30/06/2015 - 15:12

ត្រាវិញខ្នះខ្នែងបង្រៀនអក្សរខ្មែរ

ព្រះឧបជ្ឈាយ៍ គឹមថន អនុប្រធានសមាគមសាមគ្គីព្រះសង្ឃស្នេហាជាតិខេត្ត​ត្រា​វិញ មាន​ថេរ​ដីកា​៖ "ចាប់​ពី​ចុង​ខែ​មករា ឆ្នាំ​២០១៥  សមា​គមបាន​រៀប​ចំ​ប្រ​ជុំ​ពិ​ភាក្សា​ពី​ការ​បើក​ថ្នាក់​បង្រៀន​អក្សរ​ខ្មែរ នៅ​បណ្តាវត្ត​ក្នុង​ខេត្ត។ ចំពោះ​បញ្ហា​ទាំងឡាយ​ស្ដី​ពី​សា​លា​រៀន​គ្រូ​បង្រៀន សម្ភារៈ​និងកិច្ច​ការជំ​រុញ​ការ​សិក្សា​ត្រូវ​បាន​គិត​គូរ​យ៉ាង​ហ្មត់​ចត់​។

វត្ត​ខ្មែ​រ​នានា​លើ​ភូមិ​សាស្រ្ត​ខេត្ត​ត្រា​វិញ ទើប​តែ​រៀប​ចំ​បើក​ថ្នាក់​បង្រៀន​អក្សរ​ខ្មែរ​ព្រម​ៗ​គ្នា នា​ឱ​កាស​វិស្ស​ម​កាល​ជូន​កូន​ចៅ​ជន​រួជាតិ​ខ្មែរ​។

ប្រ​​ការ​​គួរ​​​ឲ្យ​​រីក​​រាយ គឺ​​ឆ្នាំ​​នេះ​​​ចំ​​នួន​​សិស្ស​​រៀន​​កម្រិត​​បឋម​​សិក្សា​​កើន​​បង្គួរ​ចំណែក​ខាង​សិស្ស​ថ្នាក់​ចាស់​ឆ្នាំ​មុន​រៀន​ថ្នាក់​ខ្ពស់​ជាង​នោះ​វិញ ​នៅ​តែ​រក្សា​បាន​តួ​លេខ​ខ្ពស់​ដ​ដែល​។ ប្រការ​នេះ សឲ្យ​ឃើញ​ថាប្អូន​ៗ​កាន់​តែ​យក​ចិត្ត​ទុកដាក់ និង​ខ្នះខ្នែងជាមួយ​នឹង​កិច្ចការ​រៀន​សូត្រ​អក្សរ​សាស្រ្ត ប្រវេ​ណី​ជាតិ​របស់​ខ្លួន​ខ្លាំង​ណាស់​"។

វត្ត​ខ្មែរ​នៅ​តំ​បន់​ជ្រៅ​មួយ​ចំ​នួន អាគារ​សិក្សា​ត្រូវ​បាន​ជួស​ជុល កសាង​ថ្មី​សម​រម្យ ដោយ​មាន​ឧបករណ៍​ប្រើ​ប្រាស់​ផ្សេង​ៗ មាន​ដូច​៖ តុ​តាំង​ក្ដារ ឆ្នួន  រហាត់​​អំពូល​ភ្លើង​ ។ល។ ធានា​នូវ​កន្លែង​រៀន​សូត្របា​ន​ល្អ​សម​រម្យ សម្រាប់​សិស្សា​នុសិស្សមក​រៀន​ពេល​ថ្ងៃ​និង​ពេល​រា​ត្រី។ ព្រះ​ឧបជ្ឈាយ៍​​គឹម​ត្រុង ព្រះ​ចៅ​អធិ​ការ​វត្ត​សិលា​ទ្រ​ (ថ្មទល់) សង្កាត់៩ ក្រុងត្រា​វិញ  មាន​ព្រះ​ថេរ​ដី​កា​ដោយ​ក្ដី​រីក​រាយ​៖ "ដើម​ខែ​ឧសភា​កន្លង  វត្ត​អា​ត្មា​ភាព​បាន​បើក​បង្រៀន​អក្សរ​ខ្មែរកម្រិត​បឋម​សិក្សា​។ ក្រៅ​ពី​ជំ​នួយ​របស់​សមា​គម​សាម​គ្គី ព្រះ​សង្ឃ​ស្នេហា​ជាតិ​ខេត្ត វត្ត​ថែម​ទាំង​បាន​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ជំ​នួយ​និង​ជំ​រុញ​បើក​ថ្នាក់​បង្រៀន​អក្សរ​ខ្មែរ​ផង​ដែរ​"។​

ប៉ុន្មាន​ឆ្នាំ​ជិត​ៗ​នេះ ជីវ​ភាព​របស់​ជន​រួម​ជាតិ​លើ​ភូមិ​សាស្រ្ត​ខេត្ត​មាន​ការ​រីក​ចម្រើន​លំនឹង​ម្ល៉ោះ​ហើយ​កិច្ច​ការ​​រៀន​សូត្រ​អក្សរ​សាស្រ្ត​ប្រ​វេណី​ជាតិ របស់​ខ្លួន​កាន់​តែ​បាន​យក​ចិត្ត​ទុក​ដាក់​។ ការ​ជំរុញ​យ៉ាង​ខ្លាំង​ក្លាការ​បោះ​ពុម្ព​ផ្សាយ​កា​សែត  កម្ម​វិ​ធី​ទូរ​ទស្សន៍​ផ្សាយ​ជា​ភា​សា​ខ្មែរ​ក៏​ដូច​ជា​ការ​ងារ មុខ​របរ​ផ្សេង​ជា​ច្រើន​ ដែល​ចាំ​បាច់​ត្រូវ​ការ​ប្រើ​ភា​សា​ខ្មែរ  បាន​ញុាំ​ង​ឲ្យ​តម្រូវ​ការ​រៀន​អក្សរ​ខ្មែរ​របស់​សិស្សា​នុសិស្ស​ខ្មែរ ពី​មួយ​ថ្ងៃទៅ​មួយ​ថ្ងៃ​កាន់តែ​ខ្ពស់​។ លោក​គឹម​ត្រុង គ្រូ​បង្រៀន​អក្សរ​ខ្មែរ ហើយ​ក៏​ជា​កម្មា​ភិ​បាល​នៃ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​សង្កាត់​៩ បាន​វាយ​តម្លៃ​៖ "លើ​ភូមិ​ភាគ​មាន​អ្នក​រៀន​បាន​សម្រេច​ផល​ជា​ច្រើន ហើយ​មាន​ឋានៈ​ក្នុង​សង្គម ដោយ​សារ​មាន​ចំ​ណេះ​វិជ្ជា​ភា​សា​ខ្មែរ​ច្បាស់​លាស់ ម្ល៉ោះ​ហើយ​បាន​ធ្វើ​គំ​រូ និង​ជា​កម្លាំង​ជំ​រុញ​សម្រាប់​គ្រួ​សារ​ខ្មែរ​ទាំង​ឡាយ​ជំ​រុញ​ឲ្យ​កូន​ចៅ​រៀន​អក្សរ​ខ្មែរ​"។

យោង​ព្រះ​ថេរ​ដី​កា​របស់​ព្រះ​ឧបជ្ឈាយ៍​គឹមថន ការ​ដែល​វត្ត​ខ្មែរ​នា​នា បើក​បង្រៀន​អក្សរ​ខ្មែរ​នា​ឱ​កាស​វិស្សម​កាល​បាន​ងាយ​ស្រួល ក្រៅ​ពី​ការ​ជំ​នួយ​របស់​សមា​គម​នៅ​ទាំង​អា​ស្រ័យ​ភូមិ​ភាគ​ទាំង​ឡាយ បង្ក​លក្ខណ​សម្បត្តិ​ផ្នែក​ខាង​ថ​វិ​កា និង​ជំ​នួយ​កង​ជួរ​គ្រូ​បង្រៀន​ចូល​បង្ហាត់​បង្រៀន​ផង​ដែរ។​ក្រៅ​ពី​កិច្ច​ការ​ផ្សព្វ​ផ្សាយ រដ្ឋ​អំ​ណាច​នៅ​ទាំង​បំ​ពាក់​បរិក្ខារ​សម្រាប់​រៀន​សូត្រ​ប័ណ្ណ​សរ​សើរ ជូន​ដល់​សិស្សា​នុសិស្ស​ឆ្នើម​រៀន​បញ្ចប់​វគ្គ​ទៀត​ផង​។ ដោយ​សារ​ការ​រួម​ដៃ​របស់​សហ​គមន៍​ទាំង​មូល​ដូច្នោះ​បាន​ជា​ការ​រៀន​សូត្រ​ អក្សរ​ខ្មែរ​លើ​ភូមិ​សាស្រ្ត​ខេត្ត​ត្រា​វិញ ពី​មួយ​ថ្ងៃទៅ​មួយ​ថ្ងៃកាន់​តែមាន​ការ​រីក​ចម្រើន​៕

ថាច់ថាញភូ - សេរី

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ប្រការគួរឲ្យរីករាយ គឺឆ្នាំនេះចំនួនសិស្សរៀនកម្រិតបឋមសិក្សាកើន បង្គួរ ចំណែកខាងសិស្សថ្នាក់ចាស់ឆ្នាំមុនរៀនថ្នាក់ខ្ពស់ជាងនោះវិញនៅ តែរក្សាបានតួលេខខ្ពស់ដដែល។ប្រការនេះ សឲ្យឃើញថាប្អូនៗកាន់តែ យកចិត្តទុកដាក់ និងខ្នះខ្នែងជាមួយនឹងកិច្ចការរៀនសូត្រអក្សរសាស្រ្ត ប្រវេណីជាតិរបស់ខ្លួនខ្លាំងណាស់"។ វត្តខ្មែរនៅតំបន់ជ្រៅមួយចំនួន អាគារសិក្សាត្រូវបានជួសជុល កសាង ថ្មីសមរម្យ ដោយមានឧបករណ៍ប្រើប្រាស់ផ្សេងៗ មានដូច៖ តុតាំងក្ដារ ឆ្នួន រហាត់ អំពូលភ្លើង ។ល។ ធានានូវកន្លែងរៀនសូត្របានល្អសមរម្យ សម្រាប់សិស្សានុសិស្សមករៀនពេលថ្ងៃនិងពេលរាត្រី។ ព្រះឧបជ្ឈាយ៍ គឹមត្រុង ព្រះចៅអធិការវត្តសិលាទ្រ(ថ្មទល់) សង្កាត់៩ ក្រុងត្រាវិញ មានព្រះថេរដីកាដោយក្ដីរីករាយ៖ "ដើមខែឧសភាកន្លង វត្តអាត្មាភាព បានបើកបង្រៀនអក្សរខ្មែរកម្រិតបឋមសិក្សា។ ក្រៅពីជំនួយរបស់ សមាគមសាមគ្គី ព្រះសង្ឃស្នេហាជាតិខេត្ត វត្តថែមទាំងបានរដ្ឋអំ ណាចភូមិភាគជំនួយនិងជំរុញបើកថ្នាក់បង្រៀនអក្សរខ្មែរផងដែរ"។ ប៉ុន្មានឆ្នាំជិតៗនេះ ជីវភាពរបស់ជនរួមជាតិលើភូមិសាស្រ្តខេត្តមានការ រីកចម្រើនលំនឹងម្ល៉ោះហើយកិច្ចការរៀនសូត្រអក្សរសាស្រ្តប្រវេណីជាតិ របស់ខ្លួនកាន់តែបានយកចិត្តទុកដាក់។ ការជំរុញយ៉ាងខ្លាំងក្លាការបោះ ពុម្ពផ្សាយកាសែត កម្មវិធីទូរទស្សន៍ផ្សាយជាភាសាខ្មែរក៏ដូចជាការងារ មុខរបរផ្សេងជាច្រើន ដែលចាំបាច់ត្រូវការប្រើភាសាខ្មែរ បានញុាំងឲ្យ តម្រូវការរៀនអក្សរខ្មែររបស់សិស្សានុសិស្សខ្មែរ ពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែខ្ពស់។ លោកគឹមត្រុង គ្រូបង្រៀនអក្សរខ្មែរ ហើយក៏ជាកម្មាភិ បាលនៃគណៈកម្មាធិការប្រជាជនសង្កាត់៩ បានវាយតម្លៃ៖ "លើភូមិ ភាគមានអ្នករៀនបានសម្រេចផលជាច្រើន ហើយមានឋានៈក្នុងសង្គម ដោយសារមានចំណេះវិជ្ជាភាសាខ្មែរច្បាស់លាស់ ម្ល៉ោះហើយបានធ្វើគំ រូ និងជាកម្លាំងជំរុញសម្រាប់គ្រួសារខ្មែរទាំងឡាយជំរុញឲ្យកូនចៅរៀន អក្សរខ្មែរ"។ លោកគឹមត្រុង