ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

22/12/2025 - 08:47

ប្រកាសរបាយការណ៍អំពីជីវភាពតំបន់វាលរាបទន្លេគឺវឡុងនៅវៀតណាម 

  នៅទីក្រុងកឹងធើ ធនាគារអន្តរជាតិ (WB) ប្រចាំនៅវៀតណាម រៀបចំកិច្ចប្រជុំប្រកាសរបាយការណ៍អំពី “ជីវភាពតំបន់វាលរាបទន្លេគឺវឡុងនៅវៀតណាម” លោក ត្រឿងកាញ់ត្វៀង ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ អញ្ជើញចូលរួម។

លោកត្រឿងកាញ់ត្វៀង ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ
(ខាងឆ្វេង) អញ្ជើញចូលរួមព្រឹត្តិការណ៍។

របាយការណ៍ផ្តល់ការវិភាគទិន្នន័យស៊ីជម្រៅអំពីបញ្ហាប្រឈមជាបន្ទាន់របស់តំបន់ ដូចជាភាព ក្រីក្រ ហានិភ័យអាកាសធាតុ ការផ្លាស់ប្តូរប្រជាសាស្ត្រនិងការផ្លាស់ប្តូរឱកាសសេដ្ឋកិច្ច។
ជាមួយសារលិខិត “តំបន់វាលរាបទន្លេគឺវឡុង កំពុងស្ថិតក្នុងរបត់ដ៏សំខាន់”។ របាយការណ៍បាន លើកឡើងអំពីបញ្ហាតំបន់វាលរាបទន្លេគឺវឡុង មិនអាចបន្តពឹងផ្អែកលើទម្រង់កំណើនតាមបែបប្រពៃណីបានទៀតទេ។ របាយការណ៍លើកឡើងវិស័យដំណើរការអាទិភាពចំនួន៥៖ ភាវូបនីយកម្ម កសិកកម្ម វិនិយោគលើការអប់រំនិងបំណិន កែលម្អហេដ្ឋារចនាសម្ព័ន្ធ បង្កលក្ខណៈសម្រាប់ការបន្លាស់លំនៅសុវត្ថិភាព កសាងប្រព័ន្ធសុខុមាលភាពសង្គមធន់នឹងភាពស៊ាំ។

អ្នកតំណាងទាំងឡាយចូលរួមក្នុងកិច្ចពិភាក្សាតុមូល។

ព័ត៌មានទាំងនេះ គឺជាមូលដ្ឋានគ្រឹះសម្រាប់អាជីវកម្មកសាងសេណារីយ៉ូអាជីវកម្មចីរភាពតាម តម្រូវការទីផ្សារអន្តរជាតិ; កំណត់ទិសដៅអាជីវកម្មសមស្របតាមនិន្នាការអភិវឌ្ឍន៍លើគ្រប់វិស័យ និងមានលទ្ធភាពទប់ទល់នឹងការប្រែប្រួលអាកាសធាតុ; មានព័ត៌មានគ្រប់គ្រាន់ដើម្បីចូលរួមក្នុង កិច្ចសន្ទនាចាំបាច់ សម្រាប់ការកសាងផែនការអភិវឌ្ឍយូរអង្វែងដល់អាជីវកម្ម។
ក្រុមអ្នកជំនាញមកពីធនាគារ (WB) ក៏បានបញ្ជាក់ថា តំបន់វាលរាបទន្លេគឺវឡុងសំបូរដោយ សក្ដានុភាព ប៉ុន្តែកំពុងជួបប្រទះបញ្ហារារាំង។ តាមរយៈខ្ទង់វិនិយោគចំទិសដៅលើមនុស្ស ហេដ្ឋា រចនាសម្ព័ន្ធតភ្ជាប់និងលទ្ធភាពទប់ទល់នឹងអាកាសធាតុ តំបន់នេះអាចបន្តការអភិវឌ្ឍ​ធន់ នឹងភាពស៊ាំ។ ក្នុងនោះ ត្រូវយកយុទ្ធសាស្ត្រ មនុស្សធ្វើជាស្នូលតាមរយៈការអាទិភាពជំនាញវិជ្ជាជីវៈ លទ្ធភាពផ្លាស់ទី លទ្ធភាពទប់ទល់…។
ក្នុងក្របខ័ណ្ឌនៃពិធីនេះ ក៏មានការរៀបចំកិច្ចពិភាក្សាតុមូល ដើម្បីទាញយកព័ត៌មានសំខាន់ៗ ក៏ដូចជាពិភាក្សាអំពីគោលនយោបាយសម្រាប់ការអភិវឌ្ឍដោយចីរភាពនៃតំបន់វាលរាបទន្លេ គឺវឡុងនិយាយដោយឡែក និងវិបុលភាពយូរ អង្វែងរបស់វៀតណាមនិយាយរួម៕


                                       មីថាញ-មុនី

ចែករំលែកអត្ថបទ