លោកវ៉ថាញ់ថុង ប្រធានគណៈកម្មាធិការប្រជាជនក្រុងកឹងធើ អញ្ជើញចូលរួមជំនួបមុខអ្នកមុខអ្នកការសាសនានៅលើភូមិសាស្រ្តក្រុង អាស្រ័យនគរបាលក្រុងរៀបចំឡើង។
លោកត្រឹនង៉ុកហាញ់ នាយកនគរបាលក្រុងកឹងធើ ជូនប័ណ្ណសរសើរដល់សមូហភាព បុគ្គល ជាជនរួមជាតិអ្នកកាន់សាសនា ដែលមានស្នាដៃឆ្នើមក្នុងការងារការពារសន្តិសុខសណ្ដាប់ធ្នាប់។
លោកត្រឹងង៉ុកហាញ់ នាយកនគរបាលក្រុងកឹងធើ ឲ្យដឹង កន្លងហើយ ស្ថានភាពសន្តិសុខនយោបាយសណ្ដាប់ធ្នាប់សុវត្ថិភាពសង្គមក្រុងតែងរក្សាបានភាពលំនឹង។ លទ្ធផលនេះ អាស្រ័យដោយការជួយជ្រោមជ្រែងយ៉ាងសកម្មពីសំណាក់មហាជននិយាយរួម ពិសេសជនរួមជាតិអ្នកកាន់សាសនានិយាយដោយឡែក។ ការជំនួបមុខមានអត្ថន័យយ៉ាងសំខាន់ សម្ដែងនូវការផ្សារភ្ជាប់ប្ដេជ្ញាចិត្តរបស់កងកម្លាំងនគរបាល រួមជាមួយនឹងជនរួមជាតិអ្នកកាន់សាសនាក្រុងកឹងធើ ក្នុងការងារបង្ការប្រឆាំង ទប់ស្កាត់ឧក្រឹដ្ឋជន បាបគ្រោះសង្គម។ ជាមួយនឹងតួនាទីស្នូលរបស់កងកម្លាំងនគរបាលនិងការចូលរួមរបស់ជនរួមជាតិ អ្នកកាន់សាសនា អ្នកមុខអ្នកការសាសនា ក្រុងបានចលនាកម្លាំងមហាសាមគ្គីជនជាតិក្នុងការងារធានាសន្តិសុខសណ្ដាប់ធ្នាប់ រួមចំណែកក្នុងការអនុវត្តចលនាទូទាំងប្រជាជន សាមគ្គីការពារសន្តិសុខប្រទេសជាតិប្រកបដោយប្រសិទ្ធភាព។
រយៈកាលកន្លង នគរបាលក្រុងបានអនុវត្តល្អនូវការងារធ្វើសេនាធិការជូនគណៈកម្មាធិការបក្សក្រុង គណៈកម្មាធិការប្រជាជនក្រុង សហការជាមួយផ្នែកសមត្ថកិច្ចឯទៀតផ្សព្វផ្សាយនូវវិធានការជាច្រើន ធ្វើឲ្យការងារគ្រប់គ្រងរដ្ឋបាលស្ដីពីសន្តិសុខសណ្ដាប់ធ្នាប់ឲ្យមានរបៀបរៀបរយល្អ ផ្លាស់ប្ដូរជាប្រចាំ បង្កើនប្រសិទ្ធភាពក្នុងការចលនា។ ឆ្លងតាមរយៈនោះ ជនរួមជាតិអ្នកកាន់សាសនានិយាយរួម បានពង្រីកល្អនូវស្មារតីគោរពសាសនាស្នេហាជាតិ រួមដំណើរជាមួយប្រជាជាតិ ប្ដេជ្ញាចិត្តរក្សាខ្ជាប់ស្មារតីសាមគ្គី។ ជនរួមជាតិអ្នកកាន់សាសនាក្រុងកឹងធើ ចូលរួមយ៉ាងសកម្មក្នុងការចលនាដែលមានប្រយោជន៍ជូនជាតិ ជូនប្រជាជន ការពារមាតុភូមិ រួមចំណែកកសាងរដ្ឋអំណាចអង្គការមហាជនរឹងមាំ។ តួយ៉ាងដូចក្នុងការចលនាបុព្វហេតុសាសនា នៅលើភូមិសាស្រ្តក្រុងគឺការងារមនុស្សធម៌សង្គម។ ជនរួមជាតិតែងសកម្មចូលរួមការងារស្ម័គ្រចិត្ត ឧបត្ថម្ភមូលនិធិជម្រុញការសិក្សា ជម្រុញបញ្ញា កសាងផ្លូវគមនាគមន៍ជនបទថ្មី ឧបត្ថម្ភអ្នកក្រគ្រោះមហន្តរាយធម្មជាតិ ទឹកជំនន់។ល។ ដើមខែមិថុនា ឆ្នាំ២០១៨ ចំនួនទឹកប្រាក់អនុវត្តការងារចលនា មនុស្សធម៌សរុបជាង៣៥ពាន់លានដុង។
លោកវ៉ថាញ់ថុង ប្រធានគណៈកម្មាធិការប្រជាជនក្រុងកឹងធើ ថ្លែងយោបល់ចង្អុលការ លើកសរសើរការរួមចំណែករបស់ជនរួមជាតិអ្នកកាន់សាសនាក្នុងការអភិវឌ្ឍ រួមរបស់ក្រុង។ លោកប្រធានអំពាវនាវដល់អ្នកមុខអ្នកការសាសនា បព្វជិត មាមីងពុទ្ធបរិស័ទជាដើម។ល។ បន្តការពង្រីកប្រពៃណីប្រតិបត្តិល្អការងារសាសនាអនុវត្តល្អការងារសង្គម បង្កើនផែនមហាសាមគ្គីជនជាតិ រស់នៅនិងធ្វើការតាមច្បាប់ បង្កើនស្មារតីប្រុងប្រយ័ត្ន មិនស្ដាប់ពាក្យឃោសនាញុះញង់របស់ជនទុច្ចរិត សកម្មចូលរួមគាំទ្រក្នុងការចលនា រក្សាសន្តិសុខសណ្ដាប់ធ្នាប់ ច្រានថយឧក្រឹដ្ឋកម្ម បាបគ្រោះសង្គម កសាងជីវភាពសម្បូរសប្បាយ៕
កេវចិញ-ទីទុយ