18/12/2018 - 10:16

ភូមិ​វប្ប​ធម៌​-ទេស​ចរណ៍​ខ្មែរ​ត្រា​វិញ

ខេត្ត​ត្រា​វិញ​ ទើប​ផ្សព្វ​ផ្សាយ​គម្រោង​ភូមិ​វប្ប​ធម៌​-​ទេស​ចរណ៍​ខ្មែរ​ (គម្រោង) ស​រុប​ទុន វិ​និ​យោគ​២៥,៨ ពាន់​លាន​ដុង​។  ក្នុង​នោះ ថ​វិ​កា​ខេត្ត​វិ​និ​យោគ​ចំ​នួន​៨​ពាន់​លាន​ដុង​ ក្រៅ​ពី​នោះ  កៀរ​គរ​ពី​ប្រ​ភព​ទុន​សង្គ​មូ​ប​នី​យ​កម្ម​ អនុ​វត្ត​ចាប់​ពី​ឆ្នាំ​២០១៨-​២០២០​។ គម្រោង​ក​សាង​នៅ​សង្កាត់​៨  ក្រុង​ត្រា​វិញ​ និង​ឃុំ​លឿង​ហ្វា ស្រុក​ចូវ​ថាញ់​ ដោយ​មាន​មណ្ឌល​សំ​​ខាន់​ៗ​ចំ​នួន​៧ ដូច​៖ គូ​ស្រះ​ស្រី វត្ត​អង្គ​រ​រាជ​បុ​រី​ (អង្គ)​ សារ​មន្ទីរ​វប្ប​ធម៌​ខ្មែរ​ខេត្ត​ត្រា​វិញ​ សា​លា​មធ្យម​សិក្សា​បា​លី​-ខ្មែរ​ខេត្ត​ត្រា​វិញ​ ភូមិ​វប្ប​ធម៌​ខ្មែរ-វត្ត​ពោ​ធិ​វង្ស(ទ័ព​ថ្ម)-កេរ​ដំ​ណែល​អុក​អែវ​ ចំ​ណត​រថ​​យន្ត​​ ផ្សារ​រា​ត្រី​។

អ្នក​យក​ព័ត៌​មាន​កា​សែត​កឹង​ធើ​ភា​សា​ខ្មែរ ឧទ្ទេស​នាម​កម្រង​រូប​ភាព​មួយ​ចំ​នួន​ក្នុង​ឱ​កាស​ខេត្ត​ត្រា​វិញ  បើក​ដំ​ណើរ​ការ​ទាញ​យក​ផល​ ភូមិ​វប្ប​ធម៌ ទេស​ចរណ៍​ខ្មែរ​ខេត្ត​ត្រា​វិញ​  នេះ​គឺ​ជា​ផ្នែក​សំ​ណង់​មួយ​ក្នុង​ចំ​ណោម​សំ​ណង់​ដំ​បូង​​បង្អស់​របស់​គម្រោង។

រូប​ថតៈ ស៊ឺន​ម៉ា​ល័យ-​មុ​នី

ផ្ទាំង​គំ​នូរ​ជា​លក្ខណៈ​វប្ប​ធម៌​ខ្មែរ​ ចំ​ណុច​ថ្មី​នៃ​ទេស​ចរណ៍​ត្រា​វិញ នៅ​ភូមិ​បារ​ស្រែ ឃុំ​លឿង​ហ្វា ស្រុក​ចូវ​ថាញ់ ។

រ​បាំ​ឆៃ​យុ​ាំ ជា​លក្ខណ​ពិ​សេស​នៃ​វប្ប​ធម៌​ខ្មែរ​ សម្តែង​បម្រើ​ទស្ស​និក​ជន​នៅ​ភូមិ​វប្ប​ធម៌​ខ្មែរ​។

ប្រ​គំ​ភ្លេង​ប្រ​ពៃ​ណី​នៅភូមិ​វប្ប​ធម៌​ខ្មែរ​។

ភ្ញៀវ​ទេស​ចរ​អន្តរ​ជាតិ​ ចូល​រួម​រាំ​រ​បាំ​ខ្មែរ​នៅ​ភូមិ​វប្ប​ធម៌​ខ្មែរ​។

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ខេត្ត​ត្រា​វិញ​