ក្រោយពីហេដ្ឋារចនាសម្ព័ន្ធបានរដ្ឋវិនិយោគទុនកសាងសមរម្យ បរិក្ខារ ពេទ្យបានផ្គត់ផ្គង់គ្រប់គ្រាន់ កងជួរគ្រូពេទ្យ វេជ្ជបណ្ឌិតបានបណ្ដុះបណ្ដាលសម្រេចបទដ្ឋានមក។ ដំណាក់សុខាភិបាលឃុំហូដាក់គៀង ស្រុកចូវថាញ់ ខេត្តសុកត្រាំង អនុវត្តបានល្អនូវការថែទាំសុខភាពជូនប្រជាជន។
ក្រោយពីហេដ្ឋារចនាសម្ព័ន្ធ បានរដ្ឋវិនិយោគទុនកសាងសមរម្យ បរិក្ខារពេទ្យបានផ្គត់ផ្គង់គ្រប់គ្រាន់ កងជួរគ្រូពេទ្យ វេជ្ជបណ្ឌិតបានបណ្ដុះបណ្ដាលសម្រេចបទដ្ឋានមក។
ជាឃុំគំរូមួយក្នុងចំណោមឃុំគំរូទាំង២២របស់ខេត្តខាង កសាងជនបទថ្មីដូច្នោះបានជាដំណាក់សុខាភិបាល ឃុំហូដាក់គៀងត្រូវបានវិនិយោគទុនបំពាក់បរិក្ខារពេទ្យគ្រប់គ្រាន់ រីឯកងជួរគ្រូពេទ្យ វេជ្ជបណ្ឌិតមានមុខជំនាញល្អ។ ឆ្នាំ២០១៤ ដំណាក់សុខាភិបាលកសាងបានសម្រេចរួចរាល់ និងបើកឲ្យប្រើប្រាស់រួមមានបន្ទប់ជាច្រើន មានដូច៖ បន្ទប់ពេទ្យបូរាណ កោសល្យវិច័យសង្គ្រោះបន្ទាន់ និងបន្ទប់សម្ភព។ល។ បរិក្ខារទំនើបៗ សម្រាប់ការពិនិត្យព្យាបាលរោគ មានដូច៖ កៅអីទន្តសាស្រ្តម៉ាស៊ីនអេកូពណ៌ម៉ាស៊ីនស្ទង់បេះដូង ម៉ាស៊ីនកោសល្យវិច័យលោហិតសាស្រ្ត។ល។ ផ្តើមពីនោះ ចំនួនអ្នកមកពិនិត្យជំងឺពីមួយថ្ងៃទៅមួយថ្ងៃកាន់តែច្រើនឡើង។ បច្ចុប្បន្ន ដំណាក់សុខាភិបាលទទួលអ្នកជំងឺមធ្យមភាគពី៦០ដល់៨០លើកនាក់ក្នុងមួយថ្ងៃ។ វេជ្ជបណ្ឌិតង្វៀនវុាំងឡឹងប្រធានដំ ណាក់សុខាភិបាលឃុំហូដាក់គៀង ឲ្យដឹង៖ "ពីមុនមាមីងខ្មែរនៅភូមិចំនួន៣ គឺភូមិកិញដាវសីដានិងសីដាB តែងទៅពិនិត្យរោគរំលង ថ្នាក់បង់ខាតប្រាក់ចំណាយច្រើន ដោយមាមីងគិតថា មានតែមន្ទីរពេទ្យថ្នាក់ស្រុក ទើបមានម៉ាស៊ីនទំនើបៗ និងវេជ្ជបណ្ឌិតពូកែ។ ឥឡូវដំណាក់សុខាភិបាល មានបរិក្ខារពេទ្យធ្វើរោគវិនិច្ឆ័យព្យាបាលនិងតែងជំរុញយ៉ាង ខ្លាំងក្លាការងារផ្សព្វផ្សាយ បានជាមាមីងមកពិនិត្យរោគនៅដំណាក់សុ ខាភិបាលពីមួយថ្ងៃទៅមួយថ្ងៃកាន់តែច្រើនឡើង ការដែលអ្នកជំងឺទៅ ពិនិត្យព្យាបាលរោគរំលងថ្នាក់ត្រូវបានទប់ស្កាត់"។
លោកង្វៀនវុាំងភឿង នៅភូមិដាក់លឹក មកពិនិត្យរោគដោយប័ណ្ណធានាហានិភ័យសុខាភិបាល ឲ្យដឹង៖"អាស្រ័យដោយដំណាក់សុខាភិបាល មានម៉ាស៊ីនទំនើប បានជាគ្រូពេទ្យអេកូប្រទះឃើញខ្ញុំកើតរោគប្រមេះ។ ដំបូងខ្ញុំខ្លាចណាស់ ប៉ុន្តែពេលបានវេជ្ជបណ្ឌិតពន្យល់វែកញែកអំពីរោគនេះឲ្យខ្ញុំបានយល់និងឲ្យថ្នាំផឹក ខ្ញុំក៏ស្ងប់ចិត្តព្យាបាលនៅដំណាក់សុខាភិបាល"។ ចំណែកបងស្រីលីធីឡែននៅភូមិកិញដាវ ឲ្យដឹង៖ "ពីមុនចង់មកពិនិត្យព្យាបាលម្តងៗ ខ្ញុំត្រូវទៅដល់មជ្ឈមណ្ឌលស្រុក ហេតុនោះបង់ខាតថវិកាច្រើន។ ឥឡូវពិនិត្យព្យាបាលរោគនៅនឹងដំណាក់សុខាភិបាលបានវេជ្ជបណ្ឌិតណែនាំហ្មត់ចត់ពីរបៀបថែទាំសុខភាពនិងបង្ការរោគហេតុនោះខ្ញុំមានការស្ងប់ចិត្តខ្លាំងណាស់"។
តាមប្រសាសន៍របស់វេជ្ជបណ្ឌិត ង្វៀនវុាំងឡឹង បច្ចុប្បន្នដំណាក់សុខាភិបាលមានអ្នកជំងឺមកពិនិត្យព្យាបាលរោគ ដោយប័ណ្ណធានាហានិភ័យសុខាភិបាលជាង៩០%។ ផ្តើមពីអេកូស្លង់ធ្មេញ រហូតដល់កោសល្យវិច័យ។ល។សុទ្ធតែបានទូទាត់តាមរយៈប័ណ្ណធានាហានិភ័យសុខាភិបាល ហេតុនោះប្រជាជនមានការនឹងនរចិត្តព្យាបាល។ ពិសេស មាមីងខ្មែរនៅភូមិនានា មានដូច៖ សីដាA សីដានិងភូមិកិញដាវបានម្ចាស់ការមកដំណាក់សុខាភិបាលពិនិត្យរោគ គ្មាននៅស្ថានភាពរំលងថ្នាក់ដូចមុនទៀត។ លទ្ធផលខាងលើគឺអាស្រ័យដោយកងជួរកម្មាភិបាលសុខាភិបាលរបស់ដំណាក់សុខាភិបាលខិតខំបំពេញការងារពិនិត្យ ព្យាបាលរោគបានល្អ បង្កបានក្តីពេញចិត្តពីប្រជាជន៕
យ្វីអាញ់-វិមាន