19/05/2015 - 15:23

ពង្រីក​ប្រ​សិទ្ធ​ភាព​ការ​ផ្សព្វ​ផ្សាយ​បង្ការ​បង្រ្កាប​រោគ​ឆ្លង​រាល​ ដាល​នៅ​តំបន់​ជន​ជាតិ

រយៈ​ពេល​កន្លង  ដំ​ណាក់​សុខា​ភិបាល​ទាំង​ឡាយ​នៅ​ខេត្ត​បាក​លីវ បានខិតខំ​យ៉ាង​ពេញ​ទំ​ហឹង ដើម្បី​អនុ​វត្ត​ការ​ងារ​ជាក់​ស្តែង​ជា​ច្រើន​ប្រ​យោជន៍ គិត​គូរ​ការ​ងារ​ថែ​ទាំ​សុខភាព​ជូន​ជន​ជាតិ​ភាគ​តិច​បាន​ល្អ ពិសេស​គឺ ក្នុង​កិច្ច​ការ​លើក​កម្ពស់​ស្មារតី​ប្រ​ជា​ជន ក្នុង​ការ​បង្ការ​បង្រ្កាប​រោគ​ឆ្លង​រាល​ដាល​។ល។ 

ប្រ​ជា​ជន​នៅ​ឃុំ​ឡុក​និញ ម្ចាស់​ការ​ជូន​កូន​ទៅ​ចាក់​វ៉ាក់​សាំង​បង្ការ​ រោគ​កញ្ជ្រឺល​រូបេឡា នៅ​កន្លែង​ចាក់​ថ្នាំ​បង្ការ​ប្រ​មូល​ផ្ដុំ​។  

ក្រៅ​ពី​សហ​ការ​ជា​មួយ​នឹង​អង្គ​ការ​មហា​ជន​គ្រប់​លំ​ដាប់​ថ្នាក់​ កម្មា​ភិបាល សុខា​ភិបាល​ភូមិ​នៅ​ទាំង​ចុះ​ទៅ​ដល់​គ្រួ​សារ​ប្រ​ជា​ជន​ផ្សព្វ​ផ្សាយ ណែ​នាំ​របៀប​កំ​ណត់​ដឹង និង​បង្ការ​បង្រ្កាប​រោគ​ឆ្លង​រាល​ដាល​ទៅ​តាម រដូវ​កាល។ល។ ដំ​ណាក់​សុខា​ភិបាល​ឃុំ​ឡុក​និញ ស្រុក​ហុង​យ៉ឹង ថែមទាំង​បាន​បង្កើត​កន្លែង​ផ្សព្វ​ផ្សាយ​ព័ត៌មាន សុខា​ភិបាល​មួយ​នៅ​នឹង​ដំ ណាក់​សុខា​ភិបាល​ទៀត​ផង​។ កន្លែង​ផ្សព្វ​ផ្សាយ​នេះ បាន​ដាក់​តាំង​ឯក សារ​រូប​ភាព​ងាយ​មើល ងាយ​យល់​អំពី​និមិត្ត​សញ្ញា​ការ​កំ​ណត់​ដឹង ក៏​ដូច​ជា​របៀប​បង្ការ​រោគ​ដែល​ធ្លាប់​ជួប​ប្រ​ទះ​មួយ​ចំ​នួន​ដូច​ជា​៖ គ្រុន​ឈាម កញ្ជ្រឺល  អុត​ស្វាយ​។ល។ ឆ្លង​តាម​រយៈ​រូប​ភាព​ និង​ឯក​សារ​បាន​ដាក់​តាំង​អម​ជា​មួយ​ ខណៈ​ពេល​ប្រ​ជា​ជន​ចូល​ពិនិត្យ​ជំងឺ​ ឬ​សាច់​ញាតិ​មក​ជា​មួយ​នឹង​មាន​ឱ​កាស​ស្វែង​យល់​សម្គាល់​ ពី​និមិត្ត​សញ្ញា​នៃ​ជំ​ងឺ​និង​ចេះ​របៀប​បង្ការ​បញ្ជៀស​ដោយ​ប្រ​សិទ្ធ​ភាព។ 

 ដំណាក់​សុខា​ភិបាល​ឃុំ​ហឹង​ហោយ ស្រុក​វិញ​ឡើយ ក៏​បាន​អនុ​វត្ត សម្រេច​ជោគ​ជ័យ​នូវ​កិច្ច​ការ​ផ្សព្វ​ផ្សាយ​ លើក​កម្ពស់​ស្មារតី​បង្ការ​បង្ក្រាប​ជំងឺ​ជូន​ប្រ​ជា​ជន​ផង​ដែរ​។ ក្នុង​ឆ្នាំ​២០១៤​កន្លង  ឃុំ​ហឹង​ហោយ​មាន​កុមារ​៩៧% បាន​ចាក់​វ៉ាក់​សាំង​បង្ការ​រោគ​រលាក​ខួរ​ជប៉ុនB ​កញ្ជ្រឺល​និង​រូបេឡា (Rubella)។ ទន្ទឹម​នឹង​នោះ ក្នុង​ឆ្នាំ​កន្លង ឃុំ​ហឹង​ហោយ មាន​ករណី​កើត​រោគ​ពង​ដៃ​ជើង មាត់​ត្រឹម​តែ​១៥​ករណី​ប៉ុណ្ណោះ  នេះ​ជា​កម្រិត​ទាប​បំ​ផុត​ក្នុង​ទូទាំង​ស្រុក​។ វេជ្ជ​បណ្ឌិត ចូវ​ហ្វាង​កូម  ប្រ​ធាន​ដំ​ណាក់​សុខា​ភិបាល​ឃុំ​ហឹង​ហោយ ឲ្យ​ដឹង​៖  "​ក្នុង​ភូមិ​សាស្រ្ត​ឃុំ​ហឹង​ហោយ មាន​គ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ​ជាង​៧០​%​។ ដោយ​សារ​ការ​ងារ​ផ្សព្វ​ផ្សាយ​សម្រេច​បាន​ប្រសិទ្ធ​ភាព  បាន​ជា​ជន​រួម​ជាតិ​ខ្មែរ​គ្មាន​នៅ​អបិយ​ជំ​នឿ​ខណៈ​ពេល​ឈឺ​ថ្កាត់​ម្តងៗ  តែង​ភ្ញាក់​រលឹក​មក​កាន់​ដំ​ណាក់​សុខា​ភិបាល ដើម្បី​ពិនិត្យ​ព្យា​បាល​"​។
 រីឯ​ដំណាក់​សុខា​ភិបាល​ឃុំ​វិញ​ត្រាច់ បាន​សហ​ការ​ជា​មួយ​អង្គ​ការ​មហា​ជន​ឃុំ ភូមិ បញ្ចេញ​កម្លាំង​ចែក​ចាយ​ខិត្ត​ប័ណ្ណ ឃោសនា​ចលនា​ប្រ​ជា​ជន​កាប់​ឆ្ការ​គុម្ពោត​ព្រៃ​ស៊ុប​ទ្រុប សម្អាត​បរិស្ថាន​ជន​បទ​បាន​ច្រើន​លើក ។រដ្ឋ​អំ​ណាច​ភូមិ​ភាគ​នៅ​ទាំង​ចង្អុល​ការ​អង្គ​ការ​មហា​ជន​ឃុំ  កម្លាំង​សុខា​ភិបាល​ជំ​នាញ​ រៀប​ចំ​បើក​យុទ្ធ​នា​ការ​ឃោស​នា​បង្ការ​រោគ​ឆ្លង​រាល​ដាល​ប្រ​ចាំ​ឆ្នាំ​បាន​ពីរ​លើក  សហ​ការ​អនាម័យ​បរិស្ថាន បាញ់​ថ្នាំ​កម្ចាត់​មូស។ល។
 យោង​ប្រសាសន៍​របស់​លោក ហ្វិញ​វុាំង​មិញ ​ជា​ប្រ​ធាន​មជ្ឈ​មណ្ឌល​សុខា​ភិបាល​បង្ការ​ខេត្ត​បាក​លីវ កិច្ច​ការ​បង្ការ​បង្រ្កាប​រោគ​ឆ្លង​រាល​ដាល ទៅ​តាម​រដូវ​កាល​នៅ​ដំណាក់​សុខា​ភិបាល​ថ្នាក់​ឃុំ​ ក្នុង​រយៈ​ពេល​ជិតៗ​នេះ គឺ​ពង្រីក​បាន​នូវ​ប្រ​សិទ្ធ​ភាព​ដោយ​សារ​ជំ​រុញ​យ៉ាង​ខ្លាំង​ក្លា​ការ​ងារ​ផ្សព្វ​ផ្សាយ​ដោយ​រូប​ភាព​ជា​ច្រើន  គួប​ផ្សំ​ជា​មួយ​នឹង​ការ​ខិត​ខំ​អស់​ពី​ចិត្ត ពី​ថ្លើម​នៃ​សហ​ការី​សុខា​ភិបាល​ និង​កង​ជួរ​សុខា​ភិបាល​ភូមិ​អនុ​សង្កាត់​នានា​៕

ហ៊ឺវ​តុង​-​សេរី

ចែករំលែកអត្ថបទ