17/07/2018 - 10:07

កម្មា​ភិ​បាល​អស់​ពី​ចិត្ត​ដើម្បី​ប្រ​ជា​ជន

លោក​ត្រឹង​រៀងលេ​ខា​សា​ខា​បក្ស និង​ជា​ប្រ​ធាន​ភូមិ​ត្រា​កាញ់​ A១ ឃុំ​ធ្វឹង​ហ្វា ស្រុក​ចូវ​ថាញ់​ ខេត្ត​សុក​ត្រាំង បម្រើ​ប្រ​ជា​ជន​ដោយ​អស់​ពី​ចិត្ត​ម៉្លោះ​ហើយ​តែង​បាន​មា​មីង​គោ​រព​រាប់​អាន​។

លោក​ត្រឹង​រៀង​។

ឆ្នាំ​២០០៣ លោក​ត្រឹង​រៀង ចូល​រួម​បំ​ពេញ​ការ​ងារ​នៅ​ភូមិ​ភាគ​ ហេីយ​ឆ្លង​កាត់​តួ​នា​ទី​ជា​ច្រើន​ ដូច៖ នគរ​បាល​ សមា​គម​ក​សិ​ករ​។ល។ ឆ្នាំ​២០១៤ លោក​បាន​ប្រ​ជា​ជន​និង​ស​មូ​ហភាព​សា​ខា​បក្ស​ភូមិ​ត្រា​កាញ់​A១ ទំ​នុក​ចិត្ត​បោះ​ឆ្នោត​ធ្វើ​ជា​ប្រ​ធាន​ភូមិ​រ​ហូត​មក​ទល់​នឹង​សព្វ​ថ្ងៃ​។

អនុ​វត្ត​ការ​ងារ​គោល​ន​យោ​បាយ​ជន​ជាតិ​របស់​បក្ស​ លោក​ត្រឹង​រៀង​ រួម​ជា​មួយ​នឹង​អង្គ​ការ​ម​ហា​ជន​ត្រួត​ពិ​និត្យ​គ្រួ​សារ​ក្រ ក្តោប​ក្តាប់​ពី​គោល​បំ​ណង​របស់​ប្រ​ជា​ជ​ន​។ អា​ស្រ័យ​ហេតុ​នោះ គ្រួ​សារ​ក្រី​ក្រ​ជា​ច្រើន​ក្នុង​ភូមិ​បាន​ទទួល​ផល​ពី​គោល​ន​យោ​បាយ​ឧបត្ថម្ភ​ផ្ទះ​ បុល​ទុន​ និង​បាន​ជំ​នួយ​ពូជ​ដំ​ណាំ ​សត្វ​ចិញ្ចឹម​។ល។ មាន​លក្ខណ​សម្ប​ត្តិ​ធ្វើ​ការ​រក​ស៊ី​ឈាន​​ឡើង​​ចា​ក​ផុត​ពី​ភាព​ក្រី​ក្រ​។ លោក​ត្រឹង​រៀង ឲ្យ​ដឹង​៖ “ភូមិ​ត្រា​កាញ់​A១​មាន​គ្រួ​សារ​ជន​​រួម​​ជាតិ​ខ្មែរ​រស់​នៅ​ជាង​៧០​% ភាគ​ច្រេីន​គឺ​ប្រ​កប​របរ​កសិ​កម្ម​និង​ធ្វើ​ការ​ឈ្នួល​។ ព្រោះ​ហេតុ​នោះ ពេល​មាន​គោល​ន​យោ​បាយ​ឧបត្ថម្ភ​របស់​រដ្ឋ ខ្ញុំ​តែង​អា​ទិ​ភាព​ឲ្យ​គ្រួ​សារ​​ក្រី​ក្រ ដើម្បី​មា​មីង​មាន​លក្ខណ​សម្បត្តិ​ធ្វើ​ការ​រក​ស៊ី”​។ អា​ស្រ័យ​ដោយ​អស់​ពី​ចិត្ត​នឹង​​ការ​ងារ​ប្រ​ជា​ជន​ ម៉្លោះ​ហើយ​លោក​ត្រឹង​រៀង​ តែង​បាន​មា​មីង​ទំ​នុក​ចិត្ត​គោ​រព​រាប់​អាន​។ លោក​យ័ញ​រី នៅ​ភូមិ​ត្រា​កាញ់​A១ ឲ្យ​ដឹង​៖ “ពូ​រៀង​ ជួយ​មា​មីង​ដោយ​អស់​ពី​ចិត្ត​។ គ្រួ​សារ​ខ្ញុំ​ក្រ​ អា​ស្រ័យ​បាន​ពូ​រៀង​ឧទ្ទេស​នាម​បុល​ទុន​ពី​ធនា​គារ​គោល​ន​យោ​បាយ​សង្គម​ស្រុក​​ចំ​នួន​១៥​លាន​ដុង ទិញ​គោ​ពូជ​១​ក្បាល​មក​ចិញ្ចឹម​។ ម្យ៉ាង​ទៀត​គាត់​នៅ​ទាំង​ឧទ្ទេស​នាម​​គម្រោង​​HeiFer​វៀត​ណាម ជំ​នួយ​គោ​មេ​២​ក្បាល បន្ទាប់​ពី​កើត​កូន​សង​ទៅ​គម្រោង​វិញ​ ដើម្បី​​​ឲ្យ​គ្រួ​សារ​ផ្សេង​ចិញ្ចឹម​បន្ត​។ល។ ផ្តើម​ពី​នោះ ជីវ​ភា​ព​គ្រួ​សារ​ខ្ញុំ​មាន​ភាព​ប្រ​សើរ​ជាង​​មុន​ច្រើន​ សន្សែ​សន្សំ​ សង់​បាន​ផ្ទះ​១​ខ្នង​សម​រម្យ​។ ដើម​ឆ្នាំ​២០១៨ គ្រួ​សារ​ចុះ​ឈ្មោះ​សុំ​​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ប្រ​កប​ដោយ​ចីរ​ភាព​”។

លោក​ត្រឹង​រៀង​ នៅ​ទាំង​ចលនា​មា​មីង​រួម​វិ​ភាគ​ទាន​ប្រាក់​រាប់​រយ​លាន​ដុង​ ដើម្បី​ក​សាង​សំ​ណង់​ជន​បទ​។ តួ​យ៉ាង​ដូច​៖ ក​សាង​ច្រក​ផ្លូវ​ចូល​មណ្ឌល​តាំង​ទី​លំ​នៅ​ចំ​នួន​១១​ខ្សែ ស​រុប​តម្លៃ​ជាង​១៦០​លាន​ដុង​។ ចាប់​ពី​ឆ្នាំ​២០១១​មក​ទល់​នឹង​បច្ចុ​ប្បន្ន ផ្តើម​ពី​ប្រ​ភព​សង្គ​មូ​ប​នី​យ​កម្ម​ លោក​ត្រឹង​រៀង​ ចលនា​ក​សាង​ស្ពាន​បាន​ចំ​នួន​៥ ស្ពាន​នី​មួយ​ៗ​តម្លៃ​៧០​លាន​ដុង​។ ក្រៅ​ពី​នោះ លោក​នៅ​ទាំង​ចលនា​មា​មីង​ចូល​រួម​សហ​ករណ៍​​“វាល​ស្រែ​ក្តី​ប្រា​ថ្នា”​បង្កើត​នៅ​ឆ្នាំ​២០១៧​ ដោយ​មាន​សមា​ជិក​ចូល​រួម​ចំ​នួន​៣២​នាក់​។ ស​មា​ជិក​ទាំង​នេះ​បាន​ឧបត្ថម្ភ​ស្រូវ​ពូជ​១០​គី​ឡូ​ក្រាម​ និង​ជី​២៦​គី​ឡូ​ក្រាម​/កុង​។ ពិ​សេស ស​មា​ជិក​ផលិត​ពូជ​ស្រូវ​OM​៥៤៥១​ បន្ទាប់​ពី​ប្រ​មូល​ផល​នឹង​បាន​ក្រុម​ហ៊ុន​ការ​ពារ​រុក្ខ​ជាតិ​ ADC ទទួល​ទិញ​។​

ឆ្នាំ​២០០៣ ភូមិ​ត្រា​កាញ់​A១ សម្រេច​កិត្តិ​នាម​ជា​ភូមិ​វប្ប​ធម៌​ នៅ​ឆ្នាំ​២០១៧ សម្រេច​កិត្តិ​នាម​ជា​ភូមិ​វប្ប​ធម៌​ជន​បទ​ថ្មី​។ សមិទ្ធ​ផល​ដែល​សម្រេច​បាន​ មាន​រួម​ចំ​ណែក​យ៉ាង​ច្រើន​របស់​លោក​ត្រឹង​រៀង​

ត្រឿង​ផល​-មុ​នី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ត្រឹង​រៀង