24/02/2020 - 15:55

ធានា​សុវត្ថិ​ភាព​ត្រៀម​បង្ការ​ពន្លត់​អគ្គិភ័យ​ក្នុង​ការ​បង្ក​បង្កើន​ផល និង​ធ្វើ​អា​ជីវ​កម្ម​

រយៈ​ពេល​កន្លង​  ការិ​យាល័យ​ប៉ូលិស​បង្ការ​ពន្លត់​អគ្គិភ័យ​និង​សង្គ្រោះ​ នគរ​បាល​ខេត្ត​ត្រា​វិញ តែងផ្សព្វ​ផ្សាយ​ ត្រួត​ពិនិត្យ​ជា​ប្រ​ចាំ​។​ល។​ ការ​ងារ​ឃោ​សនា​ ចលនា​មហា​ជន​ចូល​រួម​បង្ការ​ពន្លត់​អគ្គិភ័យ​និង​សង្គ្រោះ​។​ ធ្វើ​ការ​ណែ​នាំ​ ពិនិត្យ​សុវត្ថិ​ភាព​ក្នុង​ការ​បង្ការ​ពន្លត់​អគ្គិភ័យ​  និង​វិនិច្ឆ័យ​បទ​ល្មើស​តាម​បទ​បញ្ញត្តិ​ស្តីពី​បង្ការ​ពន្លត់​អគ្គិភ័យ​។​ល។​

ក្រុម​ពិនិត្យ​ទទួល​គម្រោង​ប្លង់​បង្ការ​ពន្លត់​អគ្គិភ័យ​ ធ្វើ​ការ​ពិនិត្យ​លើ​ឧបករណ៍​បង្ការ​ពន្លត់​អគ្គិភ័យ​ នៅ​សំ​ណង់​នៃ​មជ្ឈ​មណ្ឌល​ពាណិជ្ជកម្ម​និង​ផ្សារទំ​នើប​ត្រា​វិញ ។​  

ឆ្នាំ​២​០​១​៩​ ការិ​យាល័យ​ប៉ូលិស​បង្ការ​ពន្លត់​អគ្គិភ័យ​និង​សង្គ្រោះ​ នគរ​បាល​ខេត្ត​ បាន​រៀប​ចំ​បើក​វគ្គ​ហ្វឹក​ហ្វឺន​ លត់ដំ​សមត្ថ​ភាព​ បំ​ប៉ន​វិជ្ជា​ជីវៈ​ក្នុង​ការ​បង្ការ​ពន្លត់​អគ្គិភ័យ​និង​សង្គ្រោះ​ បាន​ចំ​នួន​៤​៨​វគ្គ​ ជូន​កម្មា​ភិបាល​  សមាជិក​កង​ប្រ​ជា​ការ​ពារ​ ព្រម​ទាំង​កង​បង្ការ​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​អង្គ​ភាព​នៅ​តាម​មូលដ្ឋាន​ ដោយ​មាន​មនុស្ស​ចូល​រួម​ជាង​៣​.០​០​០​លើក​នាក់​។​ ពោល​គឺ​ការិ​យាល័យ​ ក៏​បាន​ធ្វើ​ការ​ណែ​នាំ​ពីវិជ្ជា​ជីវៈ​ពន្លត់​អគ្គិភ័យ​ សង្គ្រោះ​មនុស្ស​ និង​ការ​បញ្ជូន​ទ្រព្យ​សម្បត្តិ​ដល់​កង​កម្លាំង​បង្ការ​ពន្លត់​អគ្គិភ័យ​នៅ​មូលដ្ឋាន​ទាំង​១​០​ មាន​មនុស្ស​ចូល​រួម​២​២​៧​លើក​នាក់​ ដើម្បី​ធ្វើ​សម​យុទ្ធ​ពន្លត់​អគ្គិភ័យ​និង​សង្គ្រោះ​។​ល។​ 

មជ្ឈ​មណ្ឌល​ពាណិជ្ជ​កម្ម​និង​ផ្សារ​ទំ​នើប​ត្រា​វិញ (វិថី​វ៉ង្វៀន​យ៉ាប សង្កាត់​ទី​៧​ ក្រុង​ត្រា​វិញ) គឺ​ជា​សំ​ណង់​មួយ​ក្នុង​ចំ​ណោម​សំ​ណង់​ដ៏​ធំ​របស់​ខេត្ត​ សំ​ដៅ​អំ​ណរ​ខួប​១​២​០​ឆ្នាំ​ ទិវា​បង្កើត​ខេត្ត​ត្រាវិញ។​ ម្យ៉ាង​ទៀ​ត​ សំ​ណង់​មាន​ផ្ទៃ​ដី​១​២​.៥​៧​៩​ម៉ែ​ត្រ​ការ៉េ​ ទំ​ហំ​ផ្ទៃ​ដី​សរុប​ប្រ​មាណ​១​៩​.២​៦​៥​ម៉ែត្រ​ការ៉េ​ រួម​មាន​២​ជាន់​ កម្ពស់​១​៦​៥​ម៉ែ​ត្រ​។​   ក្នុង​ការ​ត្រួត​ពិនិត្យ​ទទួល​សំ​ណង់​បង្ការ​ពន្លត់​អគ្គិភ័យ​របស់​ការិ​យាល័យ​ប៉ូលិស​បង្ការ​ពន្លត់​អគ្គិភ័យ ​និង​សង្គ្រោះ​នៃនគរ​បាល​ខេត្ត​ក៏​បាន​សហការ​ជា​មួយ​នគរ​បាល​ក្រុង​ត្រា​វិញ ធ្វើ​ការ​ពិនិត្យ​សំ​ណង់​ទាំង​នេះ​។​ លោក​ង៉ោត្វឹង​ភឿង  ប្រ​ធាន​ក្រុម​ពិនិត្យ​សម្រេច​គម្រោង​ប្លង់​បង្ការ​ពន្លត់​អគ្គិភ័យ​ (ការិ​យាល័យ​ប៉ូលិស​បង្ការ​ពន្លត់​អគ្គិភ័យ​និង​សង្គ្រោះ​ នគរ​បាល​ខេត្ត​) ឱ្យដឹង​៖  “ឆ្លង​តាម​រយៈ​នៃ​ការ​ពិនិត្យ​ជាក់​ស្តែងលើ​ផ្នែក​សំ​ណង់​ និង​ពិនិត្យ​រាល់​តម្រូវ​ការ​ផ្នែក​កសាង​ប្រ​ព័ន្ធ​បង្ការ​ពន្លត់​អគ្គិភ័យ​  ព្រម​ទាំង​ប្រ​ព័ន្ធ​ដទៃ​ទៀ​ត​ដែល​ពាក់​ព័ន្ធ​ ដូច​៖ គម្លាត​សុវត្ថិ​ភាព​ក្នុង​ការ​បង្ការ​ពន្លត់​អគ្គិភ័យ​ ផ្លូវ​ថ្នល់​ ប្រព័ន្ធ​ប្រ​កាស​អាសន្ន​ស្វ័យ​ប្រវត្តិ​ ប្រព័ន្ធ​ពន្លត់​ដោយ​ទឹក​ បំ​ពាក់​មធ្យោ​បាយ​ពន្លត់​អគ្គិភ័យ​នៅ​នឹង​កន្លែង​ ប្រព័ន្ធ​ការ​ពារ​រន្ទះ​ ប្រព័ន្ធ​ស្រូប​ផ្សែង​។​ល។​  ត្រូវ​បាន​ដំណើរ​ការ​សាង​សង់​ត្រូវ​តាម​គម្រោង​ប្លង់​ដែល​បាន​អនុញ្ញាត​”។​

ក្រៅ​ពីការ​ពិនិត្យ​លើ​សំ​ណង់​ធំ​ៗ​ និង​ការ​ងារ​ធានា​សុវត្ថិ​ភាព​ក្នុង​ការ​បង្ការ​ពន្លត់​អគ្គិភ័យ​នៅ​តាម​រោង​ចក្រ​ និង​សហគ្រាស​ ជា​ពិសេស​នៅ​តាម​មូលដ្ឋាន​កាត់​ដេរ​ ដែល​តែង​មាន​ផ្ទុក​វត្ថុ​ធាតុ​ងាយ​ឆាប​ឆេះ​ កម្ម​ករ​ធ្វើ​ការ​ច្រើន​ ប្រើ​ឧបករណ៍​អគ្គិសនី​ ដូច​៖ ឆ្នាំ​ងអុត  បំ​ពង់​ដាំ​ទឹក​ដែល​ងាយ​នឹង​បង្ក​ឱ្យ​ភ្លើង​ឆាប​ឆេះ​ និង​ខ្សែ​ភ្លើ​ង​  ឬ​ក៏​ច្រក​សុវត្ថិ​ភាព​។​ល។​ ត្រូវ​បាន​កង​កម្លាំង​ការិ​យាល័យ​ប៉ូលិស​បង្ការ​ពន្លត់​អគ្គិភ័យ​និង​សង្គ្រោះ​ នៃបាន​នគរ​បាល​ខេត្ត​យក​ចិត្ត​ទុក​ដាក់​ត្រួត​ពិនិត្យ​ជា​ប្រ​ចាំ​។​ ទន្ទឹម​នឹង​នោះ​ ការិ​យាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ​និង​សង្គ្រោះ​  ប្តេជ្ញា​វិនិច្ឆ័យ​ម៉ឺង​ម៉ាត់​ចំ​ពោះ​ករណី​បំ​ពាន​ច្រើន​លើក​ច្រើន​សាបទ​បញ្ញត្តិ​ផ្នែក​ខាង​សុវត្ថិភាព​បង្ការ​ពន្លត់​អគ្គិភ័យ​ផង​ដែរ​។​  ឆ្នាំ​២​០​១​៩​  ការិ​យាល័យ​ប៉ូលិស​បង្ការ​ពន្លត់​អគ្គិភ័យ​និង​សង្គ្រោះ​ បាន​ពិនិត្យ​តាម​មូល​ដ្ឋាន​ចំ​នួន​១.៣៨១​កន្លែង​​ ឆ្លង​តាម​រយៈ​នោះ​ ក៏​បាន​ស្នើ​ឱ្យ​ធ្វើ​ការ​កែលម្អ​ចំ​ណុច​ខ្វះ​ចន្លោះ​ផ្នែក​ខាង​បង្ការ​ពន្លត់​អគ្គិភ័យ​ជា​ង​៣​៤​៦​កន្លែង​។​ ចេញ​សេច​ក្តី​សម្រេច​ពិន័យ​រដ្ឋ​បាល​៣​០​ករណី​ គិត​ជា​ទឹក​ប្រាក់​១​៨​៤​,៥​លាន​ដុង​៕ 

សឺនម៉ា​ល័យ​-លីសៀ

ចែករំលែកអត្ថបទ