02/03/2020 - 15:04

ភ្នំ​របស់​វៀត​ណាម​ចំ​នួន​៥​ល្បី​ឈ្មោះ​លើ​ទំ​ព័រ​កាសែត​បរ​ទេស​

តំ​បន់​ភ្នំ​ចំ​នួន​៥​នេះ​បាន​ល្បី​ឈ្មោះ​និង​លេច​ឡើង​ជា​ញឹក​ញាប់លើ​ទំព័រ​កា​សែត​បរ​ទេស​ ម្ល៉ោះ​ហើយ​ពេល​ភ្ញៀវ​ទេស​ចរ​បរ​ទេស​មាន​បំ​ណង​មក​ទេស​ចរណ៍​នៅ​វៀត​ណាម គឺ​តែង​ចាប់​អា​រម្មណ៍​ដល់​តំ​បន់ទាំង​នេះ។​

Sapa: សាប៉ា​ ត្រូវ​បាន​ជន​ជាតិ​បារាំង​បង្កើត​ជា​កន្លែង​មួយ​សម្រាប់​លម្ហែ​កាយនៅ​ដើម​សត​វត្សរ៍២​០​។​ ពីសាប៉ា​ មិត្ត​អាច​នឹង​ជិះ​កង់​ ឬ​ក៏​ថ្មើរ​ជើង​ឆ្លង​កាត់​វាល​ស្រែ​កាំ​ជណ្ដើរ​ស្អាត​បំ​ផុត​ពិភព​លោក​ រួច​ក៏​មក​សំ​ចតដំណើរ​នៅ​តាម​ភូមិ​ ដើម្បី​ស្វែង​យល់​ពីជីវ​ភាព​ពិសេស​របស់​ជន​ជាតិ​ម៉ុង​ឬ​ក៏​ជន​ជាតិ​យ៉ាវ។​ សាប៉ា​ឋិត​នៅ​ចម្ងាយ​ពីហា​ណូយ​ប្រ​មាណ​៣​៧​០​គីឡូ​ម៉ែ​ត្រ​ អាច​ធ្វើ​ដំ​ណើរ​ទៅ​កាន់​សាប៉ា​បាន​ងាយ​ស្រួល​ដោយ​រថ​យន្ត​ក្រុង​ឬ​រថ​ភ្លើ​ង​។​ ម្យ៉ាង​ទៀ​ត​ មិត្ត​អាច​នឹង​ធ្វើ​ដំណើរ​ដោយ​ម៉ូតូ​ ប៉ុន្តែ​មិត្ត​អាច​ធានា​ជា​អ្នក​បើក​បរ​ពូកែ​ ពីព្រោះ​ផ្លូវ​ទៅ​កាន់​តំ​បន់​ភ្នំ​ភាគ​ខាង​ជើង​វៀត​ណាម​ជម្រាល​បត់​បែន​ប្រ​ឈម​នឹង​គ្រោះ​ថ្នាក់​ ។​

ហា​យ៉ាង​៖ ជា​ខេត្ត​ប៉ូល​ខាង​ជើង​ប្រ​ទេស​វៀត​ណាម ហា​យ៉ាង​មាន​ទេស​ភាព​ព្រៃ​ភ្នំ​ក្រំ​ថ្ម​ស្អាត​បំ​ផុត​នៅ​អា​ស៊ី​អា​គ្នេយ៍ ពិសេស​ពេល​មិត្ត​ធ្វើ​ដំ​ណើរ​ក្រ​ឡឹង​តាម​ចង្កេះ​ភ្នំ​ ម៉ា​ភីឡាងដ៏​ធំ​អស្ចារ្យ​នៅ​វៀត​ណាម មាន​កម្ពស់​១​.៥​០​០​ម៉ែ​ត្រ​ ដង​ផ្លូវ​បត់​បែន​លើ​កំ​ពូល​ភ្នំ​ថ្មកំ​បោរ​ ខាង​ក្រោម​មាន​ដងទន្លេ​ញ៉វ៉េ។​ មិត្ត​កុំ​ភ្លេច​ទស្សនា​ផ្សា​រណាត់​ថ្ងៃ​អា​ទិត្យ​នោះ​គឺ​ផ្សារ​ដុង​វ៉ាន់​ ជា​វិធី​មួយ​ជួយ​ឱ្យ​មិត្ត​ទំ​នាក់​ទំ​នង​ និង​ស្វែង​យល់​បន្ថែម​ពីជីវ​ភាព​ប្រ​ចាំ​ថ្ងៃ​របស់​ជន​ជាតិ​ភាគ​តិច​នៅ​ភាគ​ខាង​ជើង​ដ៏​ឆ្ងាយ​ដាច់​ស្រ​យាល​។​

ម៉ា​យចូវ​៖ ជា​ទី​ប្រ​ជុំ​ជន​ឋិត​នៅ​កណ្តាល​ជ្រលង​ភ្នំ​ ញ៉ាំង​ឱ្យ​ភ្ញៀវ​ទេស​ចរ​បាន​ទស្សនា​ពី​សម្រស់​ទេស​ភាព​ជន​បទ​ប្រ​កប​ដោយ​លក្ខណៈ​សាមញ្ញ​និង​ស្ងប់​ស្ងាត់​។​ ជន​ជាតិ​ថៃ​សនិង​ជន​ជាតិ​ថៃ​ខ្មៅ​ គឺ​ជា​ក្រុម​ជន​ជាតិ​ដែល​មាន​ចំ​នួន​មនុស្ស​ច្រើន​បំ​ផុត​នៅ​តំ​បន់​នេះ​។​ ពួក​គេ​កសាង​ជីវ​ភាព​និង​រស់​នៅ​ក្នុង​ផ្ទះ​រត។​ មិត្ត​អាចនឹង​ជួល​ម៉ូតូ​ឬ​ក៏​កង់​ ជិះ​រត់​កាត់​វាល​ស្រែ​បៃតង​ តាម​ភូមិ​  ផ្សារ​ជន​បទ​  បណ្តែ​តអា​រម្មណ៍​ក្នុង​ជីវ​ភាព​សុខ​សាន្ត​។​

ហូបាបែ៖ ឧទ្យាជា​តិ​ហូបាបែ ឋិត​នៅ​ទិស​ឦ​សាន​ហាណូយ​ ចម្ងាយ​ប្រ​មាណ​២​៤​០​គីឡូ​មែត្រ មាន​ផ្ទៃ​ដី​ទំ​ហំ​២​៣​.០​០​០​ ហិកតា​ រួម​មាន​៖ ជ្រលង​ភ្នំ​ រូង​ ល្អាង​ ព្រែក​ទន្លេ​ ល្បាក់​ទឹក​ មួយ​អន្លើ​ដោយ​ស្រះ​ទឹក​ធំ​ចំ​នួន​៣​និង​ដងព្រៃ​ត្រូពិចខៀវ​ស្រងាត់​។​ ជន​ជា​តិ​វៀត​ណាម​មួយ​ចំ​នួន​បាន​ចាត់​ទុក​ហូបាបែ ជា​ទង​សួត​បៃ​តង​នៃ​តំ​បន់​ឦ​សាន​វៀត​ណាម។​

កាវ​បាំង​៖ កន្លែង​សំ​ចត​ចុង​ក្រោយ​ក្នុង​បញ្ជី​ដំណើរ​ទេស​ចរណ៍​ ហើយ​ក៏​ជា​កន្លែង​ទេស​ចរណ៍​បាន​ជន​បរ​ទេស​ដឹង​ស្គាល់​តិច​បំ​ផុត​។​ កាវ​បាំង​មាន​ល្បាក់​ទឹក​ស្រស់​ស្អាត​បំ​ផុត​នៅ​វៀត​ណាម គឺ​ល្បាក់​បាង​យ៉ូក។​ ទី​កន្លែង​ដ៏​ធំ​អស្ចារ្យ​នេះ​ឋិត​នៅ​កណ្តាល​ព្រំ​ដែន​វៀត​ណាមនិង​ចិន​ ដោយ​មាន​ជម្រាល​បញ្ឈរខ្ពស់​៣​០​ម៉ែ​ត្រ​ លាត​សន្ធឹង​ប្រ​វែង​ជាង​២​០​០​ម៉ែត្រ​។​ នេះ​ជា​ល្បាក់​ទឹក​ធំ​លំ​ដាប់​ថ្នាក់​លេខ​៤​ពិភព​លោក​ ឋិត​នៅ​បណ្តោយ​តាម​ព្រំ​ដែន​ជាតិ​។​ ទន្ទឹម​នឹង​ភាព​ស្រស់​ត្រកាល​គួរ​ជា​ទី​មនោរម្យ​នៃ​ល្បាក់​ទឹក​បាង​យ៉ូក កាវ​បាំង​នៅ​ទាំង​មាន​ភូមិ​ពិសេស​ជា​ច្រើន​របស់​ជន​ជាតិ​ភាគ​តិច​ទៀ​ត​ផង​៕

យោង​៖ exoticvoyages - ប្រែសម្រួល​: មុនី

ចែករំលែកអត្ថបទ