ឆ្លងតាមរយៈការបំផុសចលនាទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិ ឃើញថាស្មារតីគោរពច្បាប់របស់ប្រជាជននៅលើភូមិសាស្រ្តស្រុកកើ-ដ (ក្រុងកឹងធើ) តែងបានលើកកម្ពស់ដោយឥតឈប់ឈរ។ ផ្តើមពីនោះ មាមីងខ្នះខ្នែងចូលរួមក្នុងការចលនា រួមកម្លាំងជាមួយនឹងរដ្ឋអំណាច និងផ្នែកសមត្ថកិច្ចភូមិភាគ ធ្វើបានល្អនូវការរក្សាសន្តិសុខសណ្តាប់ធ្នាប់។
លោកង្វៀនថាញ់ផាន លេខាសាខាបក្សភូមិដុងថាំង (ខាងស្តាំ) ចលនាប្រជាជនចូលរួមការចលនាទូទាំង
ប្រជាជនការពារសន្តិសុខសណ្ដាបធ្នាប់មាតុភូមិនៅលើភូមិសាស្រ្ត។
ភូមិដុងថាំង (ឃុំដុងថាំង ស្រុកកើ-ដ) មានជនរួមជាតិខ្មែររស់នៅកុះករ។ មុននេះ ជីវភាពប្រជាជននៅជួបលំបាកច្រើន មាមីងភាគច្រើនប្រកបរបរកសិកម្ម ហេតុនោះពុំសូវយល់ដឹងពីក្រឹត្យច្បាប់ប៉ុន្មានទេ។ល។ ឥឡូវ ភូមិដុងថាំង កំពុងតែ"ផ្លាស់មុខមាត់ថ្មី"ជាសន្សឹមៗ សេដ្ឋកិច្ច-វប្បធម៌-សង្គមអភិវឌ្ឍ ផ្លូវថ្នល់ត្រូវបានក្រាលបេតុង។ ប្រជាជនស្រុះចិត្តគំនិតគ្នា រួមកម្លាំងជាមួយនឹងរដ្ឋអំណាចភូមិភាគ រក្សាការពារសន្តិសុខសណ្ដាប់ធ្នាប់ កសាងភូមិស្រុក។
លោកង្វៀនថាញ់ផាន លេខាសាខាបក្ស ភូមិដុងថាំង ឲ្យដឹង៖ "អាស្រ័យជីវភាពរបស់ជនរួមជាតិភាគតិចនៅជួបការលំបាក ហើយមាមីងមិនសូវចេះភាសាវៀត ម្ល៉ោះហើយ កម្រិតនៃការយល់ដឹង ក៏ដូចជាឱកាសកៀកជិតនឹងចំណេះដឹងខាងផ្លូវច្បាប់របស់ជនរួមជាតិនៅទីនេះនៅមានកម្រិត ។ល។ ចំពោះមុខស្ថានភាពនេះ ឆ្នាំ២០១៤ ទម្រង់"សហគមន៍ប្រជាជនទីតាំងលំនៅឋាននៅភូមិដុងថាំង ប្រតិបត្តិតាមគោលការណ៍ គោលនយោបាយរបស់បក្ស ច្បាប់របស់រដ្ឋ និងសេចក្តីកំណត់របស់ភូមិភាគ" ត្រូវបានបង្កើនឡើង ដើម្បីរួមចំណែកលើកកម្ពស់ការយល់ដឹងរបស់ប្រជាជន"។ លោកដាវហូវ នៅភូមិដុងថាំង ឲ្យដឹង៖ "អាស្រ័យ បានចូលរួមទម្រង់ទើបខ្ញុំក៏ដូចជាមាមីងជាច្រើនទៀតបានដឹងច្បាស់នូវគោលនយោបាយរបស់បក្សនិងរដ្ឋ សម្រាប់ជនរួមជាតិនិងយល់ដឹងពីសេចក្តីកំណត់នៃក្រឹត្យច្បាប់។ ការយល់ដឹងបានលើកកម្ពស់ ស្ថានភាពបំពានច្បាប់លើភូមិសាស្រ្តក៏ថយចុះ ជាសន្សឹមៗដែរ"។
រយៈពេលកន្លង នគរបាលឃុំ និងគណៈ ផ្នែក អង្គការមហាជនភូមិភាគ បានជំរុញការឃោសនា ផ្សព្វផ្សាយអប់រំច្បាប់ មានរូបភាពជាច្រើន និងខ្លឹមសារសម្បូរបែប ដូច៖ ចាត់តាំងការប្រជុំជីវកិច្ចអំពីច្បាប់នៅតាមវត្តខ្មែរលើភូមិសាស្រ្ត បង្កើតក្លឹបច្បាប់ ទូសៀវភៅច្បាប់ជាដើម។ អ៊ំស្រីធីដៀក អ្នកមានវ័យចំណាស់ម្នាក់នៅភូមិភាគ ឲ្យដឹង៖ "ផ្លូវគមនាគមន៍ជនបទបានក្រាលបេតុងរួចរាល់មាមីងធ្វើដំណើរទៅមកងាយស្រួល យើងខ្ញុំមានសេចក្តីត្រេកអរខ្លាំងណាស់។ ក៏ប៉ុន្តែ មុខសញ្ញាលួចរបស់របរក៏ឆ្លៀតធ្វើសកម្មភាពដែរ។ ព្រោះហេតុនោះ ពេលភូមិភាគអនុវត្តទម្រង់"ខ្លោងទ្វារសន្តិសុខសណ្ដាប់ធ្នាប់"និងទម្រង់"អំពូលភ្លើងបំភ្លឺមាត់ច្រក"។ល។ ខ្ញុំស្របមតិភ្លាម។ មុខសញ្ញាអាក្រក់ក៏ក្រែងរអែង មិនហ៊ានបំពានដូចពីមុនទៀត"៕
ចឹងហឹង-វិមាន