13/06/2026 - 12:05

កម្ម​ករ​និយោជិត​នៅ​កឹង​ធើ បាន​បង្ក​លក្ខ​ណៈផ្លាស់​ប្តូរមុខ​របរ​ មាន​ប្រាក់​ចំណូល​កាន់​តែ​ល្អ​ប្រសើរ​ទី​ក្រុង​កឹង​ធើ កំ​ពុង​ពង្រីក​ឱ​កាស​រៀន​វិជ្ជា​ជី​វៈ​ ការ​ងារ​ធ្វើ​មាន​គុណ​ភាព​ខ្ពស់​សម្រាប់​កម្ម​ករ​ និយោជិត​ 

តាម​ការ​ចុះ​ផ្សាយ​របស់​គេ​ហ​ទំ​ព័រ​ព័ត៌មាន​អេឡិច​ត្រូ​និកកឹង​ធើ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ បាន​ចេញ​ផែន​ការ​ស្ដី​ពី​ការ​អនុ​វត្ត​ផ្លាស់​ថ្មី​ អភិវឌ្ឍ​ន៍និង​លើក​កម្ពស់​គុណ​ភាព​អប់​រំ​វិជ្ជា​ជី​វៈ​។ តាម​រយៈ​នោះ​ ទី​ក្រុង​កឹង​ធើបាន​កំ​ណត់​ថា​ ការ​អភិវឌ្ឍ​ធន​ធាន​មនុស្ស​មាន​គុណ​ភាព​ខ្ពស់​គឺ​ជា​ភារ​កិច្ច​ស្នូល​មួយ​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ ក្នុង​ដំ​ណាក់​កាល​ថ្មី​។

ទី​ក្រុង​កឹង​ធើ យក​ចិត្ត​ទុក​ដាក់​ពិសេស​ដល់​ការ​គាំ​ទ្រប​ណ្តុះ​បណ្តា​លឡើង​វិញ​ និង​បណ្តុះ​បណ្តា​លជា​ប្រ​ចាំ​ដល់​កម្ម​ករ​និយោជិត​។ រហូត​ដល់​ឆ្នាំ​ ២០៣០ ប្រ​មា​ណ​ ២៥% នៃ​កម្លាំង​ពល​កម្ម​ នឹង​ទទួល​បាន​កា​រប​ណ្តុះ​បណ្តា​លឡើង​វិញ​ ឬ​ការ​បំប៉ន​បង្កើន​មុខ​ជំនាញ​វិជ្ជា​ជី​វៈ​។

នេះ​ត្រូវ​បាន​ចាត់​ទុក​ថា​ ជា​ឱ​កាស​ដ៏​សំ​ខាន់​មួយ​សម្រាប់​កម្ម​ករ​និយោជិត​ ក្នុង​ការ​សម្រប​ខ្លួន​ទៅ​នឹង​ការ​ផ្លាស់​ប្តូរនៃ​បច្ចេក​វិទ្យា​ ផ្លាស់​ប្តូរវិជ្ជា​ជី​វៈ​ ឬ​លើក​កម្ពស់​សមត្ថ​ភាព​ ដើម្បី​ទទួល​បាន​ការ​ងារ​ធ្វើ​លំ​នឹង​ ហើយ​មាន​ប្រាក់​ចំណូល​កាន់​តែ​ល្អ​ប្រសើរ​។

កម្ម​ករ​និយោជិត​កំ​ពុង​ធ្វើ​ការ​នៅ​ទី​ក្រុង​កឹង​ធើ។  រូប​ថត​៖ ផុង​ឡិញ

ចំ​ពោះ​សិស្ស​ដែល​បាន​បញ្ចប់​ការ​សិក្សា​កម្រិត​មធ្យម​សិក្សា​មូល​ដ្ឋាន​និង​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ កិច្ច​ការ​ណែ​នាំ​អា​ជីព​និង​កា​របែង​ចែក​ទិស​ដៅ​សិក្សា​ នឹង​បន្ត​បាន​ជំ​រុញ​កាន់​តែ​ខ្លាំង​ក្លា​។ ទី​ក្រុង​កឹង​ធើ កំ​ណត់​ទិស​ដៅ​ទាក់​ទាញ​សិស្ស​ចាប់​ពី​ ៣០% - ៣៥% ដែល​បញ្ចប់​មធ្យម​សិក្សា​មូល​ដ្ឋាន​ និង​ពី​ ៥០% ដល់​ ៥៥% បញ្ចប់​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ ឱ្យ​ចូល​រួម​ក្នុង​ប្រ​ព័ន្ធ​អប់​រំ​វិជ្ជា​ជី​វៈ​។

រហូត​ដល់​ឆ្នាំ​ ២០៣០ ទី​ក្រុង​កឹង​ធើ ខិត​ខំ​មាន​អត្រា​កម្លាំង​ពល​កម្ម​ដែល​បា​នប​ណ្តុះ​បណ្តា​ល និង​មាន​សញ្ញា​បត្រ​ ឬ​វិញ្ញាបនបត្រ​ សម្រេច​ពី​ ៣៥% - ៤០% និង​ ៨០% កម្ម​ករ​និយោជិត​ មាន​ជំនាញ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ព័ត៌មាន​។

ប្រ​ព័ន្ធ​គ្រឹះ​ស្ថាន​អប់​រំ​វិជ្ជា​ជី​វៈ​ ក៏​បាន​លើក​កម្ពស់​និង​អភិវឌ្ឍ​គ្រប់​ជ្រុង​ជ្រោយ​ ដោយ​ឆ្ពោះ​ទៅ​រក​ការ​បង្កើត​គ្រឹះ​ស្ថា​នប​ណ្តុះ​បណ្តា​លដែល​មាន​គុណ​ភាព​ខ្ពស់​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ធន​ធាន​មនុស្ស​សម្រាប់​វិស័យ​សេដ្ឋ​កិច្ច​សំ​ខាន់​ៗ របស់​ទី​ក្រុង​និង​តំបន់​វាល​រាប​ទន្លេ​គឺ​វឡុង​៕

ប្រ​ភពៈ laodong.vn - ពេជ្រ​សឿន​

ចែករំលែកអត្ថបទ