នគរបាលស្រុកធើយឡាយ ក្រុងកឹងធើ គឺជាអង្គភាពគំរូមួយក្នុងការអនុវត្តការងារចលនា ពឹងពាក់អ្នកមានប្រជាប្រិយ និងអ្នកគំរូឆ្នើមៗ ក្នុងជនជាតិភាគតិច ដើម្បីផ្សព្វផ្សាយអនុវត្តការធានាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់និងសុវត្ថិភាពសង្គមលើភូមិសាស្រ្ត។
នគរបាលក្រុងកឹងធើ ថតរូបអនុស្សាវរីយ៍ជាមួយព្រះសង្ឃ និងមាមីងជនជាតិខ្មែរ នាឱកាសអញ្ជើញទៅវត្តសិរីវង្សា។ រូប៖ សហការី
តាមនគរបាលស្រុកធើយឡាយ នគរបាលបានសហការជាមួយគណៈ ផ្នែក ធ្វើការពិនិត្យធ្វើស្ថិតិនិងយកឈ្មោះ អ្នកមានប្រជាប្រិយទាំង៤៥រូបលើភូមិសាស្រ្ត។ ផ្តើមពីនោះ ធ្វើការដោះដូរពត៌មានជាមួយអ្នកមានប្រជាប្រិយ ពីព្រោះពួកគាត់គឺជាស្ពានតភ្ជាប់រវាងកម្មាភិបាល និងជនជាតិភាគតិចនៅមូលដ្ឋាន។ ឆ្លងតាមរយៈកិច្ចសហការផ្សព្វផ្សាយ ចលនាជាមួយនឹងអ្នកមានប្រជាប្រិយ នគរបាលស្រុក ក៏បានបង្កលក្ខណៈដល់ជនរួមជាតិភាគតិចប្រមាណ២២លើកនាក់ ចូលរួមផ្ដល់មតិយោបល់ចំនួន៣៦ ដើម្បីកសាងនូវកម្មវិធីនិងផែនការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ ទប់ស្កាត់ដោះស្រាយករណីតវ៉ា ប្តឹងផ្តល់ ទំនាស់ក្នុងផ្ទៃក្នុង ប្រជាជននិងក្នុងជនជាតិភាគតិច លើកកម្ពស់ស្មារតីភ្ញាក់រលឹក បង្ការប្រឆាំងបទល្មើស។ បង្កើនការពង្រឹង លើកកម្ពស់ប្រជាប្រិយធ្វើយ៉ាងណាមិនឱ្យបច្ចាមិត្រនិងជនអគតិ ពញ្ញាក់ អូសទាញឬក៏ញុះញង់បំបែកបំបាក់បាន ។ល។
ដើម្បីកិច្ចសហការកាន់តែស៊ីជម្រៅ នាំមកប្រសិទ្ធភាពជាក់ស្តែង នគរបាលស្រុកបានសហការជាមួយការិយាល័យជនជាតិ រៀបចំបំប៉នចំណេះដឹងខាងច្បាប់ការពារប្រទេស -សន្តិសុខជូន អ្នកមានប្រជាប្រិយ និងអ្នកគំរូឆ្នើមប្រមាណ២៤០រូប។ ទន្ទឹមនឹងនោះ រៀបចំកិច្ចសន្ទនា នាំអ្នកមានប្រជាប្រិយ និងអ្នកគំរូឆ្នើមទៅទស្សនារៀនសូត្របទពិសោធន៍ក្នុងការងារផ្សព្វផ្សាយនៅភូមិភាគណាដែលមានគំនិតច្នៃប្រតិដ្ឋល្អៗ។ លោកលីវចឿង អ្នកមានប្រជាប្រិយនៅទីប្រជុំជនធើយឡាយ ឱ្យដឹង៖ “ការដែលបានបញ្ជ្រាបរឿយៗពីចំណេះដឹងខាងច្បាប់ និងស្ថានភាពសន្តិសុខនយោបាយលើភូមិសាស្រ្ត ក៏ដូចជាគោលការណ៍ គោលមាគ៌ា គោលនយោបាយ ក្រឹត្យច្បាប់របស់រដ្ឋនិយាយរួមនិងគោលនយោបាយអនុគ្រោះដាច់ដោយឡែកសម្រាប់ជនរួមជាតិភាគតិចនិយាយដោយឡែក ជួយឱ្យខ្ញុំមានចំណេះដឹងខាងនយោបាយរឹងមាំ។ ផ្តើមពីនោះ ខ្ញុំអនុវត្តបានល្អជាងទៀតនូវការងារផ្សព្វផ្សាយគោលការណ៍ គោលនយោបាយរបស់បក្ស ក្រឹត្យច្បាប់របស់រដ្ឋដល់ជនជាតិភាគតិច”។
មិនត្រឹមតែធានាល្អសន្តិសុខសណ្តាប់ធ្នាប់ ដើម្បីជនជាតិភាគតិចស្ងប់ចិត្តកម្សាន្តសប្បាយក្នុងថ្ងៃបុណ្យប្រពៃណីជាតិប៉ុណ្ណោះទេ នគរបាលស្រុកធើយឡាយ ថែមទាំងរៀបចំទៅសួរសុខទុក្ខ និងជូនអំណោយ៥៦១ចំណែកដល់គ្រួសារក្រលំបាកទៀតផង។ ទន្ទឹមនឹងនោះ ការលើកទឹកចិត្ត ជូនរង្វាន់ត្រូវបានផ្នែកសមត្ថកិច្ចយកចិត្តទុកដាក់អនុវត្តជាប្រចាំ។ រយៈពេលកន្លង នគរបាលស្រុកក៏បានជូនរង្វាន់ដល់គ្រួសាជនជាតិភាគតិចគំរូចំនួន៧៦គ្រួសារ ដែលមានស្នាដៃធានាសន្តិសុខសណ្តាប់ធ្នាប់ បង្ការប្រឆាំងបទល្មើស និងធ្វើជាកម្លាំងស្នូលក្នុងសកម្មភាព និងការចលនាជនជាតិភាគតិចអនុវត្តល្អនូវគោលការណ៍ គោលនយោបាយរបស់បក្ស ក្រឹត្យច្បាប់របស់រដ្ឋនៅភូមិភាគ។
អាស្រ័យនគរបាលស្រុកធើយឡាយ អនុវត្តល្អការងារចលនាអ្នកមានប្រជាប្រិយ និងអ្នកគំរូឆ្នើម រួមគ្នាអនុវត្តការងារផ្សព្វផ្សាយនូវគោលការណ៍ គោលនយោបាយរបស់បក្ស ក្រឹត្យច្បាប់របស់រដ្ឋដល់ជនជាតិភាគតិច ម្ល៉ោះហើយស្ថានភាពសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សុវត្ថិ ភាពសង្គមក្នុងជនរួមជាតិភាគតិចលើភូមិសាស្រ្តស្រុកធើយឡាយ រយៈពេលកន្លង តែងបានរក្សារឹងមាំនិងមានស្ថិរភាព៕
ហាថាញ់-លីសៀ