ជាផលិតផលពិសេសមួយក្នុងចំណោមផលិតផលពិសេសៗ របស់ជនជាតិចាម (នៅខេត្តអានយ៉ាង) នោះគឺផលិតផលសាច់ក្រកគោរបស់មូលដ្ឋានតុងឡម៉ANAS នៅភូមិផុមសាយ ឃុំចូវផុង ក្រុងតឹនចូវ កំពុងមានវត្តមាននៅលើទីផ្សារក្នុងនិងក្រៅខេត្ត។ ថ្មីៗនេះ ផលិតផលសាច់ក្រកគោត្រូវបានទទួលស្គាល់ជាផលិតផលឧស្សាហកម្មជនបទគំរូថ្នាក់ខេត្ត ឆ្នាំ២០១៨។
មូលដ្ឋានផលិតសាច់ក្រកគោ ANAS មិនបង្អង់ក្នុងការផ្សព្វផ្សាយទូលំទូលាយនូវផលិតផល
របស់ខ្លួនតាមរយៈផ្សារណាត់ ជំរុញពាណិជ្ជកម្មនៅតាមភូមិភាគនានា។
លោកហឿហ្វាងវ៉ូវ ម្ចាស់មូលដ្ឋានផលិតសាច់ក្រកគោ ANAS ចែករំលែក៖ មូលដ្ឋានរបស់គាត់បានបង្កើតនៅឆ្នាំ២០១៣។ មុននេះដំណាក់ការធ្វើសាច់ក្រកសំខាន់គឺធ្វើដោយដៃ។ បច្ចុប្បន្ន ការកិនសាច់ញាត់សាច់ចូលពោះវៀនជ្រូក សម្ងួត និងខ្ចប់ជាដើមសុទ្ធសឹងធ្វើដោយម៉ាស៊ីនទាំងអស់។ ទន្ទឹមនឹងនោះ មូលដ្ឋានថែមទាំងអនុវត្តវិធីវេចខ្ចប់បឺតខ្យល់ ដើម្បីធានាបង្កើនរយៈពេលប្រើប្រាស់ផលិតផល។ អាស្រ័យហេតុនេះ ទើបផលិតផលអាចមានមុខនៅទីផ្សារឆ្ងាយៗបាន។ ម្យ៉ាងដំណាក់កាលដំបូងគឺ អាស្រ័យយើងជ្រើសយកវត្ថុធាតុដើមដែលនៅស្រស់ឆ្ងាញ់ គួបផ្សំនឹងវិធីកែច្នៃតាមបែបប្រពៃណី ជួយឲ្យមូលដ្ឋានផលិតបានផលិតផលមានគុណភាពឆ្លើយតបតាមតម្រូវការរបស់ទីផ្សារដែលពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានភាពតឹងតែង។ អាស្រ័យមានរសជាតិឆ្ងាញ់ ពិសេសធានាបានគុណភាពទើបយីហោសាច់ក្រកគោ ANAS តែងបានអាតិថិជនពេញនិយម ជាពិសេសក្នុងឱកាសថ្ងៃបុណ្យផ្សេងៗ ដូចជាពិធីបុណ្យសែនដួនចួរសឺ បុណ្យចូលឆ្នាំវៀតណាម បុណ្យចូលឆ្នាំប្រពៃណីរបស់ជនជាតិចាមជាដើម។ ជាធម្មតា មូលដ្ឋានផលិតសាច់ក្រកក្នុងមួយខែគឺមួយតោន តែបើក្នុងឱកាសដែលមានតម្រូវការច្រើនគឺអាចឡើងដល់៦តោន/ខែ ។
ដើម្បីពង្រីកទីផ្សារសម្រាប់ផលិតផលសាច់ក្រកគោប្រពៃណីរបស់ជនជាតិចាម មូលដ្ឋានផលិត-ធ្វើអាជីវកម្មសាច់ក្រកគោ ANAS នឹងមិនបង្អង់ក្នុងការផ្សព្វផ្សាយឲ្យបានទូលំទូលាយ ព្រមទាំងស្វែងរកនិងពង្រីកទីផ្សារ។ ឆ្លងតាមរយៈការឧទ្ទេសនាម ដាក់តាំងផលិតផលនៅតាមផ្សារណាត់ពាណិជ្ជកម្មក្នុងនិងក្រៅខេត្តមូលដ្ឋានបាននាំយកផលិតផលសាច់ក្រកគោ ANAS ដល់ដៃអ្នកប្រើប្រាស់និងតែងបានហាងនានា អ្នកចែកចាយនៅភូមិភាគមួយចំនួន ដូចជាក្រុងកឹងធើ ក្រុងហូជីមិញ ញ៉ាត្រាង ក្រុងហាណូយ។ល។ ចុះកិច្ចសន្យាចែកចាយដោយចំនួនច្រើន។ លោកហឿហ្វាងវ៉ូវ ចែករំលែក៖ “ឆ្លងតាមរយៈការចូលរួមក្នុងផ្សារណាត់ យើងខ្ញុំអាចក្ដាប់បានតម្រូវការទីផ្សារចំណូលចិត្តរបស់អ្នកប្រើប្រាស់។ ផ្ដើមពីនោះ បូកសរុបដកពិសោធន៍ដើម្បីធ្វើការអភិវឌ្ឍនូវផលិតផលរបស់ខ្លួន។ ផលិតផលសាច់ក្រកគោរបស់យើងខ្ញុំ ត្រូវបានអ្នកប្រើប្រាស់ពេញនិយមនិងទទួលយកដោយអស់ពីចិត្ត។ នេះជាសញ្ញាគួរជាទីមោទនៈ ដើម្បីយើងខ្ញុំកាន់តែមានទំនុកចិត្ត ពង្រីកផលិតផលប្រពៃណីរបស់ជនរួមជាតិចាម”៕
ភីឌេប-ពេជ្រសឿន