11/06/2026 - 06:22

ផ្សព្វ​ផ្សាយ​អប់រំ​ច្បាប់​នៅ​ក្នុង​សា​លា​រៀន 

រយៈ​ពេល​កន្លង សា​លា​អនុ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​កេ​សាត់ បាន​ជំ​រុញ​ការ​ងារ​ផ្សព្វ​ផ្សាយ​និង​អប់រំ​ច្បាប់​នៅ​ក្នុង​សា​លា​រៀន រួម​ចំ​ណែក​លើក​កម្ពស់​ការ​យល់​ដឹង និង​ស្មារ​តី​គោ​រព​ច្បាប់​របស់​សិស្សា​នុសិស្ស។

សកម្ម​ភាព​អប់រំ​ច្បាប់ រួម​ចំ​ណែក​កសាង​បរិ​ស្ថាន​សិក្សា​មាន​សុ​វត្ថិ​ភាព​
និង​បរិ​យា​កាស​ល្អ​ប្រ​សើរ។

ថ្មីៗ​នេះ​សា​លា​អនុ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​កេ​សាត់ បាន​សហ​ការ​ជា​មួយ​នគរ​បាល​ឃុំ​ថើយ​អាង​ហោយ ទី​ក្រុង​កឹង​ធើ​ចាត់​តាំង​ពិ​ធី​ផ្សព្វ​ផ្សាយ​និង​អប់រំ​ច្បាប់​ដល់​កម្មា​ភិ​បាល គ្រូ​បង្រៀន បុគ្គ​លិក និង​សិស្សា​នុសិស្ស​របស់​សា​លា។

នៅ​ក្នុង​ពិធី​ផ្សព្វ​ផ្សាយ កម្មា​ភិ​បាល​នៃ​នគរ​បាល​ឃុំ​ថើយ​អាង​ហោយ បាន​ពន្យល់​ណែ​នាំ​នូវ​ខ្លឹម​សារ ជា​ច្រើន​ដែល​ជិត​ស្និទ្ធ​និង​ស្រប​ទៅ​នឹង​ការ​រស់​នៅ​ជាក់​ស្តែង​របស់​សិស្សា​នុសិស្ស ដោយ​ប្រ​មូល​ផ្តុំ​លើ​សេចក្តី​កំ​ណត់​នៃ​ច្បាប់​ដែល​ពាក់​ព័ន្ធ​នឹង​វ័យ ដូច​ជា៖ ការ​បង្ការ​និង​ទប់​ស្កាត់​គ្រឿង​ញៀន អំ​ពើ​ហិង្សា​ក្នុង​សា​លា សុ​វត្ថិ​ភាព​ចរា​ចរណ៍ ក៏​ដូច​ជា​ប្រើ​ប្រាស់ បណ្តាញ​សង្គម​ដោយ​សុ​វត្ថិ​ភាព​និង​អរិយ​ធម៌។ ខ្លឹម​សារ​ទាំង​នេះ​ត្រូវ​បាន​បញ្ចូល​តាម​រយៈ​ស្ថាន​ភាព​ជាក់​ស្តែង និង​ងាយ​យល់ ដែល​ជួយ​ឱ្យ​សិស្សា​នុសិស្ស​ងាយ​ទទួល​យក ចង​ចាំ​បាន​យូរ​និងលើកកម្ពស់​ស្មារតី​គោ​រព​ច្បាប់។

ពិ​សេស ប្រ​ធាន​បទ​ស្តី​ពី​ការ​បង្ការ​និង​ទប់​ស្កាត់​គ្រឿង​ញៀន បាន​ទាក់​ទាញ​ការ​ចាប់​អា​រម្មណ៍ និង​មាន​ឥទ្ធិ​ពល​ដល់​ការ​យល់​ដឹង​របស់​ប្អូនៗ។ តាម​រយៈ​រឿង​រ៉ាវ​ជាក់​ស្តែង និង​ភស្តុ​តាង​ជាក់​លាក់​អំ​ពី​ផល​វិ​បត្តិ​នៃ​ការ​ប្រើ​ប្រាស់​និង​ការ​រក្សា​ទុក​គ្រឿង​ញៀន​ខុស​ច្បាប់ សិស្សា​នុសិស្ស​បាន​យល់​ដឹង​កាន់​តែ​ច្បាស់​អំ​ពី​គ្រោះ​ថ្នាក់​ដែល​បង្កប់​តាម​រយៈ​នោះ លើក​កម្ពស់​ស្មារតី​ការ​ពារ​ខ្លួន​ឯង និង​ម្ចាស់​ការ​និ​យាយ​ថា​ទេ​ចំ​ពោះ​គ្រឿង​ញៀន និង​អំ​ពើ​អបាយ​មុខ​សង្គម​នា​នា។

ប្អូន​ត្រឹង​ដាក​ភី សិស្ស​ថ្នាក់​ទី​៧A បាន​ចែក​រំ​លែក៖ “តាម​រយៈ​ការ​ផ្សព្វ​ផ្សាយ​នេះ ខ្ញុំ​បាន​យល់​ដឹង​កាន់​តែ​ច្បាស់​អំ​ពី​ផល​ប៉ះ​ពាល់​នៃ​គ្រឿង​ញៀន និង​សេច​ក្តី​កំ​ណត់​នៃ​ច្បាប់។ ខ្ញុំ​នឹង​ខិត​ខំ​ប្រឹង​ប្រែង​រៀន​សូត្រ​ឱ្យ​បាន​ល្អ រស់​នៅ​ដោយ​មាន​ការ​ទទួល​ខុស​ត្រូវ ជៀស​ឆ្ងាយ​ពី​អំ​ពើ​អបាយ​មុខ​សង្គម និង​រំ​លឹក​មិត្ត​ភក្តិ​ឱ្យ​ចូល​រួម​អនុ​វត្ត​តាម”។

ជា​មួយ​នឹង​លក្ខណៈ​ពិ​សេស​ជា​សា​លា​អន្តេវា​សិក សម្រាប់​សិស្ស​ជន​ជាតិ​ភាគ​តិច សា​លា​អនុវិ​ទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​កេ​សាត់ តែង​យក​ចិត្ត​ទុក​ដាក់​ជំ​រុញ​ការ​ងារ​អប់រំ​ច្បាប់។ តាម​រយៈ​សកម្ម​ភាព​ផ្សព្វ​ផ្សាយ​នា​នា សា​លា​មិន​ត្រឹម​តែ​បំ​ប៉ន​ចំ​ណេះ​ដឹង​ប៉ុណ្ណោះ​ទេ ថែម​ទាំង​រួម​ចំ​ណែក​ក្នុង​ការ​លត់​ដំ​បំ​ណិន ជី​វិត​ជួយ​ឱ្យ​ប្អូនៗ​មាន​ភាព​ជឿ​ជាក់ និង​ម្ចាស់​ការ​រាល់ ឥទ្ធិ​ពល​អវិជ្ជ​មាន​ផ្សេងៗ​ក្នុង​សង្គម​ទៀត​ផង។

តាម​លោក​គ្រូ​គៀង​ហឿន ចាង​ហ្វាង​សា​លា​បាន ឱ្យ​ដឹង ការ​ងារ​អប់រំ​ច្បាប់​ត្រូវ​បាន​កំ​ណត់​ថា​ជា​ភារ​កិច្ច ដ៏​សំ​ខាន់​មួយ​ដែល​ផ្សារ​ភ្ជាប់​ទៅ​នឹង​ទិស​ដៅ​នៃ​ការ​អប់រំ​គ្រប់​ជ្រុង​ជ្រោយ។ “តាម​រយៈ​សកម្ម​ភាព​ឃោស​នា​ផ្សព្វ​ផ្សាយ សិស្សា​នុសិស្ស បាន​លើក​កម្ពស់​ការ​យល់​ដឹង និង​គោ​រព​ច្បាប់​បាន​យ៉ាង​ល្អ តាម​នោះ​ជួយ​បំ​ប៉ន​និង​បង្ក​ប្រ​ភព​កម្មា​ភិ​បាល​ឆ្នើម​ជា​ជន​ជាតិ​ភាគ​តិច​សម្រាប់​ភូមិ​ភាគ​ទៅ​ថ្ងៃ​អនា​គត” លោក​គ្រូ​គៀង​ហឿន បាន​ឱ្យ​ដឹង​ដូច្នេះ។

នៅ​ពេល​ខាង​មុខ សា​លា​អនុ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​កេ​សាត់ នឹង​បន្ត​សហ​ការ​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​បណ្តា​ផ្នែក​សមត្ថ​កិច្ច ដើម្បី​ផ្លាស់​ថ្មី​ខ្លឹម​សារ​និង​ធ្វើ​ឱ្យ​មាន​ភាព​សម្បូរ​បែប​នូវ​ទម្រង់​នៃ​ការ​ឃោស​នា ផ្សព្វ​ផ្សាយ ដើម្បី​នាំ​យក​ច្បាប់​ឱ្យ​កាន់​តែ​ខិត​ជិត​នឹងសិស្សា​នុសិស្ស រួម​ចំ​ណែក​កសាង​បរិ​ស្ថាន​សិក្សា​ប្រ​កប​ដោយ​សុ​វត្ថិ​ភាព​និង​បរិ​យា​កាស​ល្អ​ប្រ​សើរ៕

 ហុង​ទើ-ដា​លីន

ចែករំលែកអត្ថបទ