បទយកការណ៍៖ លីធាន-ពេជ្រសឿន
សែនដូនតា ជាពិធីបុណ្យប្រពៃណីដ៏ធំមួយក្នុងចំណោមពិធីបុណ្យប្រពៃណីដ៏ធំផ្សេងៗទៀតរបស់ជនរួមជាតិខ្មែរណាមបូ មានដូចជាបុណ្យចូលឆ្នាំថ្មី បុណ្យអកអំបុកជាដើម។ សែនដូនតា ជាពិធីបុណ្យមួយមានអត្ថន័យយ៉ាងជ្រាលជ្រៅ សម្ដែងពីកត្តញ្ញូតាធម៌របស់កូនចៅគោរពដឹងគុណចំពោះលោកអ្នកដែលមានគុណ និងឧទ្ទិសបុណ្យកុសលជូនដល់បុព្វការីជនដែលបានចែកឋានទៅកាន់លោកខាងមុខ។ ខាងក្រោមនេះ គឺជារូបភាពមួយចំនួននៃពិធីបុណ្យសែនដូនតា ដែលអ្នកយកព័ត៌មានកាសែតកឹងធើភាសាខ្មែរធ្វើការកត់ត្រានៅខេត្តសុកត្រាំង។
ពិធីកាន់បិណ្ឌ តែងបានមាមីងខ្មែរប្រារព្ធធ្វើក្នុងវត្តចំនួន១៤ថ្ងៃ ចាប់ពីថ្ងៃ១រោចរហូតដល់ថ្ងៃ១៤រោច ខែភទ្របទ ។
វេរភត្តប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសកុសលបុណ្យជូនដល់បុព្វការីជនដែលបានចែកឋាន។
ក្នុងឱកាសកាន់បិណ្ឌចំនួន១៤ថ្ងៃនេះ មុនពេលអរុណោទ័យភ្លឺស្រាងៗ មាមីងយកបាយ នំ ផ្លែឈើជាដើមទៅវត្តបោះបាយបិណ្ឌ។
ថ្ងៃបុណ្យសែនដូនតា មាមីងតែងរៀបចំបាយស្ពកសែនដល់ជីដូន
ជីតា បុព្វការីជនដែលបានចែកឋាន។
សែនបាយស្ពករួច មាមីងប្រារព្ធពិធីជូនដូនតា មានដាក់អង្ករ អំបិល បង្អែមនិងចំអាបជាដើមក្នុងកូនសំពៅបណ្ដែតទៅតាមខ្សែទឹកព្រែក ទន្លេ និងស្ទឹង ជូនដូនតាទៅស្រុកវិញ។