11/05/2020 - 15:34

អភិ​វឌ្ឍន៍ហេដ្ឋា​រចនា​សម្ព័ន្ធ​

រយៈ​ពេល​កន្លង​ ស្រុក​ថើយ​ឡាយ​ ក្រុង​កឹង​ធើ បាន​វិនិ​យោ​គកសាង​សំ​ណង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជាច្រើន​។​ ក្រោយ​ពីសំ​ណង់​ទាំង​នេះ​បាន​សម្រេច​រួច​រាល់​ ប្រ​ជា​ជន​នៅ​តាម​ឃុំ​នានា​ នឹង​មាន​លក្ខណៈ​អភិវឌ្ឍន៍សេដ្ឋ​កិច្ច​គ្រួ​សារ​បង្កើន​ប្រាក់​ចំ​ណូល​។​

ផ្លូវ​គមនាគ​មន៍​បាន​កសាង​រួច​រាល់​ជួយ​ឱ្យ​ប្រ​ជា​ជន​នៅ​ថើយ​ឡាយ ​ធ្វើ​

ដំណើរ​ទៅ​មក​បាន​ងាយ​ស្រួល​។​

តួយ៉ាង​ដូច​សំ​ណង់​នានា​ដែល​កំ​ពុង​បាន​កសាង​នៅ​ឃុំ​ត្រឿង​ថា​ញ់ ស្រុក​ថើយ​ឡាយ​។​ ដងផ្លូវ​ឡ-ម៉-លុង​សឹប មាន​ប្រ​វែង​ជាង​២​,៨​៥​គីឡូ​ម៉ែ​ត្រ កម្រិត​វិនិ​យោ​គសរុប​ជាង​៧​,១​៩​ពាន់​លាន​ដុង​; ដងផ្លូវ​សាវ​គី មាន​ប្រ​វែង​ជាង​២​,៣​៦​គីឡូ​ម៉ែ​ត្រ កម្រិត​វិនិ​យោគសរុប​ជាង​១​,២​៥​ពាន់​លាន​ដុង​ និង​ដងផ្លូវ​មឿងខាយ មាន​ប្រ​វែង​ជាង​២​,៣​៦​គីឡូ​ម៉ែ​ត្រ កម្រិត​វិនិ​យោ​គតាម​ការ​គ្រោង​ទុក​គឺ​៥​,៤​ពាន់​លាន​ដុង​។​ មិន​ត្រឹម​តែកសាង​ផ្លូវ​បេតុង​ធម្ម​តា​ប៉ុណ្ណោះ​ទេ នៅ​ទាំង​គួបផ្សំ​ធ្វើ​ទំ​នប់​ទឹក​និង​ប្រ​ព័ន្ធ​ធារា​សាស្រ្ត​ ដើម្បី​ម្ចាស់​ការ​ប្រ​ភព​ទឹក​ស្រោច​ស្រព​ផ្ទៃ​ដី​កសិកម្ម​ប្រ​មាណ​១​.០០០ហិកតា​ នៅ​ឃុំ​ត្រឿង​ថា​ញ់ និង​តភ្ជាប់​ទៅ​ឃុំ​ជិត​ខាង​ទៀត​ផង​។​

លោក​ត្រឹង​ឡុង​ហូ ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ត្រឿង​ថា​ញ់ ឱ្យ​ដឹង​៖ “នៅ​ពេល​ដងផ្លូវ​នានា​និង​ទំ​នប់​ទឹក​នេះ​កសាង​រួច​រាល់​ នឹង​ធានា​ទឹក​ស្រោច​ស្រព​ដល់​ចម្ការ​ឈើ​ហូប​ផ្លែ​ជាច្រើន​ ដែល​ផ្ដល់​ប្រ​សិ​ទ្ធភាព​សេដ្ឋ​កិច្ច​ខ្ពស់​នៅ​លើភូមិ​សាស្រ្ត​ ដូច​៖ ទុរេន ស្វាយ​ មៀន​ ផ្លែ​ទឹក​ដោះ​។​ ផ្តើម​ពីនោះ​ ប្រ​ជា​ជន​នៅ​ក្នុង​ឃុំ​និយាយ​រួម​ និង​ជន​រួម​ជាតិ​ភាគ​តិ​ច​លើភូមិ​សាស្រ្ត​និយាយ​ដោយ​ឡែក​ នឹង​មាន​ឱកាស​អភិ​វឌ្ឍន៍សេដ្ឋ​កិច្ច​គ្រួ​សារ​ ឈាន​ឡើង​ចាក​ផុត​ពីភាព​ក្រី​ក្រ”។​ ចំ​ណែក​បង​ស្រី​លីធីមឿង ផ្ទះ​នៅ​ភូមិ​លុង​សឹប ឱ្យ​ដឹង​៖ “តាំង​ពីមុន​មក​ គ្រួ​សារ​ខ្ញុំ​ចង់​ទៅ​ណាមកណាត្រូវ​ធ្វើ​ដំណើរ​ដោយ​ទូក​ ហេតុ​នោះ​មាន​ការ​លំ​បាក​លំ​បិនណាស់​។​ ពេល​ដងផ្លូវ​ចូល​កាន់​ភូមិ​លុង​សឹបបាន​កសាង​រួច​រាល់​ ខ្ញុំ​នឹង​ទិញ​ម៉ូតូ​ឱ្យ​កូន​ស្រី​ទៅ​រៀន​នៅ​សាលា​វិទ្យា​ល័យ​យ៉ាយស្វឹង​ឬ​ផុងដៀង។​ កាល​ពីជំនាន់​ខ្ញុំ​ ដោយ​សារ​តែផ្លូវ​ភក់​ជ្រាំ ទើប​ខ្ញុំ​មិន​អា​ច​បន្ត​រៀន​វិទ្យា​ល័យ​។​ ឥឡូ​វ ខ្ញុំ​នៅ​ស្តាយ​ក្រោយ​នៅ​ឡើយ​។​ ព្រោះ​ហេតុ​នោះ​ ដងផ្លូវ​នេះ​បាន​កសាង​មិន​ចំ​ពោះ​តែខ្ញុំ​ទេ គឺ​មាមីង​នៅ​ទីនេះ​អ្នក​ណាក៏​សប្បាយ​រីក​រាយ​ទាំង​អស់​”។​

ក្រៅ​ពីសំ​ណង់​ដែល​ភូមិ​ភាគ​វិនិ​យោ​គកសាង​ស្រុក​ថើយ​ឡាយ​ នៅ​ទាំង​បាន​មជ្ឈិម​និង​ក្រុង​វិនិ​យោ​គកសាង​នូវ​ទំ​បន់បង្ការ​ទឹក​ប្រៃ និង​ផ្គត់​ផ្គង់​ទឹក​សាប​សម្រាប់​ផលិត​កម្ម​មា​នប្រ​ឡាយ​កិញឆាងអូរម៉ូង​-ស្ន នៅ​ស្រុក​ថើយ​ឡាយ​ មាន​ដូច​៖ មាន​ទំ​បន់ទឹក​ប្រ​វែង​៨​គីឡូ​ម៉ែ​ត្រ និង​លូទឹក​ចំ​នួន​១​៣​ ប្រ​ឡាយ​មេមួយ​ខ្សែ​មាន​ប្រ​វែង​៨​គីឡូ​ម៉ែ​ត្រ ប្រ​ឡាយ​រាយ​រង​កម្រិត​មួយ​១​៥​ខ្សែ​ ដោយ​មាន​ប្រ​វែង​១​០៥​,៧​គីឡូ​ម៉ែ​ត្រ និង​ប្រ​ឡាយ​រាយ​រង​កម្រិត​២​ជាង​១​០០ខ្សែ​ មាន​ប្រ​វែង​ជាង​២​៩​៥​,៣​គីឡូ​ម៉ែ​ត្រ។​ សំ​ណង់​ទាំង​នេះ​បាន​ជួយ​ឱ្យ​កសិករ​ម្ចាស់​ការ​ទឹក​ស្រោច​ស្រព​លើផ្ទៃ​ដី​ផលិត​កសិកម្ម​ជាង​៩​.១​០០ហិកតា​។​ បង​ដាវតៀង​កុង​ នៅ​ឃុំ​ត្រឿង​ស្វឹង​ ឱ្យ​ដឹង​៖ “មាន​ទំ​នប់​ទឹក​ធានា​ប្រ​ភព​ទឹក​ស្រោច​ស្រព​ ម្ល៉ោះ​ហើយ​ខ្ញុំ​អា​ចម្ចាស់​ការ​លើទម្រង់​ដាំ​ដំណាំ​ឆ្លាស់​រដូវ​ បង្កើន​ប្រ​សិ​ទ្ធភាព​សេដ្ឋ​កិច្ច​លើផ្ទៃ​ដី​តែមួយ​។​ ព្រោះ​ហេតុ​នោះ​ ប្រាក់​ចំ​ណូល​របស់​គ្រួ​សារ​ខ្ញុំ​ក៏​កើន​ឡើង​”៕​

ហាថា​ញ់-វិមាន​

ចែករំលែកអត្ថបទ