អភិវឌ្ឍមូលដ្ឋានផ្តល់សេវាកម្មសុខាភិបាលនានា នៅតាមភូមិសាស្រ្ត តាំងទីលំនៅ ដើម្បីបង្កឱកាសជូនប្រជាជនគ្រប់រូប ខិតជិតជាមួយនឹង ការប្រើប្រាស់សេវាកម្មការពារនិងថែទាំសុខភាពពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានគុណភាពខ្ពស់ គឺជាភារកិច្ចមួយក្នុងចំណោមភារកិច្ចទាំងឡាយរបស់ក្រុងកឹងធើ។
មន្ទីរពេទ្យពហុព្យាបាលក្រុងកឹងធើ ត្រូវបានកសាងថ្មី ដោយមានគ្រឿងបរិក្ខាសុខាភិបាលទំនើបៗ បំពេញ តាមតម្រូវការពិនិត្យព្យាបាលជំងឺជូនប្រជាជន។
គ្រោងការលើកកម្ពស់គុណភាពថែទាំ ការពារសុខភាពប្រជាជនចាប់ពីពេលនេះរហូតដល់ឆ្នាំ២០២០ របស់ផ្នែកសុខាភិបាលកឹងធើ ត្រូវបានលើកឡើងជាទិសដៅដល់ឆ្នាំ២០២០ នៅលើភូមិសាស្រ្តក្រុងនឹងមានមន្ទីរពេទ្យរដ្ឋចំនួន២៣ ជាមួយនឹងគ្រែសម្រាកព្យាបាលជំងឺចំនួន៤.៣៤០ មធ្យមភាគគឺ២០ឬ២១គ្រែសម្រាប់ប្រជាជន១០ពាន់នាក់។ ក្រៅពី នោះដល់ឆ្នាំ២០២០ ក្រុងកឹងធើខិតខំនៅលើភូមិសាស្រ្តមានមន្ទីរពេទ្យ ឯកជនចំនួន៥ដោយមានគ្រែសម្រាកព្យាបាលជំងឺចំនួន៩០០ សម្រេច៥,០៥គ្រែសម្រាប់ប្រជាជន១០ពាន់នាក់។ ដំណាក់សុខាភិបាលនានានៅថ្នាក់ឃុំទាំង១០០%ត្រូវ បានកសាងជាស្ថិរវន្តនិងបង្រ្គប់គ្រឿងបរិក្ខារ សុខាភិបាលគ្រប់សព្វតាមលក្ខឋាននៃក្រសួងសុខាភិបាល។ ដំណាក់ សុខាភិបាលឃុំទាំង១០០% មានវេជ្ជបណ្ឌិត គ្រូពេទ្យសម្ភពនិងទារក គ្រូពេទ្យវេជ្ជសាស្រ្តបុរាណ ឱសថការីមធ្យមសិក្សា គ្រូពេទ្យសម្ភពនារី មានវេជ្ជបណ្ឌិតតិចបំផុត៨នាក់ ឱសថការីមហាវិទ្យាល័យ១រូប សម្រាប់ប្រជាជន១០ពាន់នាក់ ក្នុងនោះដំណាក់សុខាភិបាលនីមួយៗត្រូវមានវេជ្ជបណ្ឌិតពីមួយរូបឡើងទៅ។
តាមប្រសាសន៍លោកឡេហ៊ុងយុង ប្រធានគណៈកម្មាធិការប្រជាជនក្រុងកឹងធើ ដើម្បីអនុវត្តគ្រោងការដែលបានពោលខាងលើកឹងធើនឹង អភិវឌ្ឍមជ្ឈមណ្ឌលសុខាភិបាលជំនាញនៅសកលវិទ្យាល័យ ឱសថសាស្រ្តកឹងធើ មន្ទីរពេទ្យពហុព្យាបាលមជ្ឈិម មន្ទីរពេទ្យយោធា១២១ បណ្តាមន្ទីរពេទ្យវិជ្ជាឯកទេស ចំណុះមន្ទីរសុខាភិបាល មានដូច៖ មន្ទីរពេទ្យត្រចៀក ច្រមុះ បំពង់ក រោគសើស្បែក របេងនិងជំងឺសួតមហារីក វេជ្ជសាស្រ្តបុរាណ ដោយមានមធ្យោបាយបរិក្ខារពេទ្យទំនើបៗ។ ទន្ទឹមនឹងនោះ ក្រុងកឹងធើ នៅទាំងអភិវឌ្ឍបណ្តាញសុខាភិបាលបម្រុងលើគ្រប់វិស័យចាប់ពីក្រុងរហូតដល់ស្រុក ឃុំ ដោយអនុវត្តបានល្អនូវភារកិច្ចសិក្សាស្រាវជ្រាវ ព្យាករណ៍ ពិនិត្យរកឃើញនិងទប់ស្កាត់រោគរាលដាលផ្សេងៗ ពិសេសគឺរោគឆ្លងគ្រោះថ្នាក់និងរោគទើបតែរកឃើញ។ ក្រៅពីនោះ ក្រុងកឹងធើជំរុញចលនាទូទាំងសង្គមចូលរួមការពារថែទាំ និង លើកកម្ពស់សុខភាពប្រជាជន ជំរុញដំណើរការអភិវឌ្ឍន៍ផ្នែកធានាហានិភ័យសុខាភិបាលទូទាំងប្រជាជន កៀរគរប្រភពកម្លាំងទាំងឡាយ ដើម្បីវិនិយោគទុនអភិវឌ្ឍប្រព័ន្ធសុខាភិបាលរដ្ឋ ជំរុញសង្គមូបនីយកម្ម ក្នុងសកម្មភាពបង្ការថែទាំ និងលើកកម្ពស់សុខភាពប្រជាជនអភិវឌ្ឍមូលដ្ឋានសុខាភិបាលក្រៅពីរដ្ឋ។
ក្នុងឆ្នាំ២០១៤ កឹងធើ បានពង្រឹងមួយជំហានទៀតនូវមន្ទីរពេទ្យចំនួន១០និងមជ្ឈមណ្ឌលសុខាភិបាលចំនួន៨ នៅលើភូមិសាស្រ្តដោយមានគ្រែសម្រាប់អ្នកជំងឺសម្រាកព្យាបាលចំនួន៣.៩១៨ សម្រេចអត្រា៣១,៥គ្រែ សម្រាប់ប្រជាជន១០.០០០នាក់។ "ដំណាក់ការពិនិត្យព្យាបាល ត្រូវបានកែប្រែតាមការណែនាំរបស់ក្រសួងសុខាភិបាល និងតាមការពេញ ចិត្តរបស់អ្នកជំងឺកាន់តែកើនឡើងជាបណ្តើរៗសម្រាលបន្ទុកនៃការហួសចំណុះនៅតាមមណ្ឌលពិនិត្យជំងឺស្នាក់នៅក្រៅមន្ទីរពេទ្យ សំណុំបែបបទសង្ខេបខ្លី ឆាប់រហ័សជួយដល់ការលើកកម្ពស់គុណភាពបម្រើអ្នកជំងឺគុណភាពរោគវិនិច្ឆ័យនិងព្យាបាល។ មន្ទីរពេទ្យមួយចំនួនត្រូវ បានរៀបចំបន្ថែមនូវមណ្ឌលតុពិគ្រោះជូនអ្នកជំងឺ មានដូច៖ ចាប់លេខស្វ័យប្រវត្តិ តារាងតាមដាន អេឡិចត្រូនិចនៅរាល់បន្ទប់ពិនិត្យ បន្ទប់ ចេញវេជ្ជបញ្ជាតាមរយៈម៉ាស៊ីនកំព្យូទ័រ"-វេជ្ជបណ្ឌិត ប៊ូយធីឡែភី នាយិកាមន្ទីរសុខាភិបាលក្រុងកឹងធើ ឲ្យដឹងដូច្នេះ៕
ថាញ់ផុង-សឺនម៉ាល័យ