14/07/2015 - 09:11

បង្រៀនអក្សរខ្មែរនាឱកាសវិស្សមកាលសំដៅរក្សាអត្ត សញ្ញាណជាតិ

 ប៉ុន្មានឆ្នាំកន្លងមកនេះ ការរក្សានិងអភិវឌ្ឍថ្នាក់បង្រៀនអក្សរខ្មែរនា ឱកាសវិស្សមកាល បានក្លាយជាទម្លាប់មួយទាំងបរិមាណ និងគុណភាព

មានភាពរឹងមាំ ហើយត្រូវបានចាត់ទុកជាភារកិច្ចមួយដ៏សំខាន់ក្នុងចំ ណោមភារកិច្ចសំខាន់ទាំងឡាយនៃការអប់រំភាសា ថែរក្សា និងធ្វើឲ្យប្រសើរឡើងនូវអត្តសញ្ញាណជាតិ។ 

ថ្នាក់​រៀន​អក្សរខែ្មរនៅ​​វត្តស្រ​ឡូង​។

នាយករងនាយកដ្ឋានជនជាតិ និងសាសនានៃគណៈចង្អុលការតី ណាមបូ លោកថាច់មុនី មានប្រសាសន៍ៈ"ដើម្បីការបង្ហាត់បង្រៀនអក្សរ ខ្មែរនៅសាលាចំណេះទូទៅជនជាតិអន្តេវាសិកនៅវាលរាបទន្លេគឺវឡុង ប្រកបដោយប្រសិទ្ធភាពប៉ុន្មានឆ្នាំកន្លង ក្រសួងអប់រំនិងបណ្តុះបណ្តាល បានខ្នះខ្នែងចងក្រងសៀវភៅសិក្សា សៀវភៅណែនាំបង្ហាត់បង្រៀន អក្សរខ្មែរនិងកែប្រែទាំងស្រុងសម្រាប់កម្រិតបឋមសិក្សា។ ភូមិភាគនានា បានអនុវត្តការចងសម្ព័ន្ធបណ្តុះបណ្តាលរវាងខេត្តនានា និងរវាងវត្តនានា ដើម្បីដោះស្រាយនូវការលំបាកអំពីបញ្ហាបណ្តុះបណ្តាលខាងអក្សរសាស្រ្តខ្មែរ។ តាមទិន្នន័យស្ថិតិរបស់មន្ទីរអប់រំនិងបណ្តុះបណ្តាលខេត្តត្រាវិញ ប៉ុន្មានឆ្នាំកន្លងមកនេះ ការរៀនសូត្ររបស់កូនចៅជនរួម ជាតិខ្មែរមានតុល្យភាព ពុំនោះសោតនៅទាំងមានលក្ខឋានខ្លះខ្ពស់ជាង បើប្រៀបជាមួយនឹងសហគមន៍នៅក្នុងតំបន់។ ឆ្នាំសិក្សា១៩៩១-១៩៩២ ទូទាំងខេត្តមានសាលាចំណេះទូទៅជនជាតិអន្តេវាសិកមួយមានសិស្សត្រឹមតែ៨០រូប រហូតមកដល់ឆ្នាំសិក្សា២០១៤-២០១៥ មានសាលាចំណេះទូទៅជនជាតិអន្តេវាសិកដល់ទៅ៧ មានសិស្សជិត១.៧០០នាក់ សរុបទាំងអស់សិស្សជនជាតិខ្មែរ មានជិត៦២.០០០នាក់ ស្រូបអត្រាជិត ៣២% នៃចំនួនសិស្សរួមទូទាំងខេត្ត។ លោកត្រឹងមិញថាយ ប្រធានការិយាល័យជនជាតិនៃមន្ទីរអប់រំ និងបណ្តុះបណ្តាលខេត្តត្រាវិញ ឲ្យដឹង៖​ " ការបង្រៀនអក្សរខ្មែរជូនកូនចៅជនរួមជាតិខែ្មរជានិច្ចកាលតែងបានផ្នែកអប់រំខេត្តយកចិត្តទុកដាក់ពិសេស បច្ចុប្បន្នមានសាលាបឋមសិក្សា ចំនួន៩៤ និងសាលាមធ្យមសិក្សាមូលដ្ឋានចំនួនន៦ ត្រូវបានរៀបចំបង្រៀនអក្សរខ្មែរ ដោយមានសិស្សចូលរៀនជិត១៥.០០០នាក់ ក្នុងនោះ មានសិស្សជាង៩.០០០នាក់ បន្តការចូលរៀនអក្សរខ្មែរនៅសាលាវត្តក្នុងពេលវិស្សមកាល ដើម្បីលើកកម្ពស់កម្រិតវិជ្ជាអក្សរសាស្រ្តខ្មែរ។    

ក្រៅពីម៉ោងរៀន ក្នុងសាលាភូមិភាគជាច្រើននៅទាំងបង្កលក្ខណសម្បត្តិជូនវត្តនានារៀបចំបន្ថែមកម្មវិធីបង្រៀនអក្សរខ្មែរ ជូនកូនចៅជនជាតិខ្មែរ នាឱកាសវិស្សមកាលនៅតាមភូមិស្រុក មានដូច៖ អានយ៉ាងត្រាវិញ កឹងធើ សុកត្រាំង បាកលីវ។ រាល់ថ្នាក់រៀននាឱកាសវិស្សមកាល ត្រូវបានរៀបចំឡើងនៅសាលាវត្តជាង៣០០កន្លែង និងត្រូវបានរៀន២ពេល គឺពេលព្រឹកនិងពេលរសៀល ។ ថ្នាក់រៀនទាំងនេះ បានបង្កលក្ខណសម្បត្តិជូនកូនចៅជនរួមជាតិខ្មែរ មានពេលរៀនសូត្រច្រើននៅជិតផ្ទះ ហើយថែមទាំងបានលេងកម្សាន្ត ដោះដូរបទពិសោធន៍ក្នុងការរៀនសូតជាមួយគ្នាទៅវិញទៅមក។

លោកឡឹមអែស គ្រូបង្រៀនប្រជាជន អតីតនាយករងមន្ទីរអប់រំនិងបណ្ដុះបណ្ដាលខេត្តសុកត្រាំង វាយតម្លៃ៖" រយៈកាលកន្លង ការបង្រៀនអក្សរខ្មែរជូនកូនចៅជនជាតិខ្មែរ តែងបានភូមិភាគក្នុងតំបន់វាលរាបទន្លេគឺវឡុង អនុវត្តដោយព្រមៗគ្នានិងប្រកបដោយប្រសិទ្ធភាព នៅសាលាមធ្យមសិក្សាមូលដ្ឋាន មធ្យមសិក្សាចំណេះទូទៅ  ពិសេសគឺបណ្តា ថ្នាក់រៀនអក្សរខ្មែរនាឱកាសវិស្សមកាលត្រូវបានបង្កើតឡើងមានជំហរ រឹងមាំនិងសម្រេចបានប្រសិទ្ធភាពអប់រំខ្ពស់។

ព្រះតេជព្រះគុណ សេីុងបែ ព្រះចៅអធិការវត្តបឹងភ្នៀត ស្រុកត្រឹងដេ ខេត្តសុកត្រាំង មានព្រះថេរដីកា៖ "វត្តតែងបើកថ្នាក់បង្រៀនអក្សរខ្មែរ រៀងរាល់ឆ្នាំនៅពេលវិស្សមកាល ដើម្បីជួយឲ្យប្អូនៗមានឱកាសរៀនសូត្រអក្សរសាស្រ្តខ្មែរ ភាសាកំណើតរបស់ខ្លួន ផ្តើមពីនោះ វត្តចង់គួបផ្សំនិងការអបរំសីលធម៌ជូនកូនចៅមាមីងពុទ្ធបរិស័ទ ក្នុងឱកាសវិស្សម កាល។ ពិសេស គឺយកចិត្តទុកដាក់និងឧបត្ថម្ភប្អូនៗបានទាន់ពេលដេីម្បីឆ្លងកាត់ការលំបាកជួយឲ្យការសម្រាកវិស្សមកាលរបស់ប្អូនៗ ទៅជាការសម្រាកប្រកបដោយអត្ថន័យជាង៕

បៅត្រឹង(ទីភ្នាក់ងារសារពត៍មានវៀតណាម)-ប្រែសម្រួលៈសឺនម៉ាល័យ

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោកឡឹមអែស