18/12/2018 - 10:16

រក្សា​សន្តិ​សុខ​សណ្ដាប់​ធ្នាប់​នៅ​ភូមិ​ភាគ

មុន​នេះ ស្ថាន​ភាព​សន្ដិ​សុខ​សណ្ដាប់​ធ្នាប់​នៅ​អនុ​សង្កាត់​ទី​៤ សង្កាត់​ទី​៨​ ក្រុង​ត្រា​វិញ ខេត្ត​ត្រា​វិញ មាន​ភាព​ស្មុគ​ស្មាញ​ដោយ​សារ​បាប​គ្រោះ​ ដូច​៖ ផ្ដុំ​គ្នា​ផឹក​ស៊ី​យប់​ជ្រៅ​ លេង​ល្បែង​សី​ុសង​ ឆក់​ប្លន់​ទ្រព្យ​សម្បត្តិ​។ល។ ប៉ុន្តែ​សព្វ​ថ្ងៃ​ស្ថាន​ភាព​សន្តិ​សុខ​សណ្ដាប់​ធ្នាប់​នៅ​ទី​នេះ​មាន​ភាព​លំ​នឹង​ជា​បណ្ដើរ​ៗ ប្រ​ជា​ជន​បាន​រួម​កម្លាំង​គ្នា​គិត​គូរ​ការ​ពារ​ភូមិ​ស្រុក​ជា​ដើម​។

កង​ប្រ​ជា​ការ​ពារ​ក្រុង​ដើរ​ល្បាត​រក្សា​សន្តិ​សុខ​សណ្ដាប់​ធ្នាប់​នៅ​ភូមិ​ភាគ​។

អ​នុ​សង្កាត់​ទី​៤ សង្កាត់​ទី៨ មាន​ជន​រួម​ជាតិ​ខ្មែរ​ចំ​នួន​៥៩,៣០​% រស់​នៅ​សំ​ខាន់​គឺ​ធ្វើ​ការ​ងារ​ឈ្នួល​និង​លក់​ដូរ​កំ​ប៉ិក​កំ​ប៉ុក​។ អា​ស្រ័យ​មា​មីង​គិត​តែ​ធើ្វ​ការ​​រក​ស៊ី ម៉្លោះ​ហើយ​តិច​មាន​ឱ​កាស​បង្ខិត​ជិត​និង​យល់​ច្បាស់​លាស់​នូវ​គោល​ន​យោ​បាយ​របស់​បក្ស​  ច្បាប់​របស់​រដ្ឋ​។ អ្នក​ស្រី​ថាច់​ធី​ផា​ លេ​ខា​សា​ខា​បក្ស​ និង​ជា​ប្រ​ធាន​អនុ​សង្កាត់​ទី​៤​ ឲ្យ​ដឹង​៖ មុន​នេះ នៅ​លើ​ភូមិ​សាស្រ្ត​អនុ​សង្កាត់​ទី​៤​ ពិ​សេស​គឺ​នៅ​ឱ​កាស​បុណ្យ​​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​ខ្មែ​រ បុណ្យ​អក​អំ​បុក​ជា​ដើម​។ តែង​កើត​មាន​ករណី​ឆក់​ប្លន់​ទ្រព្យ​សម្បត្តិ​ លេង​ល្បែង​​ស៊ី​សង ផ្ដុំ​គ្នា​ស៊ី​ផឹក​។ល។ បង្ក​ឲ្យ​ខូច​សន្តិ​សុខ​សណ្ដាប់​ធ្នាប់​។ ចំ​ពោះ​មុខ​ស្ថាន​ភាព​​ទាំង​នេះ កង​ប្រ​ជា​ការ​ពារ​ក្រុង​របស់​អនុ​សង្កាត់​ បាន​ដើរ​ល្បាត​នៅ​កន្លែង​ដែល​ច្រើន​​កើត​មាន​ករណី​បាប​គ្រោះ​សង្កម​។ ទន្ទឹម​នឹង​​នោះ ភូមិ​ភាគ​ក៏​បាន​សហ​ការ​ជា​មួយ​នគរ​បាល រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​សង្កាត់​​ទី​៨ រួម​នឹង​គណៈ​  ផ្នែក  អង្គ​ការ​នា​នា​​​ពង្រឹង​លើក​កម្ពស់​គុណ​ភាព​ស​កម្ម​ភាព​របស់​ក្រុម​ស្វ័យ​គ្រប់​គ្រង​ចំ​នួន​៥ កង​ប្រ​ជា​ការ​ពារ​ក្រុង​​ ១ និង​កង​ប្រ​ជា​ស្វ័យ​ត្រាណ​១ ដើម្បី​ជំ​នួយ​កង​កម្លាំង​នគរ​បាល​សង្កាត់​ដើរ​ល្បាត​រក្សា​សន្តិ​សុខ​សណ្ដាប់​ធ្នាប់​នៅ​លើ​ភូមិ​ភាគ​។

យាយ​ថាច់​ធី​ផាន​ ប្រ​ជា​ជន​នៅ​អនុ​សង្កាត់​​ទី​៤ ឲ្យ​ដឹង​ដោយ​ក្ដី​រីក​រាយ​៖ "មុន​នេះ ពេល​យប់​មាន​យុវ​ជន​មួយ​ចំ​នួន​តែង​ផ្ដុំ​គ្នា​ស៊ី​ផឹក​ ហើយ​ឈ្លោះ​ប្រ​កែក​គ្នា​រួច​វាយ​ប្រ​តប់​គ្នា​​នៅ​តំ​បន់​គូ​ស្រះ​ស្រី​។ សព្វ​ថ្ងៃ​ស្ថាន​ភាព​នេះ បាន​កាត់​បន្ថយ​។ អា​ស្រ័យ​មាន​ពូ​ៗ​ក​ង​ប្រ​ជា​ការ​ពារ​ក្រុង​ស​កម្ម​ដើរ​ល្បាត​ដាស់​តឿន​ ។ល។ ក្នុង​ឱ​កាស​បុណ្យ​ទាន​ម្តង​ៗ គឺ​ពូ​ៗ​ដើរ​ល្បាត​ញឹក​ញាប់​ជាង​។ បច្ចុ​ប្បន្ន មា​មីង​នៅ​អនុ​សង្កាត់​ បាន​ស្ងប់​ចិត្ត​អំ​ពី​​ស្ថាន​ភាព​សន្ដិ​សុខ​សណ្ដាប់​ធ្នាប់​។ល។"។ មិន​ត្រឹម​តែ​អនុ​វត្ត​ការ​ងារ​ដើរ​ល្បាត​ប៉ុណ្ណោះ​ទេ កង​ប្រ​ជា​ការ​ពារ​ក្រុង​អនុ​សង្កាត់​ទី​៤ នៅ​ទាំង​សហ​ការ​​ជា  មួ​យ​គណៈ ផ្នែក អង្គ​ការ​នា​នា​នៅ​ភូមិ​​ភាគ​ជំ​រុញ​មាំ​ការ​ងារ​ឃោស​នា ផ្សព្វ​ផ្សាយ​អប់​រំ​ច្បាប់​។ល។ ជូន​កូន​ចៅ​ជន​រួម​ជាតិ​​ខ្មែរ​។ ហេតុ​នេះ ប្រ​ជា​ជន​នៅ​តំ​បន់​អនុ​សង្កាត់​ទី​៤ តែង​អនុ​វត្ត​ល្អ​នូវ​គោល​ការណ៍​គោល​ន​យោ​បាយ​របស់​បក្ស ច្បាប់​របស់​រដ្ឋ​ និង​សេចក្ដី​កំ​ណត់​របស់​ភូមិ​ភាគ​។

តាម​ប្រសាសន៍​អ្នក​ស្រី​ថាច់​ធី​ផា​ លេ​ខា​សា​ខា​បក្ស​ និង​ជា​ប្រ​​ធាន​​អនុ​សង្កាត់​ទី​៤ វាយ​តម្លៃ​៖ ការ​យល់​ដឹង​ពី​ច្បាប់​បាន​លើក​កម្ពស់​ ម៉្លោះ​ហើយ​ប្រ​ជា​ជន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃមិន​ញ​ញើត​និង​ស​កម្ម​ផ្តល់​ព័ត៌​មាន​បរិ​ហារ​ឧក្រិដ្ឋ​ជន​។ ហេតុ​នេះ​​ហើយ​បាន​ជួយ​ដល់​កង​ប្រ​ជា​ការ​ពារ​ក្រុង​អាច​ត្រួត​ពិ​និត្យ​ គ្រប់​គ្រង​នូវ​តំ​បន់​ដែល​អាច​នឹង​មាន​ករណី​បាប​​គ្រោះ​ស​ង្គម ទន្ទឹម​នឹង​នោះ ប្ដេជ្ញា​ចិត្ត​ប្រឆាំ​ង​កម្ចាត់​បាប​គ្រោះ​សង្គម​ រួម​ចំ​ណែក​រក្សា​សន្តិ​សុខ​សណ្ដាប់​ធ្នាប់​នៅ​លើ​ភូមិ​ភាគ​​ជួយ​មា​មីង​ស្ងប់​ចិត្ត​ធ្វើ​ការ​រក​ទ​ទួល​ទាន​៕

រូប​និង​អត្ថ​បទ​៖ ទី​ទុយ

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
យាយ​ថាច់​ធី​ផាន