លោកឡេវ៉ាន់ខើយ ប្រធានគណៈកម្មាធិការប្រជាជនស្រុកឡុងម៉ី ខេត្តហូវយ៉ាង ឲ្យដឹង ប្រជាជនលើភូមិសាស្រ្តកំពុងតែខ្នះខ្នែង បង្វែរពីការដាំអំពៅម្នាស់ជាលក្ខណៈប្រវេណីមកដាំប្រភេទដំណាំឈើហូបផ្លែផ្សេងៗវិញ។
កសិករជ្រើសទិញពូជដំណាំនៅផ្សារណាត់។
តាមប្រសាសន៍លោកខើយ ផ្សារណាត់កសិកម្មទើបចាត់តាំងឡើង នៅទីប្រជុំជនឡុងម៉ី បានទាក់ទាញកសិករជាច្រើនមកទស្សនានិងទិញអីវ៉ាន់។ ក្នុងនោះ ល្វែងដាក់ពូជដំណាំលក់ដាច់ជាងគេ។ បងយ័ញឡើយ នៅភូមិ៤ ឃុំសាភៀង ឲ្យដឹង៖ “ខ្ញុំទិញបានពូជដូងតឿម្ភៃសាមសិបដើម ដើម្បីយកមកដាំតាមភ្លឺទំនប់ជុំវិញស្រែ។ បានជាខ្ញុំជ្រើសពូជដូងនេះ ពីព្រោះមានបងប្អូនគាត់ដាំរួចហើយ វាឆាប់ចេញផ្លែ ហើយមានទឹកផ្អែមឆ្ងាញ់ទៀតផង។ ដូងដែលយើងបណ្ដុះដោយខ្លួនឯង ដាំរយៈពេលយូរទើបជាប់ផ្លែ ហើយជួនកាលផ្លែច្រើនតែថ្លង់”។ បងឡើយ បានជ្រើសដាំដូងតាមភ្លឺទំនប់ជុំវិញស្រែ ចំណែកបងយ័ញចូវ នៅឃុំវិញ វៀងបានជ្រើសដាំដើមទឹកដោះឡរ៉ែង។ បងចូវ ឲ្យដឹង៖ “នេះគឺជាការជ្រើសរើសមួយប្រកបដោយគ្រោះថ្នាក់ ពីព្រោះមិនសូវមានអ្នកណាដាំប្រភេទឈើហូបផ្លែនៅតំបន់ដីជ្រាបទឹកប្រៃនេះបានទេ។ ប៉ុន្តែ ខ្ញុំចង់ដាំសាកល្បងក្រោយពីលើកថ្នាលខ្ពស់ និងមានប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិពីប្រភពទឹកអណ្តូងស្នប់របស់គ្រួសារ។
ក្នុងចំណោមពូជដំណាំឈើហូបផ្លែដែលកសិករស្វែងរកទិញច្រើនបំផុតគឺខ្នុរថៃ។ បងត្រឹងថាញ់តាយ លក់ពូជដំណាំ ឲ្យដឹង៖ “ក្នុងចំណោម១០នាក់មកទស្សនា និងទិញពូជដំណាំមានដល់ទៅ៩នាក់សួររកពូជខ្នុរថៃ របៀបដាំ រយៈពេលផ្តល់ផលជាដើម។ ដោយសារក្រោយពីបុណ្យចូលឆ្នាំវៀតណាម ឆ្នាំ២០១៨ ខ្នុរថៃមិនគ្រប់ផ្គត់ផ្គង់ដល់ទីផ្សារតម្លៃកើនពី៤០.០០០-៥០.០០០ដុង/គីឡូក្រាម។ ដូច្នេះខ្នុរមួយផ្លែអាចលក់បានតម្លៃពីរបីរយពាន់ដុងគឺជារឿងធម្មតា។ ផ្តើមពីចិត្តសាស្រ្តធ្វើតាមគ្នា ញុាំងឲ្យពូជខ្នុរថៃមិនគ្រប់ផ្គត់ផ្គង់នៅផ្សារណាត់កសិកម្ម”។ ក្រៅពីមូលហេតុតម្លៃខ្នុរកើនយ៉ាងគំហុក ម្យ៉ាងទៀតខ្នុរថៃងាយស្រួលដាំ មិនសូវបង់កម្លាំងថែទាំ និងមិនចាំបាច់មានផ្ទៃដីធំទូលាយ។ ក្រៅពីនោះ ពូជក្រូចឆ្មារគ្មានគ្រាប់ ក៏ជាប្រភេទដំណាំបានកសិករជាច្រើនស្វែងរកទិញដែរ ពីព្រោះវាសមស្របនឹងតំបន់ដីឡុងម៉ី។
តាមប្រសាសន៍លោកឡឹមថាញ់ហុង ប្រធានការិយាល័យជនជាតិស្រុកឡុងម៉ី ផ្នែកកសិកម្មស្រុក ក៏បានលើកទឹកចិត្តគ្រួសារជាច្រើនកែប្រែចម្ការចាស់មិនសូវមានផលចម្ការម្នាស់ អំពៅសោះកក្រោះ ពង្រីកភ្លឺទំនប់ ដើម្បីដាំដំណាំឈើហូបផ្លែមានតម្លៃសេដ្ឋកិច្ចខ្ពស់ រកបានប្រាក់ចំណូលបន្ថែមនៅលើផ្ទៃដីតែមួយ។ ថ្វីដ្បិតដូច្នេះក្តី ការជ្រើសពូជដំណាំ គប្បីពិគ្រោះយោបល់ជាមួយស្ថាប័នសមត្ថកិច្ច។ ពីព្រោះ៣ឆ្នាំមុន នៅតាមឃុំដែលមានជនរួមជាតិខ្មែររស់នៅកុះករ ដូចជា៖ វិញវៀងនិងវិញវៀងជាដើម។ រងការជ្រាបទឹកប្រៃ ម្ល៉ោះហើយចម្ការ ឈើហូបផ្លែស្ទើរតែទាំងអស់ ដូចជាក្រូចពោធិ៍សាត់ខ្នុរជាដើម សុទ្ធសឹងងាប់ និងខូចខាតយ៉ាងធ្ងន់ធ្ងរ៕
ហាថាញ់-វិមាន