបច្ចេកវិទ្យាជឿនលឿនក្នុងការងារ កាត់បន្ថយកម្លាំងពលកម្ម ប្រិតសំចៃថវិកាដល់វត្តផង និងលើកកម្ពស់ប្រសិទ្ធភាពនៃលក្ខណៈល្អ វិចិត្ររបស់សំណង់ផង។ លោកសើុងចូវ ប្រធានគណៈកម្មការវត្តសិលាទ្រថ្មទល់ បានវាយតម្លៃ៖ “សើុងទេពសុភា ជាវិចិត្រករវ័យក្មេងម្នាក់មានទេពកោសល្យ និងស្វាហាប់។ ក្នុងការងារ ក្មួយសុភាផ្ចិតផ្ចង់គូរគំនូរ ច្នៃក្បូរក្បាច់រចនា តុបតែងលម្អព្រះវិហារយ៉ាងប្រណីត ហើយបានព្រះចៅអធិការវត្ត ពុទ្ធបរិស័ទខ្មែរឱ្យតម្លៃខ្ពស់។ ក្រៅពីអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ ក្មួយសុភា នៅទាំងជួយឧបត្ថម្ភគ្រួសារមាមីងក្រីក្រនៅភូមិភាគទៀតផង។ សព្វថ្ងៃសុភា កំពុងទទួលកសាងសំណង់ក្នុងវត្តផង និងជួយបង្ហាត់បង្រៀនកូនចៅក្នុងភូមិស្រុក ពីមុខរបរនេះផង បង្កលក្ខណសម្បត្តិជូនក្រុមជាង១០នាក់មានការងារធ្វើជាប្រចាំ។ សុភា តែងបង្ហាញនូវគោលបំណង លើកទឹកចិត្តអ្នករាល់គ្នារួមកម្លាំងកាយចិត្តអភិវឌ្ឍទម្រង់សិល្បៈប្រវេណីរបស់ជនជាតិផងដែរ”៕
សើុងម៉ាល័យ - ថាច់ធី