ពានរង្វាន់ប្រណាំងទូក-ងប្រពៃណី លើកទី១៧ ឆ្នាំ២០១៩ នៅស្រុកឡុងភូ ខេត្តសុកត្រាំង នៅដងព្រែកហ៊ឹងថាញ់ ភូមិតឹងគ្វីA ឃុំតឹងហ៊ឹង ទើបតែបញ្ចប់។ នេះគឺជាចង្កោមព្រឹត្តិការណ៍សំដៅអំណរពិធីបុណ្យអកអំបុក–ប្រណាំងទូក-ង សុកត្រាំងលើកទីIV តំបន់វាលរាបទន្លេគឺវឡុងឆ្នាំ ២០១៩។ ពិធីប្រណាំង មានទូក-ងចូលរួមចំនួន១០ មកពីស្រុកមីទូ មីស្វៀង ចូវថាញ់ ក្រុងសុកត្រាំង និងទូក-ងម្ចាស់ផ្ទះស្រុកឡុងភូ ចម្ងាយខ្សែទឹក១.២០០ម៉ែត្រ។

លោកង្វៀនថាញ់ហ៊ុង លេខាគណៈកម្មាធិការបក្សស្រុកឡុងភូ ជូនពានរង្វាន់ដល់ទូក-ងជាប់លេខ១។
ទូក-ងនីមួយៗចូលរួមប្រណាំងយ៉ាងស្វាហាប់ ប្តូរផ្តាច់និងគួរឱ្យចាប់អារម្មណ៍ បានទាក់ទាញទស្សនិកជនរាប់ពាន់នាក់មកទស្សនា។ ក្រោយពីប្រណាំងរយៈពេលជាង៥ម៉ោង ទូក-ង វត្តជ្រោយទឹមចាស់ ក្រុងសុកត្រាំង ជាប់លេខ១ (ទទួលបានប្រាក់រង្វាន់២០លានដុង); លេខ២ ទូក-ងវត្តសង្កែ (ទទួលបានប្រាក់រង្វាន់១២លានដុង) លេខ៣ទូក-ងវត្តដៃតាសួសនិង លេខ៤ បានទៅលើទូក-ង វត្តស្រឡូង៕
លីធាន-លីសៀ