គណៈចង្អុលការ "តេតកងទ័ព-ប្រជាជន" ខេត្តសុកត្រាំង ទើបរៀបចំពិធីបូកសរុបនូវសកម្មភាព "តេតកងទ័ព-ប្រជាជន" ឆ្នាំ២០១៩ នៅឃុំវិញហ៊ីប ក្រុងវិញចូវ។ តាមប្រសាសន៍វរសេនីយ៍ឯក ឌោតៀងសី ស្នងការនយោបាយនៃបញ្ជាការដ្ឋានយោធាខេត្តសុកត្រាំង សរុបថវិកាសម្រាប់សកម្មភាព"តេតកងទ័ព-ប្រជាជន" ឆ្នាំ២០១៩ នៅឃុំវិញហ៊ីប ក្រុងវិញចូវ គឺជាង៥,៨ពាន់លានដុង ដើម្បីអនុវត្តការកសាងនូវសំណង់សាធារណៈមួយចំនួន ដូចជា៖ កាប់ឆ្ការព្រៃស៊ុមទ្រុម ទប់ចិញ្ចើមផ្លូវជនបទ លើកធារផ្ទះ ជួសជុលផ្ទះជូនគ្រួសារគោលនយោបាយ និងគ្រួសារក្រីក្រ; ទប់ជើងស្ពាន និងធ្វើទ្វាររបងជូនគ្រួសារប្រជាជន; កសាងនិងប្រគល់ស្ពានបេតុង២ខ្សែ; សួរសុខទុក្ខនិងជូនអំណោយ៥៨៤ចំណែកដល់វីរមាតាវៀតណាម គ្រួសារស្ថិតក្នុងក្របខ័ណ្ឌគោលនយោបាយ គ្រួសារមានសគុណចំពោះបដិវត្តន៍ គ្រួសារក្រីក្រ; ប្រគល់ផ្ទះឧបការគុណ ផ្ទះមេត្តាធម៌ ផ្ទះមនោសញ្ចេតនាមិត្តរួមកង និងផ្ទះមហាសាមគ្គីចំនួន២៤ខ្នង; ពិនិត្យជំងឺ និងផ្ដល់ឱសថដោយឥតគិតថ្លៃដល់អ្នកជំងឺចំនួន២០៥លើកនាក់; ជូនកង់ចំនួន២៥គ្រឿង និងអាហារូបករណ៍ចំនួន៥០ចំណែកដល់សិស្សក្រីក្រឆ្លងកាត់លំបាក សង្វាតរៀនសូត្រ។
ខាងក្រោយនេះ គឺជារូបភាពមួយចំនួនដែលអ្នកយកព័ត៌មានកាសែតកឹងធើភាសាខ្មែរ បានកត់សម្គាល់នូវសកម្មភាព "តេតកងទ័ព-ប្រជាជន" ឆ្នាំ២០១៩ នៅឃុំវិញហ៊ីប។
លីធាន-វិមាន
គណៈចង្អុលការ "តេតកងទ័ព-ប្រជាជន" ជូនអំណោយដល់គ្រួសារស្ថិតក្នុងក្របខ័ណ្ឌគោល នយោបាយនៅឃុំវិញហ៊ីប។
គណៈចង្អុលការ"តេតកងទ័ព-ប្រជាជន" ខេត្តសុកត្រាំងធ្វើពិធីប្រគល់ផ្ទះនិងជូនអំណោយដល់គ្រួសារស្ថិតក្នុងក្របខ័ណ្ឌគោលនយោបាយ។
កម្លាំងប្រដាប់អាវុធចូលរួមកាប់ឆ្ការព្រៃស៊ុមទ្រុម តាមសងខាងដងផ្លូវគមនាគមន៍ជនបទនៅឃុំវិញហ៊ីប។
ពិធីកាត់ខ្សែបូសម្ពោធផ្លូវគមនាគមន៍ជនបទ និងស្ពានឌាំងវ៉ាន់ដុង នៅភូមិតឹងថាញ់ A ឃុំវិញហ៊ីប។
គណៈចង្អុលការ "តេតកងទ័ព-ប្រជាជន", ចាត់ចែងពិនិត្យជំងឺ
និងផ្ដល់ឱសថដោយឥតគិតថ្លៃដល់អ្នកជំងឺក្រីក្រនៅឃុំវិញហ៊ីប។