ដោយមានស្មារតីស៊ូទ្រាំលំបាកក្នុងការសិក្សា សមណសិស្សថាច់ថាយ រៀននៅវត្តបទុមសាគរបឹងភ្នៀត បានសម្រេចកិត្តិនាមជាសមណសិស្ស ពិន្ទុខ្ពស់បំផុតក្នុងការប្រឡងបញ្ចប់ថ្នាក់បាលីរង-ធម្មវិន័យឯក អាស្រ័យដោយសមាគមសាមគ្គីព្រះសង្ឃស្នេហាជាតិ សហការជាមួយនឹងការិយាល័យអប់រំនិងបណ្ដុះបណ្ដាលស្រុកមីស្វៀងរៀបចំឡើង។
ដំណាក់សុខាភិបាលឃុំវីធ្វី ស្រុកវីធ្វី ខេត្តហូវយ៉ាង ទើបនឹងបង្កើន កម្រិតកាលពីដើមឆ្នាំ២០១៥ ដើម្បីធានាបម្រើការងារថែទាំសុខភាព បឋមជូនប្រជាជននៅលើភូមិសាស្រ្ត។
វត្តសិរីសុខុមសង្គមមានជ័យស្រឡូង ឃុំដាយតឹម ស្រុកមីស្វៀង មិនត្រឹមតែជាមណ្ឌលទេសចរណ៍ផ្នែកផ្លូវចិត្តដ៏ល្បីឈ្មោះរបស់ខេត្តសុកត្រាំងប៉ុណ្ណោះទេ នៅទាំងជាកន្លែងបង្ហាត់បង្រៀនភាសាបាលីជូនសមណសិស្សទៀតផង។
ដើម្បីធ្វើឲ្យសុក្រឹតនូវប្រព័ន្ធសុខាភិបាល ឆ្លើយតបទៅនឹងតម្រូវការពិនិត្យ ព្យាបាលជំងឺជូនជនរួមជាតិខ្មែរ ផ្នែកសុខាភិបាលខេត្តសុកត្រាំង បានកសាងប្រព័ន្ធដំណាក់សុខាភិបាលមូលដ្ឋាន និងកងជួរគ្រូពេទ្យ សម្រាប់ថែទាំសុខភាពជូនប្រជាជនបានល្អ។
ត្រាវិញ ជាខេត្តមានអត្រាជនរួមជាតិខ្មែររស់នៅច្រើនបំផុតនៃតំបន់ វាលរាបទន្លេគឺវឡុង។ ច្រើនឆ្នាំកន្លង គណៈកម្មាធិការបក្សខេត្តត្រាវិញ តែងយកចិត្តទុកដាក់លើកកម្ពស់ប្រជាបញ្ញា បណ្តុះបណ្តាលបំពាក់បំ ប៉ន ដើម្បីអភិវឌ្ឍប្រភពធនធានមនុស្សក្នុងជនរួមជាតិខ្មែរ។
ថ្វីត្បិតតែជីវភាពគ្រួសារក្រលំបាក ប៉ុន្តែថាច់វុាំងខាង សិស្សថ្នាក់ទី១២A សាលាមធ្យមសិក្សាចំណេះទូទៅជនជាតិអន្តេវាសិកខេត្តត្រាវិញ តែងសម្រេចបានកិត្តិនាមសិស្សរៀនពូកែ១១ឆ្នាំបន្តបន្ទាប់។
អស់រយៈពេលជាង១៨ឆ្នាំ លះបង់កម្លាំងកាយកម្លាំងបញ្ញាចំពោះបុព្វហេតុអប់រំ គ្រូបង្រៀនចៅមុនីសុខា ទទួលបានរង្វាន់ដ៏ឧត្តុង្គឧត្តមជាច្រើន មានដូច៖ មេដាយអនុស្សាវរីយ៍ពីព្រោះបុព្វហេតុអប់រំ មេដាយអនុស្សាវរីយ៍ពីព្រោះការអភិវឌ្ឍន៍បណ្តាជនជាតិ មេដាយអនុស្សាវរីយ៍ ពីព្រោះអធិបតេយ្យសន្តិសុខព្រំដែនមាតុភូមិ។ល។
ចាប់ពីដំណាក់សុខាភិបាលឃុំវៀងអាង ស្រុកត្រឹងដេ ខេត្តសុកត្រាំង ជំរុញការចលនាជួយប្រជាជនម្ចាស់ការបង្ការបង្រ្កាបរោគរបេង ឃើញថាចំនួនអ្នកកើតរោគរបេងនៅឃុំវៀងអាង ត្រូវបានកាត់បន្ថយគួរឲ្យកត់សម្គាល់។
ថើយដុងជាឃុំដំបូងរបស់ស្រុកកើ-ដ ក្រុងកឹងធើ ដែលមានមូលដ្ឋាន សម្ភារៈ អគារសិក្សាត្រូវបានកសាងសព្វគ្រប់។ អាស្រ័យហេតុដូច្នោះ គុណភាពអប់រំនៅឃុំតំបន់ជ្រៅនេះ ត្រូវបានកែលំអជាបណ្តើរៗ។
សំណង់ដែលត្រូវកសាងដំបូងបង្អស់ ក្នុងចំណោមសំណង់ទាំងឡាយ នៅពេលឃុំវិញប៊ិញ ស្រុកវិញថាញ ក្រុងកឹងធើបានបង្កើត នោះគឺដំណាក់សុខាភិបាលឃុំវិញប៊ិញ។
កន្លងហើយ ផ្នែកសុខាភិបាលខេត្តសុកត្រាំង អនុវត្តបានសម្រេចនូវសមិទ្ធិផលផ្សេងៗជាច្រើន។ គុណភាពពិនិត្យ ព្យាបាលជំងឺត្រូវបានលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធ និងគ្រឿងបរិក្ខារក៏ត្រូវបានបំពេញបន្ថែម ទាំងបរិមាណភាពនិងគុណភាព។
ឃុំវិញប៊ិញ ស្រុកវិញថាញ់ ក្រុងកឹងធើ ចាប់ផ្តើមមានអគារសិក្សាថ្មីៗ សមរម្យជំនួសឲ្យអគារសិក្សាបណ្តោះអាសន្នមុននេះ។