21/07/2015 - 10:20

ឆ្លងកាត់ការលំបាកចិញ្ចឹមកូនរៀនសូត្រ

លោក​គ្រូ​ហ្វិញ​ណេ នៅ​ភូមិ​ខ្វាន​តាង ទី​ប្រ​ជុំ​ជន​ឡុង​ភូ ស្រុក​ឡុង​ភូ ខេត្ត​សុក​ត្រាំង មិន​ត្រឹម​តែ​ជា​គ្រូ​បង្រៀន​មួយ​រូប​អស់​ពី​ចិត្ត​នឹង​របរ​ប៉ុណ្ណោះ​ទេ​  លោក​ថែម​ទាំង​ជា​អ្នក​អប់​រំ​ចិញ្ចឹម​កូន​រៀន​សូត្រ​ចប់​ចុង​ចប់​ដើម​ទៀត​​ផង​។ 

នៅ​ពេល​កូន​ៗ​មាន​របរ​លំ​នឹង លោកគ្រូ​ហ្វិញ​ណេ មាន​ការ​នឹង​នរ​ចិត្ត​បន្ត​ការ​រួម​
ចំ​ណែក ក្នុង​បុព្វ​ហេតុ​អប់​រំ​ដោយ​មុខ​​ងារ​ថ្មី​ គឺ​កម្មា​ភិ​បាល​ជម្រុញ​ការ​សិក្សា​។

​តាំង​ពី​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​២០១០ លោក​គ្រូ​ហ្វិញ​ណេ បម្រើ​ការ​ងារ​នៅ​កា​រិ​យា​ល័យ​អប់​រំ​និង​បណ្ដុះ​បណ្ដាល​ស្រុក​ឡុង​ភូ​។ លុះ​ចូល​និ​វត្តន៍ លោក​គ្រូ​បាន​ចូល​រួម​ក្នុង​ការ​ងារ​ស​មា​គម​ជម្រុញ​ការ​សិក្សា​ស្រុក​ឡុង​ភូ។ ទោះ​បី​ជីវ​ភាព​ជួប​កា​លំ​បាក​យ៉ាង​ម្ដេច​ម្ដា ប៉ុន្តែ​លោក​នៅ​តែ​ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​របរ លោក​គ្រូ​តែង​បាន​មា​មីង​សិស្សា​នុ​សិស្ស​គោ​រព​រាប់​អាន​។ លោក​គ្រូ​ហ្វិញ​ណេ ឲ្យ​ដឹង​៖ "ពី​មុន​ការ​សិក្សា​អប់​រំ​នៅ​ស្រុក​ឡុង​ភូ មាន​ការ​លំ​បាក​ច្រើន​។ លក្ខ​ណសម្បត្តិ​ក្នុង​ការ​បង្រៀន​នៅ​ខ្វះ​ខាត​គ្រប់​ជំ​ពូក ផ្លូវ​ទៅ​កាន់​សា​លា​ភាគ​ច្រើន​គឺ​ផ្លូវ​ដី បើ​ចង់​ចុះ​ទៅ​ពិ​និត្យ​សា​លា​ទាំង​នោះ​ត្រូវ​ទៅ​ដោយ​ថ្មើរ​ជើង​ឬ​ទូក ហេតុ​នេះ​ប្រ​មាណ​កន្លះ​ខែ ទើប​ខ្ញុំ​មក​ផ្ទះ​ម្ដង​។ រាល់​កិច្ច​ការ​ស្រែ​ចំ​ការ​និង​ថែ​ទាំ​កូន​ចៅ គឺ​ប្រ​ពន្ធ​ខ្ញុំ​ជា​អ្នក​រ៉ាប់​រង​សឹង​តែ​ទាំង​អស់​"។

 អា​ស្រ័យ​ហេតុ​នេះ ពេល​មាន​ពេល​ទំ​នេរ​ខ្លះ​ៗ លោក​គ្រូ​ហ្វិញ​ណេ តែង​ឆ្លៀត​ពេល​ធ្វើ​ការ​ងារ​ផ្ទះ។ ពេល​ថ្ងៃ​ទៅ​ធ្វើ​ការ​នៅ​កា​រិ​យា​ល័យ  លុះ​ត្រ​ឡប់​មក​ដល់​ផ្ទះ​វិញ មិន​ថា​យប់​ព្រ​លប់​ប្ដី​ប្រ​ពន្ធ​លោក​គ្រូ​ណេ​អុជ​គប់​ ទៅ​ស្រែ​ព្រោះ​ស្រូវ ស្ទូង បាច​ជី ច្រូត​។ល។ រស់​នៅ​ក្នុង​ជីវ​ភាព​ក្រី​ក្រ​លំ​បាក ដោយ​ឃើញ​ច្បាស់​នូវ​ការ​លំ​បាក​នឿយ​ហត់​របស់​ឪ​ពុកម្ដាយ​ បាន​ជាកូ​ន​ៗ​របស់​លោក​គ្រូ​តែង​មាន​ស្មារ​តី​ភ្ញាក់​រ​លឹក​ក្នុង​ការ​រៀន​សូត្រ​។ ក្រោយ​ពី​រៀន​ចប់​កម្រិត​បឋម​សិក្សា​ កូន​ៗ​របស់​លោក​គ្រូ​នាំ​គ្នា​អុំ​ទូក​ឡើង​ទៅ​រៀន​នៅ​ទី​រួម​ស្រុក​។ ទោះ​បី​ទៅ​រៀន​មាន​ការ​ខ្វះ​ខាត​គ្រប់​ជំ​ពូក ប៉ុន្តែ​កូន​ៗ​របស់​លោក​គ្រូ​សុទ្ធ​សឹង​រៀន​សូត្រ​បាន​ពូ​កែ និង​មាន​ច​រិយា​សម្បត្តិ​សុ​ភាព​រាប​សា​។ តាម​ប្រ​សាសន៍​លោក​គ្រូ​ហ្វិញ​ណេ កាល​កូន​ៗ​នៅ​តូច លោក​តែង​ណែ​បង្ហាញ​ឲ្យ​កូន​ៗឃើញ​ច្បាស់​ពី​ជីវ​ភាព​ខ្វះ​ខាត​របស់​កសិ​​ករ​ដើម្បី​កូន​ៗប្រឹង​ប្រែង​រៀន​សូត្រ​។ ឃើញ​ច្បាស់​ស្ថាន​ពក្រ​ខ្សត់​របស់​ឪ​ពុក​ម្ដាយ កូន​ៗ​របស់​លោក​គ្រូ​តែង​ខិត​ខំ​រៀន​សូត្រ​គ្រប់​ៗ​គ្នា ដើម្បី​មាន​វិជ្ជា​សម្រាប់​ជា​ទី​ពឹង​ខ្លួន​ឯង​។ បច្ចុ​ប្បន្ន កូន​ស្រី​ច្បង​របស់​លោក​គ្រូ​ហ្វិញ​ណេ ឈ្មោះ​ហ្វិញ​ធី​ថាញ់​ប៊ិញ​ជា​វេជ្ជ​បណ្ឌិត​បម្រើ​ការ​នៅ​ដំ​ណាក់​សុ​ខា​ភិ​បាល​ទី​ប្រ​ជុំ​ជន​ឡុ​ងភូ កូន​ប្រុស​ទី​៣ ហ្វិញ​ង៉ុក​ដា បញ្ចប់​កម្ម​សិក្សា​ម​ហា​វិ​ទ្យា​ល័យ​យន្ត​សាស្រ្ត សព្វ​ថ្ងៃ​បើក​ហាង​លក់​ឧប​ករណ៍​ក​សិ​កម្ម​ កូន​​ប្រុស​ទី​៤ ហ្វិញ​យ័ញ​ណាន​គ្រូ​បង្រៀន​សា​លា​បឋម​សិក្សា​តឹង​ហឹង កូន​ស្រី​ទី​៥ ហ្វិញ​ធី​ថាញ់​ថាវ គ្រូ​បង្រៀន​បឋម​សិក្សា​ទី​ប្រ​ជុំ​ជន​ឡុង​ភូ​B កូន​ប្រុស​ទី​៦​ហ្វិញ​ផុង​ញ៉ា គ្រូ​បង្រៀន​មធ្យម​សិក្សា​មូល​ដ្ឋាន​ទី​ប្រ​ជុំ​ជន​ឡុង​ភូ និង​កូន​ពៅ​ហ្វិញ​ហូវ​ម៉ាញ់ គ្រូ​បង្រៀន​មធ្យម​សិក្សា​មូល​ដ្ឋាន​ឡុង​ភូ។

លោក​គ្រូ​ហ្វិញ​ណេ តែង​ដាស់​តឿន​ក្រេីន​រំ​លឹក​កូន​ៗ​ថា មាន​តែ​ចំ​ណេះ​ដឹង​ទេ ទើប​នាំ​យើង​ឆ្ពោះ​ទៅ​រក​អ​នា​គត​ភ្លឺ​ស្វាង​បាន​។ អាស្រ័​យ​ហេតុ​នេះ  ទោះ​បី​ជីវ​ភាព​ជួប​ការ​លំ​បាក​យ៉ាង​ម្ដេច​ម្ដា លោក​តែ​ង​ខិត​ខំ​ប្រឹង​ប្រែង​អប់​រំ​ចិញ្ចឹម​កូន​បាន​ក្លាយ​ជា​វេជ្ជ​បណ្ឌិតវិស្វ​ករ​និង​គ្រូ​បង្រៀន​៕

លីធាន-ពេជ្រសឿន

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​គ្រូ​ហ្វិញ​ណេ