10/06/2019 - 17:02

រួម​កម្លាំង​ក​សាង​ជន​បទ​ថ្មី

វរ​សេនីយ៍​ឯក​បម្រុង​ យឿង​វ៉ាន់​បៀន​ ស្នង​ការ​ន​យោ​បាយ​នៃ​គណៈ​បញ្ជា​ការ​ដ្ឋាន​យោ​ធា​​ស្រុក​មី​ទូ​ ខេត្ត​សុក​ត្រាំង​ ឲ្យ​ដឹង​៖ រៀង​រាល់​ឆ្នាំ  ពេល​ហ្វឹក​ហ្វឺន​កង​ប្រ​ជា​ស្វ័យ​ត្រាណ​​និង​កម្លាំង​ចលនា​បម្រុង​ម្តង​ៗ​ គណៈ​បញ្ជា​ការ​ដ្ឋាន​យោ​ធា​ស្រុក​ បាន​សហ​ការ​ជា​មួយ​គណៈ​ ផ្នែក​អង្គ​ការ​ម​ហា​ជន​ដែល​ពាក់​ព័ន្ធ​ និង​ភូមិ​ភាគ​នា​នា​ រៀប​ចំ​ចេញ​ដំ​ណើរ​ប្រតិ​បត្តិ​ការ​ក្រៅ​បន្ទាយ​​ អ​នុ​វត្ត​ការ​ងារ​ប្រ​ជា​ចល​នា​។  ឆ្លង​តាម​រយៈ​នោះ ពង្រីក​ប្រ​វេ​ណី​សាម​គ្គី​រវាង​កង​ទ័ព​-ប្រ​​ជា​ជន​ ផ្សព្វ​ផ្សាយ​អប់​រំ​កម្មា​ភិ​បាល​ យុទ្ធ​ជន​ក្នុង​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ជ្រាប​ច្បាស់​ពី​ប្រ​ពៃ​ណី ​បដិ​វត្តន៍ក្នុង​បុព្វ​ហេតុ​ ត​ស៊ូ​រំ​ដោះ​ជាតិ​ ឯក​ភាព​ទឹក​ដី​របស់​ប្រ​ជា​ជន​និង​កង​ទ័ព​។ ទន្ទឹម​នឹង​នោះ ​ចលនា​ប្រ​ជា​ជន​លើក​កម្ពស់​ស្មារ​តី​ភ្ញាក់​រ​លឹក​ក្នុង​ការ​ការ​ពារ​បរិ​ស្ថាន​ អនុ​វត្ត​ល្អ​នូវ​ចលនា​ “កង​ទ័ព​រួម​កម្លាំង​កសាង​ជន​បទ​ថ្មី”។ល។​

ខាង​ក្រោម​នេះ ​គឺជា​រូប​ភាព​មួយ​ចំ​នួន​ដែល​អ្នក​យក​ព័ត៌​មាន​កា​សែតកឹង​ធើ​ភា​សា​ខ្មែរ​ បាន​កត់​សម្គាល់​ ខណៈ​ពេល​កង​កម្លាំង​ប្រ​ដាប់​អា​វុធស្រុក​មី​​ទូ​ រួម​កម្លាំង​ក​សាង​ជន​បទ​ថ្មី​  នៅ​ឃុំ​ធ្វឹង​​ហ៊ឹង តំ​បន់​មាន​ជន​រួមជាតិ​ខ្មែរ​រស់​នៅ​ជិត​៦០%​។                                  យ្វី​អាញ់​-លី​សៀ

​  គណៈ​បញ្ជា​ការ​យោ​ធា​ស្រុក​ សហ​ការ​ជា​មួយ​មន្ទីរ​ពេទ្យ​យោ​ធា​-ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង​ ពិ​និត្យ​ជំ​ងឺ​ ផ្តល់​ថ្នាំ​ដោយ​ឥត​គិត​ថ្លៃ​ ជូន​គ្រួ​សារ​គោល​ន​យោ​បាយ​និង​ប្រ​ជា​ជន​ក្រី​ក្រ​ជាង​៥០០​គ្រួ​សារ​។

  កម្មា​ភិ​បាល​ យុទ្ធ​ជន​នៃ​គណៈ​បញ្ជា​ការ​ដ្ឋាន​យោ​ធា​ស្រុក​មី​ទូ​ កាប់​ឆ្ការ​ ស្មៅ​ព្រៅ​តាម​ដង​ផ្លូវគមនា​គមន៍​ជន​បទ​មាន​ប្រ​វែង​ជាង​១៥​គី​ឡូម៉ែ​ត្រ​។​

  កម្មាភិបាល យុទ្ធជននៃគណៈបញ្ជាការដ្ឋានយោធាស្រុកមីទូ ជួសជុលបង្កើនកម្រិតទីធ្លាខាងមុខផ្ទះជូនគ្រួសារគោលនយោបាយ។

  កម្មាភិបាល យុទ្ធជននិងប្រជាជនស្រុកមីទូ ជួសជុលផ្លូវបេតុងនៅតាមដងផ្លូវគមនាគមន៍ជនបទដោយមានប្រវែងជាង១០គីឡូម៉ែត្រ។

 

ចែករំលែកអត្ថបទ