23/12/2019 - 16:14

ស៊ី​ហ្គេម​៣​០​ វៀត​ណាមជា​ប់លំ​ដាប់​លេខ​២​ក្នុង​បណ្តា​ក្រុម​ដែល​ចូល​រួម​

ក្រុម​កីឡា​វៀត​ណាមចូល​រួម​ព្រឹត្តិ​ការ​ណ៍​ស៊ី​ហ្គេម​៣​០​ទទួល​បាន​ជោគ​ជ័យ​ត្រចះ​ត្រចង់​ ឈរ​លេខ​២​ ដោយ​ទទួល​បាន​មេដាយមាស​៩​៨​គ្រឿង​ក្នុង​ចំ​ណោម​៥​២​៩​គ្រឿង​ លើ​សភាគកម្រិតដាក់​ចេញ ​(មេដាយមាស​ពី៦​៥​ដល់​៧​០​គ្រឿង​)។​

ក្រុម​បាល់​ទាត់​បុរស​វៀត​ណាម ទទួល​បាន​មេដាយមាស​លើ​កដំបូង​

ក្រោយ​ពីរយៈ​កាល​៦​០​ឆ្នាំ​រង់​ចាំ​។​   

ពេល​ថៃ​ឡង់​កំ​ពុង​ឈរ​លំ​ដាប់​លេខ​២​ក្នុង​តារា​ងរៀប​ចំ​ណាត់​ថ្នាក់​មេដាយ ប៉ុន្តែ​នៅ​ថ្ងៃ​ប្រ​កួត​ចុង​បញ្ចប់​ វៀត​ណាមដណ្តើ​មបាន​មេដាយមាស​១​៨​គ្រឿង​ ក្នុង​នោះ​វិ​ញ្ញា​សា​របោក​ចំ​បាប់ទទួល​បាន​៧​គ្រឿង​ វិ​សេស​ក្រុម​កីឡា​បាល់​ទាត់​បុរស​ក៏​ទទួល​បាន​មេដាយមាស​១​គ្រឿង​។​ មេដាយមាស​បាល់​ទាត់​បុរស​នេះ​ អ្នក​គាំ​ទ្រ​វៀត​ណាមរង​ចាំ​អស់​រយៈ​កាល​៦​០​ឆ្នាំ​។​ មុន​នោះ​ ក្រុម​បាល់​ទាត់​នារី​វៀត​ណាមឈ្នះ​ក្រុម​បាល់​ទាត់​នារី​ថៃ​ ដោយ​បង្កើត​ឯ​តទគ្គកម្ម​លើ​កទី​៦​ទទួល​បាន​មេដាយមាស​នៅ​ស៊ី​ហ្គេម​។​

ក្រៅ​ពីក្រុម​កីឡា​បាល់​ទាត់​បុរស​បង្កើត​បាន​ស្នា​ដៃ​ ដោយ​ទទួល​បាន​ពាន​រង្វាន់​ជើង​ឯ​កស៊ី​ហ្គេម​ ក្រោយ​ពីរយៈ​កាល​រង់ចាំ​៦​០​ឆ្នាំ​ បំ​បាត់​នូវ​ការ​"ស្រេកឃ្លាន"មេដាយមាស​របស់​អ្នក​គាំ​ទ្រ​ទូទាំង​ប្រ​ទេស​ ស៊ី​ហ្គេម​៣​០​ នៅ​ទាំង​គូស​បញ្ជា​ក់​ពីការ​រីក​ចម្រើន​របស់​កីឡា​វៀត​ណាម នៅ​ពេល​វិ​ញ្ញា​សា​មួយ​ចំ​នួន​មិន​មែន​ជា​ជំនាញ​ក៏​ទទួល​បាន​មេដាយលើ​កដំបូង​។​ តួយ៉ាង​ដូច​វិ​ញ្ញា​សា​តីនិ្នស វៀត​ណាមទទួល​បាន​មេដាយមាស​១​គ្រឿង​ មេដាយប្រាក់​២​គ្រឿង​សម្រាប់​ខ្លឹម​សារ​ទោល។​ ក្នុង​នោះ​ មាន​ការ​ប្រ​កួត​ប្រ​ជែង​យក​មេដាយមាស​ រវាង​កីឡា​ករ​តី​ន្និសវៀត​ណាម២​រូប​ គឺ​កីឡា​ករ​លីហ្វាង​ណាម និង​កីឡា​ករ​ Danielង្វៀន​។​ លទ្ធ​ផល​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ពេល​កីឡា​ករ​លីហ្វាង​ណាម ឈ្នះ​កីឡា​ករ​ Daniel ដើម្បី​ទទួល​បាន​មេដាយមាស​លើ​កដំបូង​នៃ​វិ​ញ្ញា​សា​តីនិ្នសនៅ​ទី​លាន​ស៊ី​ហ្គេម​។​ សោ​ក​ស្តាយ​សម្រាប់​ខ្លឹម​សារ​ទោលនារី​ នោះគឺកីឡា​ការិ​នី​ Savana ង្វៀន​ ទទួល​បាន​ត្រឹម​តែ​មេដាយប្រាក់​។​

វិ​ញ្ញា​សា​បាល់​បោះ​ក៏​បាន​នាំ​មក​នូវ​ភាព​ភ្ញាក់​ផ្អើល​ដល់​អ្នក​គាំ​ទ្រ​ ជា​លើ​កដំបូង​ទទួល​បាន​មេដាយសំ​រឹទ្ធ២​គ្រឿង​ សម្រាប់​ខ្លឹម​សារ​ ៣​x៣​ និង​ ៥​x៥​។​ នៅ​ខ្លឹម​សារ​ ៣​x៣​ កីឡា​ករ​ឌិញ​ថា​ញ់តឹម ត្រឹង​ឌាំងខ្វា ឌាំងក្វីកៀក​ យឿងក្វីលឹង យក​ឈ្នះ​លើ​ក្រុម​ជម្រើស​ថៃ​ក្នុង​វគ្គ​ប្រ​កួត​ដណ្តើមមេដាយប្រាក់​។​ នៅ​ខ្លឹម​សារ​៥​x៥​, គ្រូ​បង្វឹក​ Kevin Yurkus, របស់​ក្រុម​ជម្រើស​បាល់​បោះ​បុរស​បាន​បន្ថែ​ម​គុណ​ភាព​ឱ្យ​ក្រុម​៣​x៣​, គឺ​ឌិញ​ថា​ញ់សាង​, ឡេហ៊ីវថា​ញ់ វឿងមិញ​អា​ង​។​ល។​ ទើប​យក​ឈ្នះ​លើ​ក្រុម​ជម្រើស​ឥណ្ឌូ​នេស៊ី​ ដោយ​ពិន្ទុ​៨​៥​-៧​១​ ទទួល​បាន​មេដាយសំ​រឹទ្ធ។​

ទន្ទឹម​នឹង​នោះ​ បណ្តា​វិ​ញ្ញា​សា​ជំនាញ​របស់​ក្រុម​កីឡា​វៀត​ណាមក៏​រក្សា​បាន​ភាព​លំ​នឹង​និង​សម្រេច​កម្រិត​ដាក់​ចេញ​។​ តួយ៉ាង​ដូច​វិ​ញ្ញា​សា​បោក​ចំ​បាប់ ក្រុម​វៀត​ណាមដណ្តើ​មបាន​មេដាយមាស​១​២​គ្រឿង​ក្នុង​ចំ​ណោម​១​៤​គ្រឿង​ វិ​ញ្ញា​សា​អត្តពលិកទទួល​បាន​មេដាយមាស​១​៧​គ្រឿង​។​ល។​ ឯ​មេដាយមាស​វិ​ញ្ញា​សា​ហែលទឹក​ ដោយ​ឡែក​កីឡា​ការិ​នី​អា​ញ់វៀង​ ទទួល​បាន​មេដាយមាស​៦​គ្រឿង​ មេដាយសំ​រឹទ្ធ២​គ្រឿង​។​ កីឡា​ការិ​នី​អា​ញ់វៀង​ ត្រូវ​បាន​គណៈ​កម្ម​ការ​គ្រូ​បង្វឹក​ដាក់​កម្រិត​មេដាយមាស​៨​គ្រឿង​ តែ​មិន​បាន​សម្រេច​។​ ថ្វី​បើ​ដូច្នោះ​ មើល​ទៅ​លើ​កាលបរិច្ឆេទ​ប្រ​កួត​នៃ​វិ​ញ្ញា​សា​ហែលទឹក​ ទើប​ឃើញ​ពីការ​ខិត​ខំ​យ៉ាង​ពេញ​ទំ​ហឹង​របស់​កីឡា​ការិ​នី​រូប​នេះ​។​ ម៉ោង​១​៧​និង​៥​នាទី​ កីឡា​ការិ​នី​អា​ញ់វៀង​ ទទួល​បាន​មេដាយមាស​ខ្លឹម​សារ​ចម្ងាយ​២​០​០​ម៉ែ​ត្រ​លក្ខណៈ​ហែលសេរី​ ៤​០​នាទី​ក្រោយ​នាងទទួល​មេដាយមាស​ ខ្លឹម​សារ​ចម្ងាយ​២​០​០​ម៉ែ​ត្រ​ លក្ខណៈ​ហែលភ្ងារ​។​ល។​ ទោះ​បី​យ៉ាង​ណាក៏​ដោយ​ អា​ញ់វៀង​ គឺ​ជា​កីឡា​ការិ​នី​តែ​ម្នាក់​គត់ដែល​ទទួល​បាន​មេដាយមាស​ដល់​ទៅ​៦​គ្រឿង​នៅ​ស៊ី​ហ្គេម​៣​០​។​

ព្រឹត្តិ​ការ​ណ៍​ស៊ី​ហ្គេម​លើ​កទី​៣​០​បញ្ចប់​ដោយ​ជោគ​ជ័យ​ គឺ​ជា​ការ​បោះ​ជំហាន​មួយ​ដ៏​មាន​អត្ថ​ន័យ​ដើម្បី​ក្រុម​កីឡា​វៀត​ណាមទទួល​បាន​ភាព​ជោគ​ជ័យ​ជា​ង​ទៀ​ត​ ពេល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ស៊ី​ហ្គេម​លើ​កទី​៣​១​ នៅ​ឆ្នាំ​២​០​២​១​៕

ហាថា​ញ់-មុនី

ចែករំលែកអត្ថបទ