21/10/2019 - 16:19

បង​ថា​ច់​តារា​ សិល្ប​ករ​មួយ​រូប​ពោរ​ពេញ​ដោយ​ទេព​កោ​សល្យ​

ក្នុង​សិល្បៈ​យូរ​កេរនិង​របាំ​ តួ​យក្ស គឺ​ជា​តួ​កាច​និង​ពិបាក​សម្តែ​ង​បំ​ផុត​ ប៉ុន្តែ​ចំ​ពោះ​បង​តារា​ នោះ​គឺ​តួ​សម្តែ​ង​ដែល​បង​ចូល​ចិត្ត​បំ​ផុត​។​

  ពេល​ទៅ​សម្តែ​ង​នៅ​ក្នុង​និង​ក្រៅ​ប្រ​ទេស​ បង​ថា​ច់​តារា​បាន​ធ្វើ​សមុច្ច័យវត្ថុ​តាំង​ដើម្បី​ដាក់​តម្កល់​នៅ​ផ្ទះ​របស់​ខ្លួន​។​

បច្ចុប្បន្ន​ នៅ​ក្រុម​សិល្បៈ​ខ្មែរ​ខេត្ត​សុក​ត្រាំង​ បង​តារា​ ជា​អ្នក​សម្តែ​ង​បាន​ល្អ​បំ​ផុត​តួ​យក្ស និង​តួ​កាច​ដទៃ​ៗ​ទៀ​ត​។​

  ថា​ច់​តារា​កើត​និង​ធំ​ដឹង​ក្តី​ក្នុង​គ្រួ​សារ​មាន​៤​ជំនាន់ផ្សា​រភ្ជាប់​នឹង​សិល្បៈ​ល្ខោ​ន​យូរ​កេរ។​ ឱពុក​បង​ ជា​សិល្ប​ករ​ឆ្នើម​ឈ្មោះ​សើុងវង់​ ម្តាយ​ជា​នាដការិ​នី​ក្រុម​សិល្បៈ​ខ្មែរ​ខេត្ត​សុក​ត្រាំង​។​ តាំង​ពី​តូច បង​បាន​ឱពុក​ម្តាយ​បង្រៀន​សិល្បៈ​យូរ​កេរ ហេតុ​នោះ​កាល​រៀន​បឋម​សិក្សា​ បង​បាន​សម្ដែង​តួ​យក្សក្នុង​កម្ម​វិ​ធី​កុមារ​ភាសា​ខ្មែរ​ចាក់​ផ្សា​យ​លើ​ទូរ​ទស្សន៍​សុក​ត្រាំង​និង​VTV។​ ដោយ​បាន​ទៅ​តាម​ឱពុក​ម្តាយ​សម្តែ​ង​ជា​រឿយ​ៗ​ ម្ល៉ោះ​ហើយ​ តារា​មាន​បទ​ពិសោ​ធ​ន៍​ច្រើន​។​

សម្តែ​ង​តួ​យក្សក្នុង​ឈុត​” ព្រះ​រាម ព្រះ​លក្ខណ៍​” បង​តារា​ទទួល​បាន​មេ​ដាយ​មាស​ក្នុង​សមោសរ​

សិល្បៈ​ល្ខោ​ន​យូរ​កេរខ្មែរ​ណាមបូ​ នៅ​សុក​ត្រាំង​កាល​ពី​ឆ្នាំ​២​០​១​៣​។​

ឆ្នាំ​២​០​០​០​ ពេល​បាន​ជម្រើស​ចូល​ក្រប​ខណ្ឌ​ ក្រុម​សិល្បៈ​ខ្មែរ​សុក​ត្រាំង​ តារា​បាន​ប្រ​គល់​ឱ្យ​សម្តែ​ង​តួ​យក្ស។​ ពេល​ឃើញ​បង​មាន​ទេព​កោ​សល្យ​សម្តែ​ង​តួ​យក្ស មាន​សុខ​ភាព​ល្អ​ ហេតុ​នោះ​ប្រ​ធាន​ក្រុម​បាន​ប្រ​គល់​ឲ្យ​បង​សម្តែ​ង​តួ​កាច​ក្នុង​រឿង​ផ្សេង​ៗ​។​ បង​តារា​ បាន​ឱ្យ​ដឹង​៖” ទស្សនិក​ជន​ជួប​ខ្ញុំ​ តែ​ងសួរ​ថា​ខ្ញុំ​ស្លូត​យ៉ាង​នេះ​ ហេតុ​ម្តេចសម្តែ​ង​តួ​កាច​ទៅ​វិ​ញ។​ ខ្ញុំ​ចេះ​តែ​ឆ្លើ​យ​ ដោះ​ស្រាយ​ថា​ពី​ព្រោះ​ខ្ញុំ​ចូល​ចិត្ត​ ហើយ​នេះ​ក៏​ជា​ភព្វព្រេង​របស់​អ្នក​សិល្បៈ​ដែរ​។​ តួ​យក្សក្នុង​ល្ខោ​ន​យូរ​កេរសំ​ខាន់​គឺ​ធ្វើ​មុខ​ធ្វើ​មាត់​ ហើយ​ត្រូវ​ចេះ​បៀមចង្កោមធ្មិញ​ឱ្យ​ជា​ប់ បើ​មិន​ដូច្នោះ​ទេ ពេល​និយាយ​ឬ​ច្រៀង​ចង្កោមនឹង​ធ្លាក់​ចេញ​ពី​មាត់​។​ ពិសេស​ តួ​យក្សត្រ​ូវ​បញ្ចេញ​កាយ​វិ​ការ​ជា​បន្ត​បន្ទាប់​ខុស​ពី​តួ​សម្តែ​ង​ផ្សេង​ៗ​ ហេតុ​នោះ​ទាមទា​រអ្នក​សម្តែ​ង​ត្រូវ​មាន​សុខ​ភាព​ល្អ​ និង​មាន​ទេព​កោ​សល្យ​ខាង​បញ្ចេញ​កាយ​វិ​ការ​។​ ម៉្យាង​ទៀ​ត​តួ​យក្សតែ​ងពាក់​ក្បាល​មកុដ​ មិន​ធ្លាប់​ងាយ​នឹង​ថប់ដង្ហើម​ និង​សន្លប់​ណាស់​ ប្រ​សិនគ្មាន​សុខ​ភាព​ល្អ​។​ លើ​ក្បាល​មកុដ​គេច​ោះ​ រន្តភ្នែក​ ពេល​ពាក់​ចូល​ពិបាក​មើល​ទៅ​មុខ​ណាស់​ ហេតុ​នោះ​ ពេល​សម្តែ​ង​យើង​ត្រូវ​ចំ​ណាំទិស​”។​ ក្រៅ​ពី​សម្តែ​ង​ បង​តារា​នៅ​ទាំង​បាន​សាលា​មធ្យម​សិក្សា​វប្ប​ធម៌​ សិល្បៈ​អញ្ជើញ​ទៅ​បង្រៀន​ខាង​ជំនាញ​ដើរ​តួ​កាច​ និង​តួ​យក្សជូន​ថ្នាក់​បឋម​សិក្សា​សិល្បៈ​យូរ​កេរ។​ កាល​ពី​ឆ្នាំ​២​០​១​៣​ សម្តែ​ង​តួ​យក្សក្នុង​ឈុត​” ព្រះ​រាមព្រះ​លក្ខណ៍​” បង​ទទួល​បាន​មេ​ដាយ​មាស​ក្នុង​សមោសរ​សិល្បៈ​ល្ខោ​ន​យូរ​កេរខ្មែរ​ណាមបូ​ លើ​កទី​២​នៅ​សុក​ត្រាំង​។​

 បង​ថា​ច់​ចំ​រើន​ ប្រ​ធាន​ក្រុម​សិល្បៈ​ខ្មែរ​ខេត្ត​សុក​ត្រាំង​ ឲ្យ​តម្លៃ​៖ “ សិល្ប​ករ​ថា​ច់​តារា​ មាន​លក្ខណៈ​សម្តែ​ង​ពិសេស​ដោយ​ឡែក​ បង​ស៊ូ​ទ្រាំ​លំ​បាក​សិក្សា​ស្វែង​យល់​ ជា​សិល្ប​ករ​ក្មេង​មាន​ទេព​កោ​សល្យ​ មាន​អនា​គត​រីក​ចម្រើន​របស់​ក្រុម​។​ មិន​ត្រឹម​សម្តែ​ង​បាន​ល្អ​ តារា​នៅ​ទាំង​ចេះ​ឧប​ករណ៍​ភ្លេង​ប្រ​ពៃណី​ ភ្លេង​សម័យ​ទៀ​ត​ផង​”៕          

                                         លីធាន​-សុផន

ចែករំលែកអត្ថបទ