វត្តពោធិសាលរាជកំពង់ឋិតនៅផ្លូវឡេឡើយ អនុសង្កាត់១ សង្កាត់២ ក្រុងត្រាវិញ ខេត្តត្រាវិញ។ វត្តកសាងក្នុងគ្រឹស្ដសករាជ៦៤២ លើផ្ទៃដី១២.០០០ម៉ែត្រការ៉េ។ វត្តមិនត្រឹមតែជាកន្លែងគោរពបូជាប៉ុណ្ណោះទេ នៅទាំងជាកន្លែង បណ្ដុះបណ្ដាលធនធានមុស្សដែលជាកូនចៅជនរួមជាតិខ្មែរ។ វត្តកំពង់ក៏ជាការិយាល័យសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តត្រាវិញផងដែរ។ ពិសេស វត្តបានទទួលស្គាល់“បេតិកភណ្ឌស្ថាបត្យកម្មជាតិឆ្នាំ២០០៩”។ មកកាន់វត្តកំពង់ ភ្ញៀវទេសចរមិនត្រឹមគយគន់ទិដ្ឋភាពធម្មជាតិស្រស់ត្រកាល គ្របដណ្ដាប់ដោយម្លប់ឈើដ៏ត្រឈឹងត្រឈៃ មិត្តអាចទស្សនានូវស្ថាបត្យកម្មល្អប្រណីតប្រកបដោយលក្ខណវប្បធ៌របស់ខ្មែរ។ ទន្ទឹមនឹងនោះ ភ្ញៀវទេសចរនឹងចាប់អារម្មណ៍ចំពោះព្រះពុទ្ធបដិមាទ្រង់ប្រទានអភ័យសត្វឋិតក្នុងបរិវេណវត្ត។ល។៕
កម្រងរូប៖ ទីទុយ
ព្រះពុទ្ធប្បដិមាទ្រង់ប្រទានអភ័យ ឋិតក្នុងបរិវេណវត្ត។
ព្រះសង្ឃកំពុងស្រោចទឹក ថែទាំរុក្ខជាតិលម្អក្នុងបរិវេណវត្ត។
ព្រះវិហារបុរាណវត្តកំពង់ ។
ខ្លោងទ្វាវត្តពោធិសាលរាជកំពង់ ឋិតនៅផ្លូវឡេឡើយ។
ជ្រុងមួយនៃបរិវេណវត្តកំពង់។