ប៉ុន្មានថ្ងៃកន្លងហើយ នៅស្រុកកំណើតលោកឧត្តមសេនីយ៍ឯក វ៉ង្វៀនយ៉ាប់ នៅស្រុកឡែធ្វី ខេត្តក្វាងប៊ិញ មានភាពគគ្រឹកគគ្រេង សម្លេងហ៊ោកញ្ជ្រៀវលើកទឹកចិត្តយ៉ាងកងរំពងរបស់ទស្សនិកជនដល់បណ្តាទូក ដែលចូលរួមប្រណាំងឲ្យកាន់តែមានភាពស្វិតស្វាញ។
ពាន់រង្វាន់ប្រណាំងទូកប្រពៃណី ប្រព្រឹត្តឡើងនៅទន្លេកៀងយ៉ាង ដោយមានទូកបុរសចំនួន២៤ទូក និងទូកនារីចំនួន៩ទូកចូលរួម។ តាមរយៈនោះ ក្រុមកីឡាករត្រូវអុំប្រណាំងចម្ងាយ២០គីឡូម៉ែត្រសម្រាប់បុរស និង១៨គីឡូម៉ែត្រសម្រាប់នារី។ ខាងក្រោមនេះ គឺរូបភាពមួយចំនួននៃពិធីប្រណាំងទូកនៅទន្លេកៀងយ៉ាង៖
ទើបតែម៉ោង៦ព្រឹក នៅសងខាងច្រាំងទន្លេកៀងយ៉ាង មនុស្សម្នាឈរត្រៀបត្រារាប់ពាន់នាក់រង់ចាំទស្សនាការប្រណាំងទូក។
ទូកនារីចំនួន៩ទូក ប្រណាំងយ៉ាងស្វិតស្វាញ។
មនុស្សម្នាឈរណែនណាន់តាន់តាប់លើស្ពានកៀងយ៉ាង ទស្សនាការប្រណាំងទូក។
ក្រុមទូកឃុំភូធ្វី ទទួលបានជ័យលាភីលេខមួយសម្រាប់ទូកបុរសពូលA ។
យោង៖ កាសែតត្វៀនផុង-មុនី