មកកាន់ភូមិដែលមានជនរួមជាតិភាគតិចរស់នៅកុះកររបស់ស្រុកត្រឹងដេ (ខេត្តសុកត្រាំង) យើងខ្ញុំអាចដឹងបានពីភាពវិវឌ្ឍន៍នៃមុខមាត់ជនបទសព្វថ្ងៃ។ ភាពរីកចម្រើនទាំងនោះ ក៏មានការរួមចំណែកយ៉ាងធំធេងរបស់អ្នកមានប្រជាប្រិយភាព ក្នុងការចលនាជួយគ្នាអភិវឌ្ឍសេដ្ឋកិច្ច លុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ រួមកម្លាំងកសាងជនបទថ្មីផងដែរ។
លោកត្រឹងលីវ (ឈរទីពីរខាងឆ្វេង) ជាអ្នកមានប្រជាប្រិយភាពនៅភូមិបឹងទ្រៀក ឃុំលីវទូ ស្រុកត្រឹងដេ។
តួយ៉ាងដូចលោកសើុងណាត គឺជាអ្នកមានប្រជាប្រិយភាពភូមិតីបញឹក ឃុំវៀងអាង (ស្រុកត្រឹងដេ) គាត់គឺជាគំរូឈានមុខរៀងរាល់ការចលនានៅភូមិភាគ និងដាស់តឿនកូនចៅអនុវត្តល្អផ្នត់រស់នៅវប្បធម៌ ខ្នះខ្នែងរៀនសូត្រ ពលកម្មផលិត។ ព្រមទាំងចលនា ផ្សព្វផ្សាយឲ្យប្រជាជនចូលរួមជីកស្ដារប្រឡាយរាយរង ជួយឧបត្ថម្ភមនុស្សចាស់គ្មានទីពឹង និងជូនអំណោយដល់សិស្សក្រីក្រសង្វាតរៀនសូត្រ សរុបទឹកប្រាក់ជិត១០០លានដុង។
ដើម្បីផលិតកម្មធានាសម្រេចបានផលចំណេញ លោកសើុងណាត បានចលនាប្រជាជនចូលរួមទម្រង់ធានាទិញផលិតផល។ សព្វថ្ងៃ ទូទាំងឃុំវៀងអាង មានផ្ទៃដីផលិតស្រូវគុណភាពខ្ពស់ប្រហែល៨០% ផ្ដល់ប្រាក់ចំណូលខ្ពស់ជូនប្រជាជនរាប់រយគ្រួសារ។
រីឯនៅភូមិតាអ៊ុង ឃុំវៀងប៊ិញ មានលោកថាច់សយ អ្នកមានប្រជាប្រិយភាព តែងបានមាមីងទំនុកចិត្តយ៉ាងខ្លាំង។ ផ្ដើមពីបទពិសោធន៍ក្រោយរយៈពេល២៥ឆ្នាំបំពេញការងាររដ្ឋ ធ្លាប់ឆ្លងកាត់តំណែងជាច្រើនផ្សេងៗគ្នា លោកថាច់សយ បានអនុវត្តយ៉ាងប៉ិនប្រសប់នូវវិធានការចលនា ផ្សព្វផ្សាយដើម្បីប្រជាជនអនុវត្តល្អនូវគោលការណ៍របស់បក្ស គោលនយោបាយច្បាប់របស់រដ្ឋ ខ្នះខ្នែងចលនាមាមីងរួមកម្លាំងកសាងភូមិស្រុក។
មិនត្រឹមតែចលនាប្រជាជនកសាងស្ពាន ផ្លូវថ្នល់ប៉ុណ្ណោះទេ លោកថាច់សយ នៅទាំងជាគំរូល្អក្នុងចលនាជួយគ្នាអភិវឌ្ឍសេដ្ឋកិច្ច លុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រនៅឃុំវៀងប៊ិញ។ គាត់ជួយមាមីងក្រីក្រដែលគ្មានទុនផលិតដោយរបៀបលក់ជឿកូនជ្រូក ដើម្បីមាមីងមានប្រភពសម្រាប់វិនិយោគ។ លោកថាច់សយ ឈានមុខក្នុងចលនាពង្រីកហ្វូងគោទឹកដោះនៅភូមិភាគ។ សព្វថ្ងៃ គ្រួសាររបស់លោក កំពុងចិញ្ចឹមគោទឹកដោះ១០ក្បាល និងគោបង្កាត់ស៊ីន១០ក្បាល មានគោ៥ក្បាល កំពុងផ្តល់ទឹកដោះ ប្រមូលផលបានប្រហែល៥០គីឡូក្រាមរៀងរាល់ថ្ងៃ ចំណេញជាង១០លានដុង/ខែ។
រីឯនៅភូមិបឹងទ្រៀក ឃុំលីវទូឯណោះវិញ លោកត្រឹងលីវ ទោះបីមានវ័យ៧៥ឆ្នាំក៏ពិតមែន ប៉ុន្តែគាត់នៅតែខ្នះខ្នែងចូលរួមការងារសប្បុរសធម៌។ ជាមួយនឹងតួនាទីជាអ្នកមានប្រជាប្រិយភាពនៅភូមិភាគ គាត់បានចលនាពន្យល់ ដោះស្រាយឲ្យប្រជាជនបានយល់ដឹង ស្ម័គ្រចិត្តបរិច្ចាគដីធ្វើផ្លូវថ្នល់និងកសាងសំណង់បម្រើផលប្រយោជន៍សាធារណៈ។
លោកត្រឹងក្វឹកអាង ប្រធានការិយាល័យជនជាតិស្រុកត្រឹងដេ វាយតម្លៃ៖ “ប៉ុន្មានឆ្នាំកន្លង អ្នកមានប្រជាប្រិយភាពក្នុងជនរួមជាតិភាគតិច បានពង្រីកល្អតួនាទីជាស្ពានតភ្ជាប់រវាងបក្ស រដ្ឋអំណាចនិងរណសិរ្សមាតុភូមិគ្រប់លំដាប់ថ្នាក់។ អ្នកមានប្រជាប្រិយភាព ពិតជាបុគ្គលគំរូសម្រាប់មាមីងរៀនសូត្រនិងយកតម្រាប់តាម”៕
យោងតាម http://baodantoc.com.vn ប្រែ៖ ថាច់ធី