09/06/2015 - 09:23

អស់ពីចិត្តដើម្បីសិស្សជាទីស្រឡាញ់

កើត​ឆ្នាំ​១៩៨៨ ក្នុង​គ្រួ​សារ​កសិករ​ក្រី​ក្រ​មួយ​ដែល​មាន​បង​ប្អូន​ដល់​ទៅ​៤​នាក់​នៅ​ភូមិ​ព្រែក​អំ​ពិល ឃុំ​ភូ​កឹង ស្រុក​ទីវ​កឹង ខេត្ត​ត្រា​វិញ ហេតុ​នេះ ជីវ​ភាព​ជួប​ការ​លំ​បាក​។ ថាច់​ប៊ិញ ឲ្យ​ដឹង​កាល​នៅ​តូច​ក្រៅ​ពី​ពេល​ទៅ​សា​លា​រៀន ប្អូន​តែង​ជួយ​ធ្វើ​កិច្ច​ការ​ផ្ទះ ដើម្បី​ឪ​ពុក​ម្តាយ​មាន​ពេល​ទៅ​ធ្វើ​ស្រែ និង​ធ្វើ​ការ​ឈ្នួល​។​ ប៉ុន្តែ​ពួក​គាត់​មិន​ដែល​បង្ខំ​ឲ្យ​ប៊ិញ​ធ្វើ​កិច្ច​ការ​ទេ ពី​ព្រោះ​ខ្លាច​មាន​ឥទ្ធិ​ពល​លើ​ការ​រៀន​សូត្រ​។ ហេតុ​នេះ​ នៅ​រាល់​កម្រិត​សិក្សា ថាច់​ប៊ិញ​តែង​ខិត​ខំ​រៀន​សូត្រ​សម្រេច​បាន​និទ្ទេស​គ្រាន់​បើ ពូកែ​រៀង​រាល់​ឆ្នាំ​។

 

លោក​គ្រូ​ថាច់​ប៊ិញ​ក្នុង​ម៉ោង​បង្រៀន។

ឆ្នាំ​២០០៦ ក្រោយ​ពី​ប្រ​ឡង​ចប់​ថ្នាក់​ទី​១២ ថាច់​ប៊ិញ ប្រ​​ឡង​ជាប់​អនុ​មហា​វិទ្យា​ល័យ​ភា​សា​អង់​គ្លេស​ឆ្នាំ​សិក្សា​២០០៦​-​២០០៩ នៅ​សកល​វិទ្យា​ល័យ​ត្រា​វិញ​។ ក្នុង​អំ​ឡុង​ពេល​សិក្សា មិន​ថា​នៅ​អនុ​មហា​វិទ្យា​ល័យ​ឬ​វិទ្យា​ល័យ​នោះ​ទេ ថាច់​ប៊ិញ​ តែង​ជា​សិស្ស​ឆ្នើម​របស់​ថ្នាក់​និង​របស់​សា​លា​។ ថាច់​ប៊ិញ ឲ្យ​ដឹង ភា​សា​អង់​គ្លេស​ជា​វិញ្ញា​សា​ចំ​ណូល​ចិត្ត​តាំង​ពី​ពេល​ប៊ិញ​រៀន​នៅ​កម្រិត​បឋម​ម៉្លេះ ដូច្នេះ​បាន​ជា​មុខ​វិជ្ជា​នេះ​នៅ​រាល់​កម្រិត​​សិក្សា​ថាច់​ប៊ិញ រៀន​សម្រេច​ចំ​ណាត់​ថ្នាក់​ល្អ​សឹង​រៀង​រាល់​ខែ​។ លុះ​ពេល​រៀន​នៅ​អនុ​មហា​វិទ្យា​ល័យ  ការ​រៀន​សូត្រ​ក៏​មិន​មាន​ការ​ផ្លាស់​ប្ដូរ​ច្រើន​នោះ​ទេ។ អំ​ឡុង​ពេល​​សិក្សា​នៅ​អនុ​មហា​វិទ្យា​ល័យ ដោយ​សារ​ជីវ​ភាព​គ្រួ​សារ​ខ្វះ​ខាត គ្មាន​លុយ​ជួល​ផ្ទះ​សំ​ណាក់ ហេតុ​នេះ​ឪពុក​ម្ដាយ ថាច់​ប៊ិញ បាន​ទៅ​សុំ​វត្ត​សម្បូ​រិទ្ធិស័ក​ដើម្បី​ស្នាក់​នៅ​បន្ត​ការ​សិក្សា។ ទំ​នេរ​ពី​ការ​សិក្សា ប៊ិញ​តែង​ជួយ​ធ្វើ​ការ​ងារ​វត្ត​និង​ឆ្លៀត​ពេល​ទៅ​រក​ការ​ងារ​ធ្វើ​បន្ថែម មាន​ដូច​ជួយ​រត់​តុ​បាយ កាហ្វេ​ជា​ដើម ដើម្បី​រ​ក​លុយ​ទប់​ទល់​ឲ្យ​ការ​សិក្សា​នឹង​ជួយ​សម្រាល​អម្រែក​ឪពុ​ក​ម្ដាយ​។ ក្រៅ​ពី​នោះ ថាច់​ប៊ិញ នៅ​ទាំង​ឆ្លៀត​ពេល​ទៅ​រៀន​ថ្នាក់​បាលី​ទី១ នៅ​វត្ត​គោក​រាជ​សីមា (គោក) ស្រុក​ចូវ​ថាញ់ (ត្រា​វិញ) ទៀត​ផង។

 ក្រោយ​ពី​បញ្ចប់​ការ​សិក្សា​នៅ​អនុ​មហា​វិទ្យា​ល័យ​ក្នុង​ឆ្នាំ​២០១០ ប៊ិញ​បាន​ដាក់​ពាក្យ​សូម​ធ្វើ​ជា​គ្រូ​បង្រៀន​ភា​សា​អង់​គ្លេស​នៅ​សា​លា​បឋម​សិក្សា​ភូ​កឹង​។ ថាច់​ប៊ិញ បាន​ប្រាប់​ពី​មូល​ហេតុ​ជំ​រុញ​ឲ្យ​ប៊ិញ​ចង់​ធ្វើ​ជា​គ្រូ​បង្រៀន​ថា​៖ "ដោយ​សារ​ខ្ញុំ​ជា​អតីត​សិស្ស​នៅ​ទី​នេះ​ស្រាប  ដូច្នេះ​ខ្ញុំ​អាច​ដឹង​យល់​ខ្លះៗ​អំពី​សិស្ស​ទាំង​ឡាយ​នៅ​ទី​នេះ ពី​ព្រោះ​សិស្ស​នៅ​ទី​នេះ ភាគ​ច្រើន​ជា​ជន​ជាតិ​ខ្មែរ ការ​ទទួល​យក​នូវ​ចំ​ណេះ​ដឹង​មាន​កម្រិត​ដូច្នេះ ពាក្យ​ណា​ដែល​ប្អូនៗ​មិន​យល់ ខ្ញុំ​អាច​ពន្យល់​ជា​ភា​សា​ខ្មែរ​ដើម្បី​ឲ្យ​ប្អូនៗ​ងាយ​យល់"​។ ថាច់​ប៊ិញ បង្ហើប​ឲ្យ​ដឹង បាន​ក្លាយ​​ជា​គ្រូ​បង្រៀន​គឺ​មាន​ភាព​ខុស​គ្នា​នឹង​កាល​នៅ​ជា​សិស្ស​។ ធ្វើ​ជា​គ្រូ​បង្រៀន​គឺ​មាន​ការ​ផ្លាស់​ប្ដូរ​ទាំង​អា​កប្ប​កិរិយា សំ​ដី​សំ​ដៅ​និង​ចំ​ណេះ​ដឹង​។ ដំ​បូង​ជួប​ការ​លំ​បាក​ណាស់​ដែរ ប៉ុន្តែ​អាស្រ័យ​បាន​លោក​គ្រូ អ្នក​គ្រូ​ជា​រៀម​ច្បង​ជួយ​ណែ​នាំ វិធី​សាស្រ្ត​បង្រៀន មាន​ដូច​ការ​ត្រៀម​ខ្លួន​ចូល​បង្រៀន ស្វែង​រក​ឯក​សារ ឬ​គន្លឹះ​ថ្មីៗ ក្នុង​ការ​បង្រៀន​ធ្វើ​យ៉ាង​ណា​ឲ្យ​សិស្ស​ឆាប់​ចាំ​ឆាប់​យល់​។ ម្យ៉ាង​ទៀត​ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​គណៈ​នា​យក​សា​លា បាន​បង្ក​លក្ខណ​សម្បត្តិ​ឲ្យ​ទៅ​បន្ត​ការ​សិក្សា​នៅ​មហា​វិទ្យា​ល័យ ហេតុ​នេះ លោក​គ្រូ​ថាច់​ប៊ិញ បាន​រៀន​បញ្ចប់​បរិញ្ញា​ប័ត្រ​ភា​សា​អង់​គ្លេស​ក្នុង​ឆ្នាំ​២០១៤។

 ជា​រៀង​រាល់​ឆ្នាំ លោក​គ្រូ​ថាច់​ប៊ិញ នៅ​ទាំង​ស្ម័គ្រ​ចិត្ត​បង្រៀន​បំ​ប៉ន​សិស្ស "ក្លឹប​ភាសា​អង់​គ្លេស"​ របស់​សា​លា​នៅ​ពេល​យប់​ដោយ​មាន​សិស្ស​ចូល​រៀន​ពី​៣០​-​៤០​នាក់​និង​ចូល​រួម​ប្រ​ឡង​"Olympic ភា​សា​អង់​គ្លេស " ថ្នាក់​ស្រុក​សម្រេច​គុណ​ភាព​ខ្ពស់​។ ក្រៅ​ពី​នោះ លោក​គ្រូ​ថាច់​ប៊ិញ បាន​រួម​ប្រា​ស្រ័យ​បង្រៀន​ភា​សា​អង់​គ្លេស​នៅ​សា​លា​ពុទ្ធិក​អនុ​វិទ្យា​ល័យ​តាម​វត្ត​នា​នា​  ដូច​ជា​វត្ត​អរុណ​រង្សី​ចាក​អា​គ្រោង​ វត្ត​ពោធិ​វង្ស​កំ​ពង់​ដូង វត្ត​ព្រះ​បាទ​កង​ចក្រ​កំ​ពង់​មាស វត្ត​សាល​តិត្ថា​រាម​កំ​ពង់​រាំង (ស្រុក​ទីវ​កឹង) និង​វត្ត​មុនី​រង្សី​មេ​ពាំង (ស្រុក​កូវ​កែ) ដោយ​ឥត​យក​កម្រៃ​។

 លោក​គ្រូ​ង្វៀន​វុាំង​ធ្វឹង នា​យក​សា​លា​បឋម​សិក្សា​ភូ​កឹង ឲ្យ​ដឹង​៖ "ក្នុង​ការ​បង្ហាត់​បង្រៀន លោក​គ្រូ​ថាច់​ប៊ិញ តែង​សម្រេច​បាន​ល្អ​ភារ​កិច្ច​ខ្នះ​ខ្នែង​ក្នុង​រាល់​សកម្ម​ភាព​ដែល​សា​លា​បាន​បំ​ផុស​ចលនា​។ យក​ចិត្ត​ទុក​ដាក់​បំ​ប៉ន​ប្អូនៗ​ក្នុង​កម្ម​វិធី ​Olympic ភា​សា​អង់​គ្លេស ដោយ​ឥត​យក​កម្រៃ​។ រួម​ចំ​ណែក​ក្នុង​ការ​បង្កើន​អត្រា​សិស្ស​ប្រ​ឡង​បញ្ចប់​កម្រិត​សិក្សា​សម្រច​១០០%​។ សកម្ម​ចូល​រួម​ធ្វើ​ឲ្យ​សា​លា​បាន​ក្លាយ​ជា​អង្គ​ភាព​បណ្ដុះ​បណ្ដាល ពូកែ​មួយ​ក្នុង​ចំ​ណោម​អង្គ​ភាព​ពូ​កែៗ​ទាំង​ឡាយ​របស់​ស្រុក​ទីវ​កឹង"៕

ពេជ្រសឿន

 

ចែករំលែកអត្ថបទ